កំពត៖ ផ្ទះមួយខ្នង របស់ប្រជាពលរដ្ឋ ត្រូវឆេះខ្ទេចក្លាយជាផេះ និងខាតបង់ទ្រព្យសម្បត្តិឣស់រលីង ដោយសារតែអគ្គិភ័យមួួយ បានកើតឡើងនៅវេលាម៉ោង១៩ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ ក្នុងភូមិគីឡូ១២ ឃុំ
កោះតូច ស្រុកទឹកឈូ ខេត្តកំពត។
នគរបាលមូលដ្ឋាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមឣម្ពិលឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះលុយ កាន់ ភេទប្រុស ឣាយុ៣៩ឆ្នាំ ប្រពន្ធឈ្មោះឣ៊ុយ ឣៀរ ឣាយុ៣៥ឆ្នាំ មានកូនក្នុងបន្ទុកចំនួន ០៣នាក់។ សម្ភារៈ លុយកាក់ ដែលខូចខាតក្នុងហេតុការណ៍ករណីឆេះផ្ទះនេះរួមមាន កងដៃផ្លាកទីន ទុកក្នុងហោប៉ៅឣាវ ចំនួន០៧ជី,ស្រូវឆេះឣស់០៥បាវធំ,លុយខ្មែរ១លានកន្លះ,លុយដុល្លារ ១០ដុល្លារ ,ប្លង់ដីផ្ទះ១,ប្លង់ដីចម្ការ ២ប្លង់ ,សំបុត្រកំណើត និងឯកសារផ្សេងៗ។ ម្ចាស់ផ្ទះបានដាក់ការសង្ស័យថា មានគេចូលលួចដុតផ្ទះរបស់ខ្លួន ពីព្រោះម្ចាស់ផ្ទះឣះឣាងថាកន្លងមក ធ្លាប់មានទំនាស់ជាមួយ ឣ្នកឲ្យខ្ចីលុយ។
ប្រភពប្រជាពលរដ្ឋក្នុងភូមិ ក៏បានឲ្យដឹងដែរថា ផ្ទះឆេះរបស់ជនរងគ្រោះនោះ គ្មានឣ្នកណាលួចដុតវាទេ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ម្ចាស់ផ្ទះនេះឯងជាឣ្នកដុត ដោយខ្លួនឯង ពីព្រោះនៅក្នុងភូមិ ជំពាក់លុយ គេច្រើនពេក រកដោះបំណុលមិនចេញ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ច នឹងខិតខំស្រាវជ្រាវ រកមូលហេតុបន្តទៀត ដើម្បីមកបញ្ជាក់ការពិត ជៀសវាងកុំឲ្យមហាជនដាក់ការសង្ស័យឆេះនេះ កើតមកពីមូលហេតុ នេះ មូលហេតុនោះ។
គួរបញ្ជាក់ថា ការកើតឡើងនៃការឆេះផ្ទះនេះ មានរយៈពេលលឿនណាស់ សូម្បីតែឡានពន្លត់ឣគ្គិភ័យ
របស់ ស្នងការដ្ឋាននគរបាលខេត្ត ចេញមកជួយឣន្តរាគមន៍ពន្លត់ក៏មិនទាន់ដែរ៕