ភ្នំពេញៈ កូនតុងទីនចំនួន ១០០នាក់ បានផ្ទុះការតាវ៉ា នៅសាលាសង្កាត់កាបូល ក្រោយមេតុងទីន ដែលពួកគាត់ បានលេងជាមួយ បោកយកប្រាក់ជាង៨ម៉ឺនដុល្លារ បម្រុងរត់គេខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ ក្នុងបរិវេណសាលាសង្កាត់ កាបូល ខណ្ឌពោធិ៍សែនជ័យ។
មេតុងទីន ខាងលើត្រូវបានគេស្គាល់ ឈ្មោះថា ខេង នឿន មានអាយុ ៣៣ឆ្នាំ រស់នៅភូមិឈ្នួលខ្ពស់ សង្កាត់កាបូល ខណ្ឌពោធិ៍សែនជ័យ ដោយបានបើកលេងតុងទីនចំនួន៤ក្បាល ដែលក្បាលទី១ មាន៣០ដុល្លារ ក្បាលទី២ ៨០ដុល្លារ មានកូនតុងទីនចំនួន៥២នាក់ ក្បាលទី៣ មាន ២ម៉ឺនរៀល និងក្បាលទី៤ មាន៣ម៉ឺនរៀល មានកូនចំនួន ៣០នាក់។
ក្រោយពីមានការតវ៉ាខាងលើ មេតុងទីនមេតុងទីន មានប្រាក់ត្រឹម៤៥០០ ដុល្លារតែប៉ុណ្ណោះ។ ហើយអាជ្ញាធរសង្កាត់កាបូល បានសន្យាថា នឹងជួយដោះស្រាយនូវបញ្ហាខាងលើជូនពួកគាត់ ទើបពួកគាត់ព្រមត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។