Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ស៊ី ទទូចឱ្យជប៉ុន ទទួលខុសត្រូវ វិនាសកម្ម នៅណានជីង

$
0
0

ណានជីង៖  ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្លែងការអំពាវនាវយ៉ាងទទួចឱ្យមេដឹកនាំជប៉ុន ទទួលខុស ត្រូវ ចំពោះវិនាសកម្មដែលបង្កឡើងដោយជនជប៉ុន នៅក្នុងទីក្រុងណានជីង នាឆ្នាំ១៩៣៧ ជាមួយនឹងការ គូសបញ្ជាក់ថា ការទទួលស្គាល់ណាមួយនូវសច្ចធម៌ប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ នាអតីតកាល គឺមាន សារៈប្រយោជន៍ក្រៃណា ក្នុងការធ្វើឱ្យប្រសើរនូវទំនាក់ទំនងនឹងគ្នា។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ រាយការណ៍នៅថ្ងៃសៅរ៍ម្សិលមិញថា លោក ស៊ី បានថ្លែងនៅក្នុងពិធីរឭកខួបលើក ទី៧៧នៃវិនាសកម្មទីក្រុងណានជីងបង្កឡើងដោយយោធាចក្រភពជប៉ុនថា “ការបំភ្លេចសច្ចធម៌ប្រវត្តិសាស្រ្ត មានន័យថាក្បត់ជាតិ។ ការបដិសេធមិនទទួលខុសត្រូវលើអំពើឧក្រិដ្ឋកម្ម មានន័យថា ចង់ឱ្យវាជាន់ដាន ឡើងវិញហើយ”។

សៀវភៅប្រវត្តិសាស្រ្តជប៉ុនប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់សរុបនៅណានជីង នាពេលមានប្រហាក់ប្រហែល តែចន្លោះពី១០ម៉ឺនទៅ២០ម៉ឺននាក់តែប៉ុណ្ណោះ។

ប្រតិកម្មទៅនឹងភស្តុតាងរបស់ជប៉ុននោះ លោក ស៊ី បានថ្លែងថា មន្រ្តីចិនប៉ាន់ស្មានថា មានជាង៣០ម៉ឺននាក់ ដោយពេលសង្រ្គាម៦សប្តាហ៍។

លោក បន្ថែមថា “ប្រវត្តិសាស្រ្តនឹងមិនគាំទ្រជាមួយអ្នកទាំងឡាយណាដែលបំភ្លៃការពិត ចំពោះសោកនាដកម្ម ណានជីង ជាដាច់ខាត។ វិញ្ញាណក្ខន្ធជនស្លូតត្រង់៣០ម៉ឺននាក់ នឹងមិនឯកភាព ហើយពលរដ្ឋចិនជាង ១ពាន់៣រយលាននាក់ដែលកំពុងរស់នៅ ក៏មិនឯកភាពដូចគ្នាផងដែរ”។

“ប្រវត្តិសាស្រ្ត” លោកបន្ថែមថា “ប្រាប់យើងអំពីអ្វី ដែលយើងត្រូវការពារសន្តិភាព”។

គួរបញ្ជាក់ផងដែថា លោក អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានខឹងត្រឡោចតោតតូងដាក់ចិន កាលពីចុងខែធ្នូឆ្នាំមុន ក្នុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីសាក្ការៈ Yasukuni នាទីក្រុងតូក្យូ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>