Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាល ខេត្ដឧត្ដរមានជ័យ បើកប្រតិបត្ដិការ បង្ក្រាបក្រុមចោរលួច មួយសំបុក ឃាត់ខ្លួន១៥នាក់ ដកហូត ម៉ូតូ២៥គ្រឿង

$
0
0

ឧត្ដរមានជ័យ ៖ កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្ដឧត្ដរ មានជ័យ សហការជាមួយ កម្លាំងនគរបាល ស្រុកអន្លង់វែង នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០១៤ នេះ បានបញ្ចេញប្រតិបត្ដិការដ៏ក្ដៅ គគុក ចុះទៅបង្ក្រាប និងចាប់ខ្លួនជនល្មើស ដែលពាក់ព័ន្ធ ទៅនឹងសកម្មភាព លួចម៉ូតូ កាច់កម៉ូតូ ទទួលផលចោរកម្ម និងខ្លះទៀត ចែកចាយ គ្រឿងញៀន មួយសំបុក នៅក្នុងភូមិសាស្ដ្រ ស្រុកអន្លង់វែងតែម្ដង ។

ប្រតិបត្ដិការបង្ក្រាប ក្រុមចោរលួចម៉ូតូ ខាងលើនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យ១៥នាក់ ក្នុងនោះ ស្រី៤នាក់ដែល មានអាយុចាប់ពី១៩ឆ្នាំ ដល់ជាង៤០ឆ្នាំព្រម ទាំងដកហូត ម៉ូតូចំនួន២៥គ្រឿងផងដែរ ។

ស្នងការរង នគរបាល និងជាប្រធានការិយាល័យ កណ្ដាលព្រហ្មទណ្ឌ ខេត្ដឧត្ដរមានជ័យ លោក ឡុក សុខា បានបញ្ជាក់ថា ជាជំហានដំបូង មនុស្ស១៥នាក់ ត្រូវបានឃាត់ ខ្លួន ដែលអាចជាប់ពាក់ព័ន្ធ ទៅនឹងអំពើចោរកម្ម ហើយម៉ូតូ២៥គ្រឿង ត្រូវបានដកហូត ដោយម៉ូតូខ្លះ ដាក់បញ្ចាំ គ្មានលិខិតស្នាមត្រឹមត្រូវ និងម៉ូតូខ្លះទៀត ត្រូវបានជនរងគ្រោះ មកពិនិត្យមើល ដឹងថា ជាម៉ូតូរបស់ខ្លួនក្រោយ ពេលដែលត្រូវចោរលួច ។

លោក ឡុក សុខា បានបញ្ជាក់ទៀតថា «តបតាមការដាក់ផែនការ លើការពង្រឹងសន្ដិសុខ និងបង្ក្រាប បទល្មើស នៅក្នុងខេត្ដពីសំណាក់ ស្នងការនគរបាល លោកឧត្ដមសេនីយ៍ ម៉ែន លី តាំងពីមុនបុណ្យ អុំទូកមកម្ល៉េះ ហើយយើង ក៏បានកំណត់ មុខសញ្ញាយូរហើយដែរ ប៉ុន្ដែពុំទាន់អាចរកអ្វី មកដាក់បន្ទុកបាន ទើបតែពេលនេះ មានភស្ដុតាង គ្រប់គ្រាន់ ក៏ចុះទៅ បង្ក្រាបតែម្ដង ដោយមានការ ឯកភាពពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ សម្របសម្រួល តាមផ្លូវច្បាប់» ។

ស្នងការរង នគរបាលរូបនេះ បានបញ្ជាក់ ទៀតថា ក្នុងចំណោម ជនសង្ស័យទាំង១៥ នាក់ ដែលត្រូវកម្លាំងសមត្ថកិច្ច របស់លោក ឃាត់ខ្លួនជាជំហានដំបូងនេះ មានខ្លះជាមុខសញ្ញា កាច់កម៉ូតូ ខ្លះទៀតជាអ្នកទទួលផល ចោរកម្ម និងខ្លះ ទៀត ជាមុខសញ្ញា ចែកចាយ ថ្នាំញៀនផងដែរ ប៉ុន្ដែជនទាំងអស់នេះមិន ទាន់អាច កំណត់បានថា ពាក់ព័ន្ធ ទាំងអស់ ឡើយ ដោយរង់ចាំការបន្ដសួរ នាំថែមទៀត ហើយបើជនណាម្នាក់ មិនជាប់ ពាក់ព័ន្ធទៅ នឹងបទល្មើសខាងលើ អាចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។

ដោយឡែក ម៉ូតូទាំង២៥គ្រឿង ដែលសមត្ថកិច្ច របស់លោករកឃើញ និងដកហូតទុកជា បណ្ដោះអាសន្ននោះនឹងពិនិត្យ មើលថា តើម៉ូតូណាខ្លះមានឯកសារបញ្ចាំ ត្រឹមត្រូវ ហើយសមត្ថកិច្ច ក៏បានទាក់ទង និងអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ ដែល ធ្លាប់បាត់ម៉ូតូកន្លងមក ឱ្យអញ្ជើញមកពិនិត្យ មើលម៉ូតូទាំងនេះ ថាតើម៉ូតូណាមួយជា របស់ខ្លួន រួចហើយ យកឯក សារមកផ្ទៀង ផ្ទាត់ នោះសមត្ថកិច្ចនិងប្រគល់ជូនវិញ ។

យោងតាម សេចក្ដីរាយការណ៍ពីកន្លែង បង្ក្រាបបានឱ្យដឹងថា ជនសង្ស័យទាំង១៥ នាក់ គឺជាមនុស្ស ពាក់ព័ន្ធ និងស្គាល់គ្នាក្នុង គ្រួសារតែមួយ ពីព្រោះម្ចាស់ផ្ទះមានដៃជើង សម្រាប់ ធ្វើសកម្មភាពទាំងនេះ ។

យ៉ាងណាក៏ដោយ ប្រតិបត្ដិការរបស់ កម្លាំងនគរបាលលើការ បង្ក្រាបក្រុមចោរ លួចយ៉ាងសកម្មនៅពេលនេះ បាននឹងកំពុង បន្ដដំណើរការពីព្រោះអាច នឹងមានជន ពាក់ព័ន្ធផ្សេងទៀត ដែលត្រូវបន្ដចាប់ខ្លួន ៕

ស្នងការរងនគរបាល ខេត្តឧត្តរមានជ័យ លោក ឡុក សុខា


Viewing all articles
Browse latest Browse all 8042

Trending Articles