បន្ទាយមានជ័យ ៖ ទីតាំងអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែតចាស់ ត្រូវបានរៀបចំ បញ្ចុះបឋមសិលា សាងសង់ជាថ្មី ដែលមានកំពស់៣ជាន់ ដោយសារតែ ទីតាំងចាស់ មានសភាព ទ្រុឌទ្រោម និងតូចចង្អៀត ផងដែរ។
ពិធីនេះ បានធ្វើឡើង ក្រោមអធិបតីភាព លោក នង ធឿន អភិបាលរងក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល អធិការ នគរបាល ក្រុងប៉ោយប៉ែត លោក ជា ដា មេបញ្ជាការ អ.ហក្រុង លោក ឆោម ភ័ព្វ អនុប្រធាន ប៉ុស្តិ៍អន្តោរប្រវេសន៍ លោកនាយផ្នែក លោកមេប៉ុស្តិ៍ និងកម្លាំងនគរបាល ក្រុងជាច្រើននាក់ផងដែរ កាលពីវេលាម៉ោង៣ រសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅក្នុង អធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ស្ថិតនៅភូមិ-សង្កាត់ផ្សារកណ្តាល ។
ក្នុងឱកាសនោះ លោក អ៊ុំ សុផល អធិការ នគរបាលក្រុង បានថ្លែងថា ផ្ទៃដីរបស់អធិការដ្ឋានចាស់ គឺមានទំហំ ២០គុណ៤០ ហើយមានអគារចាស់ ហើយរាល់រដូវវស្សា មកដល់ម្តងៗ គឺជំនន់ទឹកភ្លៀង បានលិចលង់ទឹកកម្ពស់ កន្លះម៉ែត្រឯណោះ ហើយមានការលំបាក ក្នុងពេលដែលកំពុងបំពេញ ភារកិច្ចបំរើប្រជាពលរដ្ឋ ។
លោកអធិការបានបន្ត ក្នុងការសាងសង់ គឺចាក់អាច់ដី មានកំពស់១ម៉ែត្រ ហើយកសាងអគារ តែមួយខ្នង មានកំពស់ រហូតដល់៣ជាន់ ហើយ ចែកចេញ ជាការរិយាល័យ និមួយៗ សម្រាប់អោយកងកម្លាំង នគរបាល ធ្វើការងាយស្រួល ទាន់ចិត្តរបស់ប្រជាពលរដ្ឋ ជាពិសេសនោះ ការបំរើរការងារជូន ប្រមុខរាជ រដ្ឋាភិបាលទៀតផង។
លោកបានបញ្ជាក់ថា អធិការដ្ឋានថ្មីនេះ កំពុងចាប់ផ្តើម ដោយបាន ចំណាយអស់ទឹកប្រាក់ជាង២០ម៉ឺនដុល្លារ ឯណោះ។
លោកអធិការ បានអំពាវនាដល់ សប្បុរសរូបណា មានបំណងចង់ចូលរួមបាន ហើយពេលនេះក៏កំពុងខ្វះខាតសំភារះ សំណង ជាច្រើនផងដែរ៕