Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពាណិជ្ជករ ចិន-កម្ពុជា ស្វែងយល់ពីគ្នា លើកិច្ចការធុរកិច្ច

$
0
0

ភ្នំពេញ៖ ពាណិជ្ជករចិន មក២១ក្រុមហ៊ុន នៃខេត្តហ៊្វូជាំងភាគខាងកើតចិន បានជួបពិភាក្សាកិច្ចការធុរកិច្ចជាមួយនឹងពាណិជ្ជករកម្ពុជា ប្រមាណ១០០នាក់ នាព្រឹកថ្ងៃអាទិត្យ ដើម្បីស្វែងរកដៃគូរៀងៗខ្លួន ហើយកិច្ចព្រមព្រៀង ពាណិជ្ជកម្មនានា ក៏បានចេញជារូបរាងផងដែរ បន្ទាប់ពីជំនួបនោះ។

ភាគីចិនដឹកនាំដោយលោក Zheng Xiaosong អភិបាលរងខេត្តហ៊្វូជាំង និងភាគីកម្ពុជា ដឹកនាំដោយលោក កែវ សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម។

ថ្លែងនៅក្នុងជំនួបនោះ លោក Zheng Xiaosong បានឱ្យដឹងថា កិច្ចប្រជុំនោះ មានគោលដៅពង្រីកវិសាលភាព ពាណិជ្ជកម្មនិងការវិនិយោគរវាងខេត្តហ៊្វូជាំង និងព្រះរាជាណាចក្រកម្ពុជា ដោយកត់សម្គាល់ថា គ្រាន់តែខេត្ត ហ៊្វូជាំងនិងប្រទេសកម្ពុជាទាំងមូលមានទំហំទឹកប្រាក់១៥៨ដុល្លារអាម៉េរិក កាលពីឆ្នាំមុន។

លោកថ្លែងថា “កិច្ចជំនួប គឺជាកាលានុវត្តភាពដ៏ល្អមួយសម្រាប់វិនិយោគិនចិន ដើម្បីស្វែងរកសក្តានុពល ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ហើយក៏សម្រាប់ក្រុមហ៊ុនកម្ពុជាផងដែរ ដើម្បីសម្លឹងមើលសក្កានុពលទីផ្សារនៅក្នុងខេត្តហ៊្វូជាំងវិញផងដែរ”។

លោកអភិបាលរងខេត្ត បានថ្លែងថា ចិន គាំទ្រយ៉ាងមុតមាំ ឱ្យក្រុមហ៊ុនចិនមករកស៊ីនៅស្រុកខ្មែរនិងលើកទឹកចិត្តិឱ្យក្រុមហ៊ុនកម្ពុជា ទៅស្វែងរកឱកាសពាណិជ្ជកម្មនៅក្នុងស្រុកចិនវិញផងដែរ។

លោក កែវ សុវណ្ណ បានថ្លែងថា កម្ពុជាមានសក្កានុពលដ៏អស្ចារ្យ នៅក្នុងវិស័យនានា តួយ៉ាងដូចជា កសិកម្ម កសិឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ វិស័យកម្លាំងពលកម្ម ប្រេងឥន្ធនៈនិងឧស្ម័ន ព្រមទាំងវិស័យទេសចរណ៍។

លោក បន្ថែមថា “វិស័យទាំងអម្បាលមាណនេះ មិនទាន់មានការអភិវឌ្ឍពេញលេញនៅឡើយទេ វានៅមាន កាលានុវត្តភាពជាច្រើនទៀត កំពុងរង់ចាំពាណិជ្ជករមកពីគ្រប់ច្រកល្ហក នៃភពផែនដី”។ ទំហំពាណិជ្ជកម្មរវាងប្រ ទេសទាំងពីរ មានរហូតដល់ទៅ៣ពាន់៧រយលានដុល្លារ កាលពីឆ្នាំមុន ហើយរំពឹងថា នឹងកើនដល់៥ពាន់លាន ដុល្លារនៅឆ្នាំ២០១៧។ ប្រទេសចិន គឺជាប្រទេសឈរលំដាប់ថ្នាក់ខ្ពស់នៅក្នុងប្រទេសកម្ពុជា ក្នុងការវិនិយោគ ដែលតម្លៃសរុបរហូតដល់១០ពាន់លានដុល្លារអាម៉េរិក៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>