Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្មេងទំនើងវ៉ៃគ្នា ប្រើកាំភ្លើងច្នៃ២ដើម ត្រូវនគរបាលបង្ក្រាបបញ្ជូន ទៅស្នងការខេត្ត ចាត់ការតាមច្បាប់

$
0
0

បន្ទាយមានជ័យ ៖ ក្មេងទំនើង២ក្រុម ដេញវ៉ៃគ្នារត់ហុយដី បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ពេញភូមិ រួមទាំងមាន កាំភ្លើងខ្លី២ដើមភ្ជង់គ្នាផងនោះ ត្រូវបានកម្លាំងនគរបាល ក្រុងសិរីសោភ័ណបញ្ចេញប្រតិបត្តិការ ដេញបង្ក្រាប និងចាប់ខ្លួនជាបន្តបន្ទាប់ រួចហើយបញ្ជូន ទៅស្នងការខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់។

ហេតុការណ៍ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួន ក្មេងទំនើង ទាំង២ក្រុមបានចំនួន៣នាក់ រត់គេខ្លួនម្នាក់ និងដកហូតបាន កាំភ្លើងខ្លី២ដើម ខាងលើនេះ កើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ៤ ស្ថិតនៅ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

មន្រ្តីនគរបាល មូលដ្ឋានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ក្រុមក្មេងបង្កបាន ទាញកាំភ្លើងភ្ជង់ក្មេង រងគ្រោះ ហើយវាយ និងស្នប់កាំភ្លើងត្រូវ ក្បាល និងមុខបង្កឱ្យរងរបួស យ៉ាងដំណំ និងមិនហ៊ានស្រែក ភ្លាមនោះ អ្នកភូមិបានរាយការណ៍ ទៅសមត្ថកិច្ច ជួយអន្តរាគមន៍ និងបានឃាត់ក្មេង ទំនើងទាំងនេះ បាន៣នាក់។

លោកវរសេនីយ៍ទោ សិត សំបោន នាយរង នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្ត ប្រាប់ឱ្យដឹងថា ក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួនទាំង៣នាក់ មានឈ្មោះ ទី១ ឈ្មោះលឿន គឹមហ៊ីន អាយុ១៧ឆ្នាំ, ទី២វ៉ាន់ សុភា អាយុ១៩ឆ្នាំ ក្មេងទាំង២នាក់នេះ ជាជនបង្ក និងជាម្ចាស់កាំភ្លើង បច្ចុប្បន្ន រស់នៅភូមិកើតហេតុខាងលើ និងទី៣ ឈ្មោះ លី ចាន់យិញ អាយុ២១ឆ្នាំ ជាអ្នករងគ្រោះ រស់នៅ ភូមិក្បាលស្ពានសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកនាយរង ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត បញ្ជាក់ឱ្យដឹងទៀតថា រវាងពួកគេ ធ្លាប់មានជម្លោះជាមួយគ្នា ដោយកន្លងមក ឈ្មោះ លី ចាន់យិញ ជាជនរងគ្រោះ ធ្លាប់នាំបក្ខ ពួកមកវាយ ក្រុមក្មេងបង្ក ។

លុះក្រុមក្មេងបង្ក ឃើញឈ្មោះ លី ចាន់យិញ ដាច់បក្ខពួក ក៏ធ្វើការ វាយសងសឹកតែម្តង។ ក្រោយពីឃាត់ខ្លួន ក្មេងទនើងទាំងនោះ បានសារភាពថា ខ្លួនពិតជាប្រព្រឹត្តនិងព្រមទទួល កំហុសផងដែរ។ កាំភ្លើងខ្លីទាំង២ដើម ដែលសមត្ថកិច្ចដកហូត បានពីក្រុមក្មេងបង្ក យក មកពិនិត្យមើលជាកាំភ្លើង កែច្នៃបាញ់គ្រាប់ជ័រ ប៉ុន្តែអាចបង្កឱ្យមនុស្ស គ្រោះថ្នាក់ផងដែរ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែ កសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការ យកទៅចាត់ការ តាមផ្លុវច្បាប់ ។

សូមបញ្ជាក់ថា ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានចេញបញ្ជា ឲ្យកម្លាំងនគរបាល ទាំងអស់ ត្រូវធ្វើការទប់ស្កាត់ សកម្មភាព បទល្មើសទាំងនេះ ជាពិសេស ក្រុមក្មេងទំនើង ដែលដើរ អុកឡុក និងបង្កបញ្ហានាំឲ្យ ប្រជាពលរដ្ឋ មានការភ័យខ្លាច និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយមិនត្រូវលើកលែង និងមានការយោគយល់នោះឡើយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles