តូក្យូ៖ ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ឫ សភាជាន់ទាប បានចាប់ផ្តើមហើយ ចាប់តាំងពីម៉ោង៧ព្រឹក ថ្ងៃអាទិត្យនេះ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ រាយការណ៍នៅថ្ងៃអាទិត្យនេះ ឱ្យដឹងថា គណបក្សប្រជាធិបតេយ្យសេរីរបស់លោក ស៊ិនហ្សូ អាបេ និងគណបក្សដៃគូតូចៗឯទៀតៗ កំពុងស្វះស្វែងរកសំឡេងឱ្យបានច្រើនដាច់ខាតដើម្បីបន្តដឹកនាំរដ្ឋាភិបាលចម្រុះ ខណៈដែលគណបក្សប្រឆាំងឯទៀត ក៏កំពុងតែមានគោលដៅចង់ទទួលបានកៅអីច្រើនថែមទៅសភាផងដែរថា។
មុនពេលរំលាយសភា ក្រុមគណបក្សកាន់អំណាច មាន៣២៦អសនៈ ក្នុងចំណោម៤៨០អសនៈ៕