វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ រាយការណ៍ឱ្យដឹងថា លោក ប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា បានសម្រេចជ្រើសរើស លោក អាស្តុន ខាត់ធឺ អតីតមន្រ្តីជាន់ខ្ពស់ មន្ទីរបញ្ចកោណ ជារដ្ឋមន្រ្តីការពារជាតិហើយ នៅថ្ងៃសុក្រនេះ។
លោក ខាត់ធឺ ជាអតីតឧបការីក្រសួងការពារជាតិ នឹងទទួលបន្ទុកការងារ សន្តិសុខរបស់អាម៉េរិក រួមទាំងសនិ្តសុខនៅសេតវិមានផងដែរ។
លោករដ្ឋមន្រ្តីរូបនេះ នឹងត្រូវប្រឈមនឹងវិបត្តិយោធាធំៗ របស់អាម៉េរិក រាប់ទាំងសង្រ្គាម ប្រឆាំងរដ្ឋអ៊ីស្លាមជ្រុលនិយម នៅអ៊ីរ៉ាក់ ស៊ីរី ព្រមទាំងទំនាក់ទំនង ដ៏តឹងតែងជាមួយរុស្ស៊ី ព្រមទាំងសត្រូវក្បាលរឹងតាលីបង់ នៅក្នុងប្រទេស អាហ្វហ្គានីស្ថានផងដែរ៕