កណ្តាលៈ រថយន្តមួយគ្រឿង ដឹកអេតចាយ សំពីងសំពោងត្រូវនគរបាល ស្រុកស្អាងឃាត់ ដើម្បីត្រួតពិនិត្យ ឯកសារពាក់ព័ន្ធ និងអប់រំផាកពិន័យទៅតាមផ្លូវច្បាប់ កាលពីវេលាម៉ោង ១១និង៤០នាទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៤ នៅចំណុចផ្លូវលេខ២១ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា រថយន្តដឹកសំពីងសំពោងនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ៣A-០១៥៧ បើកបរដោយឈ្មោះ ទ្រឹង យ៉ាងយ៉ាវ ភេទប្រុស អាយុ២៨ ឆ្នាំស្នាក់នៅភូមិ-ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ការឃាត់រថយន្តខាង លើនេះ ដោយសារតែ រថយន្ត នេះដឹកមិនគោរពច្បាប់ចរាចរ ដាក់ខ្ពស់ផុតពីទ្រុងធ្វើឲ្យសំពីង សំពោង ដែលបានបង្ករឲ្យបះពាល់អ្នក ធ្វើដំណើរតាមផ្លូវហើយកន្លងមកគ្រោះថ្នាក់ចរាចរ ដែលកើតឡើងជាយថា ហេតុនោះវាតែងតែកើតឡើង ដោយសារតែការដឹកសំពីង សំពោងចងមិនជាប់ដាច់ធ្លាក់មកលើផ្លូវនោះ។
លោកបានបន្តថា ការឃាត់រថ យន្តនេះ គឺដើម្បីត្រួតពិនិត្យឯកសារពាក់ព័ន្ធនិងរថយន្ត ដូចជា ឈៀក ពាក់មី លិខិតអនុញ្ញាតិអាជីវកម្ម ពន្ធផ្លូវ រួច ណែនាំអប់រំនិងផាកពិន័យឲ្យ រៀងចាលនិងឲ្យគោរពច្បាប់ ចរាចរ។
លោកបានបន្តទៀតថា បើយោងតាមច្បាប់ផ្លូវគោកត្រង់ជំពូកទី ១០ មាត្រា៨៨ ដើម្បីត្រួតពិនិត្យឯកសារ និងធ្វើការផាកពិន័យទៅតាមនីតិវិធីផ្លូវច្បាប់៕