Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មេដឹកនាំ អាស៊ាន-កូរ៉េ សន្យារួមគ្នា ទប់ស្កាត់ឧក្រិដ្ឋកម្ម ឆ្លងដែន

$
0
0

-មេដឹកនាំអាស៊ាន នឹងបង្កើនទំហំ ពាណិជ្ជកម្មឲ្យបាន ១៥០ពាន់លានដុល្លារ នៅឆ្នាំ ២០២០

ភ្នំពេញ ៖ ប្រមុខមេដឹកនាំ អាស៊ាន-កូរ៉េ បានថ្លែងការសន្យារួមគ្នាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់ឧក្រិដ្ឋ កម្មឆ្លងដែន ហើយនឹងបង្កើនទំហំពាណិជ្ជកម្ម ឲ្យបាន ១៥០ពាន់ លានដុល្លារនៅឆ្នាំ២០២០ ។

បើយោងតាម ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឲ្យដឹងថា កិច្ចព្រមព្រៀងរវាងមេដឹកនាំ ទាំងអស់នេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ លើកទី២៥ នៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅមជ្ឈមណ្ឌល ពិព័រណ៍ BEXCO ក្នុងទីក្រុងប៊ូសាន ប្រទេសកូរ៉េនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ ។

ក្នុងកិច្ចប្រជុំកំពូលរំឭកខួបនោះដែរ មេដឹកនាំទាំងអស់ បានឯកភាពគ្នាក្នុងការជំរុញ កិច្ចសហប្រតិបត្តិការថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនឹងសន្តិសុខ ដែលមានដូចជា ការប្រយុទ្ធប្រឆាំងអំពើ ភេរវកម្មឧក្រិដ្ឋកម្មឆ្លងដែរ ដូចជាការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ ការជួញដូរអាវុធ ចោរកម្មសមុទ្រ និងឧក្រិដ្ឋកម្ម តាមប្រព័ន្ធ អ៊ីនធើណិត ។ ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាលំហសមុទ្រ ដែលជាប្រយោជន៍រួម ដល់អាស៊ាន-សាធារណរដ្ឋកូរ៉េ ការរុករក និងការជួយសង្គ្រោះ នៅតាមសមុទ្រ បរិស្ថានលំហសមុទ្រ ការតភ្ជាប់ផ្នែក លំហសមុទ្រ សេរីភាពក្នុង ការធ្វើនាវាចរណ៍ និងការនេសាទ ។

កិច្ចប្រជុំកំពូលរំឭកខួបនោះដែរ មេដឹកនាំអាស៊ាន ក៏បានជំរុញ អនុវត្តន៍ឱ្យបានពេញលេញនូវ កិច្ចព្រមព្រៀងតំបន់ ពាណិជ្ជកម្មសេរីអាស៊ាន -សាធារណរដ្ឋកូរ៉េ ដើម្បីសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្ម១៥០ពាន់លាន ដុល្លារអាម៉េរិក នៅឆ្នាំ២០១៥ និង២០០ពាន់លាន ដុល្លារនៅឆ្នាំ២០២០ ។

មេដឹកនាំទាំងអស់ ក៏បានប្តេជ្ញាពីការធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងឧបទ្វីប កូរ៉េ និងបានអំពាវនាវ ឱ្យមានការរំសាយអាវុធនុយក្លេរអ៊ែរក្នុងឧបទ្វីប តាមរយៈដំណោះស្រាយដោយ សន្តិវិធី រួមទាំង បង្កើតនូវលក្ខខណ្ឌសម្រាប់ការចរចា ៦ភាគីឡើងវិញ និងការអនុវត្តឱ្យបាន ពេញលេញនូវសេចក្តីសម្រេចនានា របស់ ក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ និងបានបន្តកិច្ចសហប្រតិ បត្តិការក្នុងការសម្រេចឱ្យ បាននូវគោលដៅ អភិវឌ្ឍន៍សហស្សវត្សឆ្នាំ២០១៥ និងក្រោយឆ្នាំបន្ទាប់ ព្រមទាំងគាំទ្រការ តាក់តែងនូវរបៀបវារៈអភិវឌ្ឍន៍ អង្គការ សហប្រជាជាតិក្រោយ ឆ្នាំ២០១៥ ដើម្បីកាត់បន្ថយ ភាពក្រីក្រ និងផ្លាស់ប្តូរសេដ្ឋកិច្ច តាមរយៈការអភិ វឌ្ឍប្រកប ដោយចីរភាព ។

