ប៉េកាំង ៖ ប្រធាន នៃគណៈកម្មាធិការអចិន្រៃ្តយ៍ នៃបក្សកុម្មុយនីស្តចិន លោក ហ្សេង ដេជាង បាន អំពាវនាវនៅថ្ងៃ ចន្ទ ទី០៨ ខែធ្នូ នេះ ឲ្យរដ្ឋាភិបាលទីក្រុងម៉ាកាវ បន្តអនុវត្តឲ្យបានពេញលេញ នូវនយោបាយ ប្រទេសមួយប្រព័ន្ធដឹក នាំពីរ ។
ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយឲ្យដឹងទៀតថា ការអំពាវនាវយ៉ាងដូច្នេះ ធ្វើឡើង នៅក្នុងកិច្ចប្រជុំរបស់ លោក ហ្សេង ជាមួយនឹងលោក ឈុយ សៃអន នាយកប្រតិបត្តិ នៃរដ្ឋាភិបាលពិសេសទីក្រុង ម៉ាកាវ (SAR) ដែលកិច្ច សន្យានៃប្រព័ន្ធដឹកនាំស្វយ័តនៃទីក្រុង សេដ្ឋកិច្ចដ៏ធំរបស់ចិននេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៩ ខែធ្នូ ខាងមុខ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ វាមានរយៈពេល ១៥ឆ្នាំហើយ ដែលអាណានិគមអឺរ៉ុប បានផ្តល់ទីក្រុងម៉ាកាវ មកឲ្យស្ថិតក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលចិនវិញ ប៉ុន្តែ វានៅតែស្ថិត ក្នុង ប្រព័ន្ធដឹកនាំបែបស្វ័យភាពដែរ ។ ប្រការ នេះត្រូវបានមន្ត្រីជាន់ខ្ពស់ចិន គឺលោក ហ្សេង អំពាវនាវឲ្យបន្តរបៀបរបបនេះតទៅមុខទៀត ដើម្បីធានាបាននូវប្រសិទ្ធ ភាព នៃការដឹកនាំទៅរកភាពរីកចម្រើន ព្រមទាំងអាចប្រឈមនឹងបញ្ហាសំខាន់ៗជាច្រើនទៀត ៕