ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៤ នៅសាកលវិទ្យាល័យ ស៊ុន យ៉ាតសេន ដែលជា សាកល វិទ្យាល័យធំជាងគេ លំដាប់លេខ២ នៅក្នុង សាធារណៈរដ្ឋប្រជាមានិតចិន បានរៀបចំពិធីចុះ កិច្ចព្រមព្រៀង ជាមួយសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឌួង លាង សាកល វិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និង ឯកឧត្តម ជា មុន្នីរិទ្ធ នាយកវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យ សភាកម្ពុជា។
លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការរង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលជាហត្ថលេខី បានឱ្យ ដឹងថា តាមរយៈវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និង សាកល វិទ្យាល័យ ស៊ុន យ៉ាតសេន បានចុះកិច្ចព្រមព្រៀង លើការទទួលស្គាល់ក្រេឌីត គ្នាទៅវិញទៅមក ជា ពិសេសនិស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សិក្សាចប់ឆ្នាំទី២ អាចបន្តឆ្នាំទី៣ តែម្តងដោយមិនតម្រូវ ឱ្យសិក្សាបន្ថែមលើមុខវិជ្ជា ឬ Credit ឡើយ នៅសាកលវិទ្យា ល័យ ស៊ុន យ៉ាតសេន ដែលជាសាកល វិទ្យាល័យធំជាងគេទី២ នៅសាធារណៈរដ្ឋប្រជាមានិតចិន ហើយ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មាន មោទនភាពណាស់ ដែលបានសហការជាមួយសាកលវិទ្យាល័យធំៗ នៅក្នុងសាធារណៈរដ្ឋប្រជាមានិត ចិនចំនួន៣ ទី១ សាកលវិទ្យាល័យ ជីវជាំង ទី២ សាកលវិទ្យាល័យ ឆុងឆីង នៃវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា និងទី៣ សាកលវិទ្យាល័យ ស៊ុន យ៉ាតសេន និយាយរួម និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បញ្ចប់ ឆ្នាំទី២ អាចបន្តឆ្នាំទី៣ និងទី៤ នៅសាកលវិទ្យាល័យទាំង៣ ខាងលើបាន។
លើសពីនេះទៅទៀតនោះ បើយោងតាមលោកបណ្ឌិតបានឱ្យដឹងផងដែរថា នៅថ្ងៃទី១០ ដល់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខនេះគណៈគ្រប់គ្រង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នឹងធ្វើដំណើរ ទស្សនកិច្ច សិក្សានៅវិទ្យាស្ថាន East Asia Institute of Management នៃប្រទេសសឹង្ហបុរី និង ថ្ងៃទី១២ ដល់ថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០១៥ ទៅទស្សនកិច្ច សិក្សានៅសាកលវិទ្យាល័យ ប្រាណាក់ខន រ៉ាចាផាត់ស៊ីអាយុធ្យា នៅព្រះរាជាណាចក្រថៃឡង់ដ៏ ដោយ ទស្សនកិច្ចទាំងពីរលើកនេះសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នឹងចុះ កិច្ចព្រមព្រៀង ជាមួយគ្រឹះស្ថានទាំង២ ខាងលើ ដោយព្រមព្រៀង គ្នាលើកម្មវិធី ចំនួន៣ គឺ ៖
១-និស្សិតសិក្សា នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ១ឆ្នាំ អាចបន្តនៅគ្រឹះស្ថានសិក្សាខាងលើ រយៈពេល ៣ឆ្នាំ ឬហៅថា ១+៣
២-និស្សិតសិក្សា នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ២ឆ្នាំ អាចបន្តនៅគ្រឹះស្ថាន សិក្សាខាងលើ រយៈពេល ២ឆ្នាំ ឬហៅថា ២+២
៣-និស្សិតសិក្សានៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ២ឆ្នាំ អាចបន្តនៅគ្រឹះស្ថានសិក្សាខាងលើ រយៈពេល ២ឆ្នាំ ឬហៅថា ៣+១
សរុបមក ក្នុងរយៈពេលសិក្សា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និស្សិតអាចបន្តការសិក្សា នៅបរទេស ជាមួយគ្រឹះស្ថានដែលជាដៃគូរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទាំងអស់ ដោយអាចទទួល សញ្ញាបត្រ ពីប្រទេសអូស្រ្តាលី, UK, សហគមន៍អឺរ៉ុប, សហរដ្ឋអាមេរិក, ព្រះរាជាណាចក្រថៃឡង់ដ៏, សាធារណៈរដ្ឋ ប្រជាមានិតចិន, និងប្រទេសសឹង្ហបុរី តាមការជ្រើសរើសរបស់និស្សិត ៕