ភ្នំពេញៈ ជនជាតិម៉ាឡេស៊ីម្នាក់ បានធ្វើអត្តឃាត ដោយយកកន្ត្រៃចាក់សម្លាប់ខ្លួនឯងក្នុងបន្ទប់ ដោយមិនទាន់ដឹងពី មូលហេតុ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង១៤ និង៥០នាទី ក្នុងបន្ទប់លេខ៦១៣ ជាន់ទី៦ សណ្ឋាគារកាសា មានទីតាំងនៅផ្ទះគីឡូលេខ៥ ផ្លូវលេខ៤៧ ភូមិទី១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះមាន Eyuu Boontatt ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិម៉ាឡេស៊ី កើតថ្ងៃទី០៨ ខែកក្កដា ឆ្នាំ១៩៨៩ កាន់លិខិតឆ្លងដែនលេខ A24875021 មុខរបរគណនីផ្នែកកាស៊ីណូ ណាហ្គាវើល មានទីលំនៅផ្ទះលេខ៥៨ ផ្លូវលេខM02 បុរីប៉េងហួត សង្កាត់នរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង៤យប់ទៀបភ្លឺ ជនរងគ្រោះបាន នាំនារីម្នាក់ឈ្មោះ ហួន ស្រីមុំ អាយុ១៩ឆ្នាំ មកដេកនៅបន្ទប់លេង៦១៣ ជាន់ទី៦ នៃសណ្ឋាគារកាសា រហូត ដល់ម៉ោងប្រហែល៦ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ នារីឈ្មោះ ហួន ស្រីមុំ បានចេញទៅ ផ្ទះបាត់ នៅសល់តែ ជនរងគ្រោះម្នាក់ឯង នៅក្នុងបន្ទប់ រហូតដល់ម៉ោង១២ អ្នកទទួលភ្ញៀវសណ្ឋាគារបានគោះទ្វារ តែមិនមាន អ្នកបើក ភ្លាមអ្នករៀបចំបន្ទប់ រួមនិងមិត្តភក្តិ របស់ជនរងគ្រោះបាននាំគ្នាគាស់បន្ទប់ ឃើញជនរងគ្រោះ កំពុងដេកផ្អៀងនៅលើកម្រាល ប្រុឡាក់សុទ្ធតែឈាម ហើយក៏បានរាយការណ៍ជនសមត្ថកិច្ច។ ក្រោយការ ពិនិត្យសពជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានប្រទះឃើញ កូនកន្ត្រៃមួយនៅ ក្បែរសព នៅលើសពមាន ស្នាមចាក់មួយក្បែរទ្រូងខាងឆ្វេងមួយកន្លែង និងស្នាមអារដៃឆ្វេងចំនួន៦កន្លែង។
ឆ្លងតាមការធ្វើកោសល្យវិច្ឆ័យបានបញ្ជាក់ថា ជនសង្ស័យបានធ្វើអត្តឃាតខ្លួនឯងដោយយកកន្ត្រៃ ចាក់ ទៅលើដើមទ្រូងរបស់ខ្លួន៕