បន្ទាយមានជ័យ៖កិច្ចប្រជុំគោលការណ៍ វាយតម្លៃអំពីចំណាត់ថ្នាក់ ប្រឡងប្រណាំងអនុវត្តន៍ គោលនយោបាយ (ភូមិ ឃុំមាន សុវត្ថិភាព៩ចំណុច) នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ នៅសាលប្រជុំសាលា ខេត្តបន្ទាយមានជ័យ ក្រោយអធិបតីភាព លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រីអាត់ ខែមស្នងការខេត្ត លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូប។
លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនៅក្នុងអង្គប្រជុំ ថានៅ ខែកក្កដា ឆ្នាំ២០១៤ នេះក្រុមប្រឹក្សា ប្រឡងប្រណាំង អនុវត្តន៍គោលនយោបាយ (ភូមិ.ឃុំមានសុវត្ថិភាព) ជាគោលនយោបាយ អាទិភាពក្នុងវិស័យសន្តិសុខ ជាតិនិងដើម្បីលើកកម្ពស់ ភាពយុត្តិធម៌ត្រឹមត្រូវ ក្នុងការពិនិត្យវាយតម្លៃជ្រើសរើស អង្គភាពដែលមាស្នាដៃល្អ។
លោកបានបន្តថា ការកែសម្រួលរូបមន្ត សម្រាប់អនុវត្តក្នុងគោលការណ៍ វាយតម្លៃផ្តល់ចំណាត់ថ្នាក់ ប្រឡងប្រណាំង អនុវត្តគោលនយោបាយ (ភូមិឃុំមានសុវត្ថិភាព) ដោយគិតតាមលក្ខណៈវិនិច្ឆ័យ៥ចំណុច១.ស្ថានភាពបទល្មើស ២.លទ្ធផលបង្ក្រាបបទល្មើស ៣.វេទិកាសាធារណៈ ៤.ការផ្សព្វផ្សាយ ៥.ចលនាប្រជាការពារ។ លោក គោស៊ុំ សារឿត បានលើកឡើងថា ខេត្តបន្ទាយមានជ័យ មាន៤ស្រុក.ក្រុងក្នុងចំណោម៩ស្រុក.ក្រុងមាន ក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ស្រុកមង្កលបូរី ស្រុកម៉ាឡៃ ដែលកើតមានបទល្មើសនិងរឿងរ៉ាវ ច្រើនជាងគេគឺ អាជ្ញាធរត្រូវសហការ គ្នាជាមួយសមត្ថកិច្ច និងប្រជាពលរដ្ឋ ដើម្បីមានវិធានអោយ ប្រជាពលរដ្ឋមានសន្តិសុខ និងប្រឡងប្រណាំងអនុវត្តន៍គោលនយោបាយ (ភូមិ.ឃុំមានសុវត្ថិភាព) ។
ជាចុងក្រោយលោក គោស៊ុំ សារឿត អភិបាលខេត្តបានអំពាវនាវ និងជំរុញ ឱ្យអាជ្ញាធរ មូលដ្ឋានគ្រប់ជាន់ថ្នាក់រួមនិងសមត្ថកិច្ច ទាំងអស់ត្រូវរិះរកវិធានការនានា ឱ្យមានប្រសិទ្ធភាព ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ ប្រភេទគឺដើម្បីនាំមកនូវភូមិ ឃុំមានសុវត្ថិភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ រស់នៅគ្មានការភ័យខ្លាច៕