Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បាក់ច្រាំងស្ទឹងសែន ឆក់យកផ្ទះមួយខ្នង និងខ្លះទៀត កំពុងប្រឈម

$
0
0

-លោក គង់ វិមាន ដឹកនាំកម្លាំង សមត្ថកិច្ច និងអាជ្ញាធរ ចុះជួយអន្តរាគមន៍ ទាំងយប់

កំពង់ធំ ៖ ចាប់តាំងពីទឹកស្ទឹងសែន នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ បាន ស្រកចុះជាបណ្តើរៗ ទៅនោះ បានធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋ នៅជាប់ នឹង មាត់ស្ទឹង បាននិងកំពុងប្រឈមមុខ ការបាក់ស្រុត ចូលទៅក្នុងទឹកស្ទឹង ពីព្រោះ ផ្ទះមួយខ្នងបានស្រុតចូលរួចទៅហើយ ខណៈមួយខ្នងទៀតកំពុង ប្រឈមមុខ តែត្រូវកម្លាំង របស់អាជ្ញាធរ និងសមត្ថកិច្ច ខេត្តជួយទាន់ ពេល វេលា ។

ដើម្បីដោះស្រាយបញ្ហា គ្រោះធម្មជាតិមួយនេះ អភិបាលរងខេត្ត កំពង់ធំ លោក គង់ វិមាន បានដឹកនាំកម្លាំង នគរបាល និងអាជ្ញាធរ ក្រុង ស្ទឹងសែន ជាច្រើននាក់ ចុះទៅជួយអន្តរាគមន៍ តាំងពីល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ រហូតដល់យប់ ថ្ងៃដដែល ដោយនាំគ្នាដឹកជញ្ជូនឥវ៉ាន់ និងទ្រព្ប សម្បត្តិ ព្រមទាំងរុះរើផ្ទះចេញ ពីមាត់ស្ទឹងជាបន្ទាន់ ។

លោក គង់ វិមាន ដែល ដឹកនាំកម្លាំង នគរបាល និងអាជ្ញាធរជាច្រើននាក់ ចុះទៅជួយ អន្តរាគមន៍ ភ្លាមៗ បានថ្លែងថា រហូតមកដល់ល្ងាចថ្ងៃដដែលនេះ ផ្ទះប្រជាពលរដ្ឋ មួយខ្នង ធ្វើអំពីឈើ ប្រកសង្ក័សី ត្រូវបានស្រុតចូលទៅ ក្នុងទឹកស្ទឹងទាំងស្រុងតែម្តង ហើយមួយខ្នងទៀត កំពុងប្រឈមមុខ ការបាក់ស្រុត។

លោក គង់ វិមាន បានបញ្ជាក់ថា «ក្រោយមានហេតុការណ៍នេះ កើតឡើង ខ្ញុំបានដឹកនាំកម្លាំងនគរបាល ក្រុងស្ទឹងសែន និងអាជ្ញាធរ មូលដ្ឋាន ជាច្រើននាក់ ព្រមទាំងប្រជាពលរដ្ឋ បាននាំគ្នា រុះរើឥវ៉ាន់ចេញជាបន្ទាន់» ។

បើតាមអភិបាលរង ខេត្តកំពង់ធំ លោក គង់ វិមាន ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ឈិត រ៉េត ភេទប្រុស អាយុ២៨ឆ្នាំ និងប្រពន្ធឈ្មោះ វី ម៉ាលី អាយុ២៧ឆ្នាំ ដែលផ្ទះរបស់ ពួកគេ បាក់ចូលទឹក ស្ទឹងទាំងស្រុង និងម្ចាស់ផ្ទះ១ខ្នងទៀត ឈ្មោះ វី ម៉ាឡា អាយុ៥០ឆ្នាំ ជាស្រ្តីមេម៉ាយ មានកូន៣នាក់ រស់នៅភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ដែលកំពុងរងការភ័យខ្លាច និងអាចស្រុតចូល ស្ទឹង ទាំងយប់ ឬពេលដ៏ខ្លីខាងមុខនេះ ។

លោក គង់ វិមាន បានចុះដល់កន្លែង កើតហេតុភ្លាមៗ ដើម្បីពិនិត្យ មើលស្ថានភាព ជាក់ស្តែង និងអមដំណើដោយ កងកំលាំងនគរបាល ដែលមានលោក ញ៉ែម ឈុនលី អធិការនគរបាល ក្រុងស្ទឹងសែន និងសហការី រួមទាំងកងកំលាំង អន្តរាគមន៍ ក្រុងស្ទឹងសែន ដទៃទៀតដើម្បី ដោះស្រាយគ្រោះធម្មជាតិ មួយនេះ។ ជាមួយគ្នានេះ កាលពីដើមសប្តាហ៍ ផ្ទះរបស់លោកមេឃុំ មួយចំហៀង ក៏បានបាក់ស្រុតចូល ទៅក្នុងទឹកស្ទឹងផងដែរ ។

អភិបាលរងខេត្ត លោក គង់ វិមាន បានអំពាវនាវដល់ ប្រជាលរដ្ឋដែលមានផ្ទះ នៅជាប់នឹងមាត់ស្ទឹងត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ ពីព្រោះទឹកស្ទឹងបានស្រុកចុះ ជាហេតុនាំឲ្យច្រាំង ស្ទឹងបាក់ស្រុត ហើយសមត្ថកិច្ច និងអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ត្រូវបង្កើន ការជួយអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ដែលជួបបញ្ហាទាំងអស់នេះ ៕

លោក គង់ វិមាន (រូបឆ្វេង) កំពុងដឹកនាំកម្លាំងនគរបាល និងអាជ្ញាធរចុះជួយអន្តរាគមន៍ នៅកន្លែងបាក់ច្រាំង

ផ្ទះរបស់លោកមេឃុំម្នាក់ ដែលបាក់ស្រុត ពាក់កណ្តាល កាលពីដើមសប្តាហ៍


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>