មេដឹកនាំអាស៊ាន-សាធារណរដ្ឋកូរ៉េ បានគាំទ្រការ បង្កើតសហគមន៍អាស៊ាន ការពង្រីកការត ភ្ជាប់ និងការពង្រីក លេខាធិការដ្ឋានអាស៊ាន ។ ជាមួយគ្នានេះមេដឹកនាំទាំងអស់បាន បន្តគាំទ្រនូវ តួនាទីស្នូលរបស់អាស៊ាន នៅក្នុង និម្មាបនកម្មតំបន់កំពុងវិវត្តន៍សំដៅធានាឱ្យបាននូវសន្តិភាព វិបុលភាព និងសន្តិសុខតំបន់ ។ ពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការចូលរួម ជាវិជ្ជមានដល់បញ្ហាសកលលោក តាមរយៈការអនុវត្តនូវសេចក្តីថ្លែង ការណ៍ទីក្រុងបាលី ស្តីពីសហគមន៍អាស៊ាន នៅក្នុងសហគមន៍ប្រជាជាតិ ២០១១-២០២២ និងផែនការសកម្មភាព សម្រាប់ឆ្នាំ២០១២-២០១៧ ។

ជាមួយគ្នានេះ មេដឹកនាំទាំងអស់ បានផ្តល់នូវសេចក្តីសង្ឃឹមថា អាស៊ាន និងថាមភាពរបស់ អាស៊ាន នឹងក្លាយជា កម្លាំងចលករដ៏សំខាន់នៅពីក្រោយ កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ អាស៊ីបូព៌ា និងសកលលោក ។ ទន្ទឹមនឹងនេះមេ ដឹកនាំទាំងអស់ បានឯកភាពគ្នាពិនិត្យមើលសន្ទុះ ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់អាស៊ាន-សាធារណរដ្ឋកូរ៉េ តាមរយៈគំនិតផ្តួចផ្តើមនានា រួមទាំងការធ្វើឱ្យប្រសើរឡើង នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ អាស៊ាន-សាធារណរដ្ឋកូរ៉េ ។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំ អាស៊ានក៏បានវាយតម្លៃខ្ពស់ ចំពោះតួនាទី ឈានមុខរបស់សាធារណរដ្ឋកូរ៉េ ក្នុងការស្នើឱ្យមានចក្ខុវិ ស័យសម្រាប់សហគមន៍អាស៊ីបូព៌ា តាមរយៈក្រុមចក្ខុ វិស័យ អាស៊ីបូព៌ា១ និងក្រុមសិក្សាអាស៊ីបូព៌ា និងតាមរយៈការអនុវត្តវិធានការ តាមដាននៃក្រុមចក្ខុវិស័យអាស៊ីបូព៌ា២ ។

ជាមួយគ្នានេះមេដឹកនាំទាំងអស់ បានធ្វើការគាំទ្រដល់ការងាររបស់មជ្ឈ មណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន ក្នុងការដោះស្រាយបញ្ហាកិច្ច ការមនុស្សធម៌ពាក់ព័ន្ធនឹងមីន និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាម តាមរយៈ ជំនួយ ហិរញ្ញវត្ថុ បច្ចេកទេស និងការកសាងសមត្ថភាព ។ ទន្ទឹមនឹងនេះមេដឹក នាំទាំងអស់បានឯកភាពគ្នា ក្នុងការធ្វើកិច្ច សហប្រតិបត្តិការ ធ្វើឱ្យក្រុម ប្រឹក្សា ធុរកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េ ក្លាយជាអង្គភាពពិគ្រោះយោបល់អចិន្រៃ្តយ៍ ដែលនឹងជួយដល់សហគ្រាសធុនតូច និងមធ្យមរបស់អាស៊ាន-សាធារណរដ្ឋកូរ៉េ ក្នុងការនាំ ចូលទៅទីផ្សារទៅវិញទៅ មក និងការចែករំលែកព័ត៌មានស្តីពីការបង្កើតការងារ សម្រាប់យុវជន ពិសេសរួមចំណែកដល់ការកាត់បន្ថយ គម្លាត អភិវឌ្ឍន៍ក្នុងតំបន់តាមរយៈការអនុវត្តនូវ ផែនការការងារទី២ (២០០៩-២០១៥) នៃគំនិតផ្តួចផ្តើមសមាហរណកម្ម អាស៊ាន និងឯកសារ បន្ទាប់ក៏ដូច ជាតាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអនុតំបន់ផ្សេងៗទៀត ។ មេដឹកនាំទាំង អស់ក៏បានសន្យារួមគ្នាក្នុងការលើកស្ទួយបន្ថែមទៀត នូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសក្នុងរង្វង់ យុវជនក្នុងវិស័យរដ្ឋ និងឯកជន ដើម្បីធ្វើឱ្យកាន់តែស៊ី ជម្រៅនូវការយល់ដឹងអំពីគ្នាទៅវិញទៅមក និងមិត្តភាព ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>