Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ្នករពិសដៃ ១៨នាក់ ជិះរថយន្តទៅធ្វើ សកម្មភាព ក្នុងពិធីបុណ្យសមុទ្រ ជាប់ខ្នោះសមត្ថកិច្ច

$
0
0

កោះកុង៖ ក្រុមអ្នករពិសដៃប្រុស-ស្រី ១៨នាក់ នាំគ្នាជិះរថយន្តពីរគ្រឿង ស្កាត់ទៅធ្វើសកម្មភាពលូកហោប៉ៅ ឆក់ កាបូប របស់អ្នកដើរកម្សាន្តនៅក្នុងពិធីបុណ្យសមុទ្រនាខេត្តកោះកុង ប្រែជាអស់លក្ខណ៍ ត្រូវកម្លាំងសមត្ថកិច្ចក្រ បួចបានទាំងអស់ បញ្ជូនឲ្យតុលាការវិនិច្ឆ័យទោស ជាមួយក្តីសង្ឃឹមថា តុលាការនឹងបញ្ជូនពួកគេទៅញ៉ាំបាយ ក្រហមក្នុងពន្ធនាគារ មិនជ្រុះតាមផ្លូវនោះឡើយ។ ក្រុមរពិសដៃទាំងអស់នេះ ត្រូវបានសមត្ថកិច្ចយកមកបង្ហាញ មុខនាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៤។  

សន្និសីទព័ត៌មានបង្ហាញមុខក្រុមអ្នករពិសដៃចង្រៃខ្លួនទាំង ១៨នាក់ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ មូង ឃីម អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្ដមសេនីយ៍ សំ ឃិតវៀន ស្នងការនគរបាលខេត្ដកោះកុង លោក ឧត្ដម សេនីយ៍ ថុង ណារ៉ុង មេបញ្ជការកងរាជអាវុធហត្ថខេត្ដ ព្រមទាំងកម្លាំងសមត្ថកិច្ចជាច្រើនរូបទៀត។

ក្រុមអ្នកធ្វើសកម្មភាពលូកហោប៉ៅ ឆក់ការបូបក្នុងពិធីបុណ្យសមុទ្ធរយៈពេល ២យប់៣ថ្ងៃ ដែលសមត្ថកិច្ចឃាត់ បាននេះ មានស្រី ១២នាក់ ប្រុស ៦នាក់ សុទ្ធសឹងជាអ្នកស្កាត់ពីរាជធានីភ្នំពេញទៅ។ ក្រៅពីការឃាត់ខ្លួន សមត្ថ កិច្ចដកហូតរថយន្ដចំនួន ២គ្រឿង ១- ម៉ាកលុច្សស៊ីស ៣៧០ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២Q-៥១៥២, ២- រថយន្ដម៉ាកស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-៨៧១៥ ដែលក្រុមជនសង្ស័យជិះពីភ្នំពេញ ទៅធ្វើ សកម្មភាពនៅកោះកុង។ សមត្ថកិច្ចក៏ដកហូត វត្ថុតាងជាក់ស្តែង រួមមាន ការបូប ទូរស័ព្ទដៃ និងលុយរាប់រយដុល្លារ ផ្សេងទៀត។

លោកឧត្ដមសេនីយ៍ សំ ឃិតវៀន បានមានប្រសាសន៍ថា ដើម្បីអនុវត្ដន៍ និងគោលគោរពទៅតាមបទបញ្ជារបស់ អគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ ដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្ដរជាតិ ឱ្យកម្សាន្ត បានសប្បាយរីក រាយ និងសុវត្ថិភាពក្នុងពិធីទិវាបុណ្យសមុទ្រនោះ កម្លាំងសម្ថតកិច្ច បានចាត់វិធានការតឹងរឹង ដើរល្បាតគ្រប់ច្រក ល្ហក និងឈរជើងនៅគ្រប់គោលដៅទាំងអស់ ឃ្លាំចាំមើលជនខិលខូចធ្វើសកម្មភាពលួចឆក់ទ្រព្យសម្បត្ដិ។ ជាលទ្ធ ផល នៃកិច្ចខិតខំរបស់សមត្ថកិច្ច ទីបំផុត បានឃាត់ខ្លួនក្រុមចោរឆក់បាន ១៨នាក់ និងរឹបអូសសម្ភារៈ ដែលក្រុម ឆក់បានមួយចំនួនធំ។

លោកស្នងការបានបញ្ជាក់នៅក្នុងការធ្វើសន្និសីទព័ត៌មានថា ក្រុមចោរបានប្រើថវិកាជាច្រើនទុកសូកប៉ាន់សមត្ថ កិច្ច ជាថ្នូរកុំឲ្យចាប់ពួកគេ ពេលធ្វើសកម្មភាពផងដែរ តែសមត្ថកិច្ចបានឆ្លើយថាទេ នូវអំពើពុករលួយស្មោកក្រោគ ទាំងអស់នោះ ដើម្បីបម្រើនូវសុវត្ថិភាពជូនភ្ញៀវជាតិ និងអន្ដរជាតិ។

លោកស្នងការ សំ ឃិតវៀន បានឱ្យដឹងទៀតថា សម្ភារៈទាំងអស់ដែលរឹបអូសពីក្រុមចោរ  នឹងប្រគល់ទៅឱ្យម្ចាស់ ដើមវិញ តែម្ចាស់សម្ភារៈត្រូវមានឯកសារបញ្ជាក់ច្បាស់លាស់។ ចំពោះជនសង្ស័យទាំងអស់ ត្រូវសមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដ ដើម្បីចាត់ការទៅផ្លូវច្បាប់។

សមត្ថកិច្ចមានវត្តមានក្នុងពិធីធ្វើសន្និសីទបង្ហាញមុខជនសង្ស័យ បាននាំគ្នាសម្តែងការរំពឹងទុកថា ជនសង្ស័យដែល ខ្លួនខិតខំបង្រ្កាបបានទាំងនឿយហត់នោះ នឹងត្រូវបានតុលាការវិនិច្ឆយទោសទៅតាមច្បាប់បញ្ជូនពួកគេទៅញ៉ាំ បាយក្រហម ក្នុងពន្ធនាគារ ហើយនឹងមិនត្រូវដងត្រូវផ្លែរកនីតិវិធីដោះលែងក្រុមជនសង្ស័យនៅក្រៅសំណាញ់ ច្បាប់នោះឡើយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>