ភ្នំពេញៈ នៅវេលម៉ោង១ និង ២៥នាទី ថ្ងៃ០៣ ខែធ្នូ ឆ្នាំ២០១៤ មានករណីកាច់កម៉ូតូ មួយបានកើតឡើង ខណៈ ជនរងគ្រោះរវល់ បញ្ជូលបទភ្លេង ហើយចតម៉ូតូទុកចោលមុខផ្ទះ ហើយជនសង្ស័យបាន បើកម៉ូតូព្យាយាមរត់គេច តែត្រូវបានប្រជាពលរដ្ឋ នៅក្បែរនោះជួយទាន់ពេលវេលា ។ ហេតុការណ៍នេះបានកើតឡើង នៅក្នុងភូមិតាសេក សង្កាត់កាបូល ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យលួចកាច់ករម៉ូតូខាងលើមានឈ្មោះ ស៊ូ វីរៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅសង្កាត់កាបូល។ ចំណែកជនរងគ្រោះ ចែង ផល អាយុ២៩ឆ្នាំ មុខរបរបញ្ចូលបទភ្លេង មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចតម៉ូតូនៅមុខផ្ទះ ហើយបានបញ្ជូលបទភ្លេង ទូរស័ព្ទ ក្រោយមកជនសង្ស័យបាន ធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេច តែត្រូវជនរងគ្រោះឃើញទាន់ហើយ បានស្រែឆោរឡោ ធ្វើឲ្យជនសង្ស័យបើក ម៉ូតូរត់គេចខ្លួន រហូតដល់ភូមិតាសេក ទើធ្វើការឃាត់ខ្លួនបាន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការ៕