ភ្នំពេញ៖Kohler បានសម្ពោធក្រុមហ៊ុន របស់ខ្លួននៅរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១២ ខែធ្នូ ម្សិលមិញ ជាមួយនឹង ការសម្លឹង ទៅរកឱកាសទីផ្សារ លើការផ្គត់ផ្គង់សម្ភារបន្ទប់ទឹកបែបទំនើប ដល់សណ្ឋាគារលំដាប់ផ្កាយ នៅក្នុងប្រទេសកម្ពុជា ។
លោក Kamol Lertsattha អ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន Kohler នៅកម្ពុជា បានថ្លែងថា អ្នកប្រើប្រាស់សព្វថ្ងៃ កំពុងសម្លឹងមើល សម្ភារបន្ទប់ទឹក មានមុខងារច្រើន ដែលអាចផ្តល់ នូវភាពងាយស្រួល ដល់អ្នកប្រើប្រាស់ បង្កើតឱ្យមានការឈប់សំរាក និងមានអារម្មណ៍ល្អ។ ដូច្នេះរចនាបទបន្ទប់ទឹក ដ៏ល្អត្រូវបាន រចនាឡើង សម្រាប់រចនាបថស្ប៉ា ការបន្ធូរអារម្មណ៍ និងមិនបន្ថែមបញ្ហាទៅ លើបរិស្ថាននិងសង្គម។
លោកបានមានប្រសាសន៍ថា «ផែនការរបស់យើង គឺបន្តធ្វើនូវអ្វីដែលយើងកំពុងមាន ភាពឈានមុខដូចជា ណែនាំផលិតផលថ្មី និងព្យាយាម ធ្វើឱ្យមនុស្ស កាន់តែច្រើន ស្គាល់អំពីម៉ាក KOHLER ។ យើងនឹងបន្តពង្រីកទីផ្សារ ដើម្បីទទួល បានភាពជោគជ័យ។ ក្រុមហ៊ុន KOHLER មើលឱកាស ជាច្រើននៅក្នុងទីផ្សារ ប្រទេសកម្ពុជា។ ក្រុមអតិថិជន សំខាន់របស់យើងមានពីរក្រុម គឺក្រុមអភិវឌ្ឍ និងក្រុមអ្នកប្រើប្រាស់។ ក្រុមអ្នកអភិវឌ្ឍ មានដូចជា សណ្ឋាគារលំដាប់ផ្កាយ៤ ទៅផ្កាយ៥ ខុនដូលំដាប់កណ្តាល ខុនដូលំដាប់ខ្ពស់ និងគេហដ្ឋាន ក៏ដូចជា រមណីយដ្ឋាន លំដាប់ខ្ពស់»។
Kohler គឺជាក្រុមហ៊ុនឈានមុខគេមួយ នៅលើពិភពលោក ចំពោះការរចនា និងបច្ចេកវិទ្យា សម្រាប់ផលិតផលផ្ទះបាយនិងបន្ទប់ទឹក។ ក្រុមហ៊ុនបាននាំមុខគេលើ ផ្នែករចនាបថ ការបង្កើតថ្មី រួមជាមួយការអភិវឌ្ឍន៍ការរស់នៅ របស់អតិថិជនខ្លួនតាមរយៈផលិតផល និងសេវាកម្មពិសេសៗ រួមមាន ផលិតផលចានបង្គន់ បន្ទប់ទឹក ក្បាលរ៉ូប៊ីណេ អាងមុជទឹក សម្ភារបន្ទប់ទឹក សង្ហារិមសម្រាប់បន្ទប់ទឹក កន្លែងលាងចាន និងក្បាលរ៉ូប៊ីណេសម្រាប់ផ្ទះបាយ។ ក្រុមហ៊ុននេះ មានប្រវត្តិជាង ១៤១ ឆ្នាំ មកហើយ ក្នុងការផ្គត់ផ្គង់ផលិតផល សម្ភារៈបន្ទប់ទឹកបែបទំនើប ទៅកាន់ទីផ្សារ ៥០ លើពិភពលោក។
អ្នកគ្រប់គ្រងក្រុមហ៊ុននេះ បាននិយាយថា ផលិតផលថ្មីរបស់ក្រុមហ៊ុន នឹងមាន លទ្ធភាពដើម្បីបំពេញតំរូវការ របស់អតិថិជន នឹងសម្រួល ដល់ការរស់នៅ ប្រកបដោយផាសុកភាព ។ ផលិតផលនេះ ត្រូវបានរចនាឡើងដោយវត្ថុធាតុដើម ដែលមានគុណភាពខ្ពស់ ដែលអាចប្រើប្រាស់ បានយូរជាងមុន, ធន់នឹងស្នាម ប្រឡាក់ និង មិនងាយហើរពណ៌។ ទាំងអស់នេះ ហើយជាលក្ខណៈពិសេស នឹងទំនើប ដើម្បីបង្កើនបរិយាកាស របស់អ្នកប្រើប្រាស់ និងដើម្បីផ្លាស់ប្តូរ អារម្មណ៍ នៅពេលចូល ទៅក្នុងបន្ទប់ទឹកគេ ឲ្យមានផាសុកភាព ហើយអាចសម្រាកកាយ បានផងដែរ៕