Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

CPP កំណត់យកច្បាប់ បោះឆ្នោតចាស់ ដដែល ខណៈ CNRP មិនទាន់ឯកភាព ទាំងស្រុង

$
0
0

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា (CPP) បានកំណត់យកច្បាប់បោះឆ្នោតចាស់ដដែល ខណៈ គណបក្សសង្រ្គោះ ជាតិ (CNRP) មិនទាន់ឯកភាពនៅឡើយ ដោយចង់កែប្រែនូវចំណុចមួយចំនួន បន្ទាប់ពីតំណាងគណបក្សទាំងពីរ បានជួបពិភាក្សា គ្នាត្រឹមជំពូកទី២ នៅរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤នេះ ។

នៅរសៀលថ្ងៃទី១២ ខែធ្នូនេះ តំណាងគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ លោក ប៊ិន ឈិន បានជួបជាពិភា ក្សាគ្នា អំពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ជាមួយតំណាងគណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយ គួយ ប៊ុនរឿន នាវិមានរដ្ឋសភា ចាប់ពីម៉ោង ៣ ដល់ម៉ោង៥ ។

លោក ប៊ិន ឈិន បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ កិច្ចពិភាក្សា នោះថា ខាងគណបក្ស របស់លោកនៅ តែកំណត់យកច្បាប់បោះឆ្នោតចាស់ដដែល ដើម្បីងាយស្រួលក្នុងការបោះឆ្នោត ដោយមិនចាំបាច់កែ ប្រែ នូវពាក្យពេចន៍ និងមិនកែឃ្លានីមួយៗ។

លោកបានបញ្ជាក់ថា «បើយើងកែប្រែវិសោធនកម្ម វាចំណាយពេលវេលា ហើយនៅតែអូសបន្លាយ»។

ចំណែក លោក គួយ ប៊ុនរឿនបានឲ្យដឹងដែរថា «យើងដូរចំណុចមួយចំនួន នៅត្រង់ជំពូកទី១ ដែលនិយាយពីការ កំណត់ពេលវេលាថ្ងៃខែបោះឆ្នោត»។

ទោះបីជាយ៉ាងណាលោក គួយ ប៊ុនរឿន បានសម្តែងក្តីសង្ឃឹមថា នៅអាណត្តិក្រោយ គណបក្សរបស់លោក នឹងកើន អាសនៈ ។

សូមបញ្ជាក់ថា ការពិភាក្សាគ្នា រវាងតំណាងបក្សទាំងពីរ ស្តីពីច្បាប់បោះឆ្នោត នៅរសៀលថ្ងៃទី១២ ខែធ្នូនេះ បានត្រឹម ២ ជំពូក និងមាត្រា១០ប៉ុណ្ណោះ ដែលជំពូកទី១ មាន ៤មាត្រា និងជំពូកទី២មាន ៦មាត្រា ហើយភាគីទាំងពីរ នឹងបន្ត ពិភាក្សាគ្នានាពេលក្រោយទៀត ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>