Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមវេជ្ជសាស្ត្រ សម្តេចតេជោ និងក្រុមវេជ្ជសាស្ត្រ RCDW ម៉ាឡេស៊ី ពិនិត្យ ព្យាបាលជំងឺភ្នែក ក្លនលូន និងគីសដៃស្បូន ឥតគិតថ្លៃ នៅពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី

$
0
0

បន្ទាយមានជ័យ៖ លោកស្រី ហ៊ុនម៉ាណា អគ្គនាយកវិទ្យុ និងទូរទស្សន៍ និង ជាប្រធានមូនិធិបាយ័ន លោកស្រីម៉ាល័យ កែគឹមយ៉ាន និង លោកគោស៊ុំ សារឿតអភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ លោកលី សារី ប្រធានមន្ទីររៀបចំដែនដី ខេត្ត ជាពិសេស ក្រុមការងារ និងក្រុមវេជ្ជសាស្ត្រ Samdech Decho Medical Team ប្រទេសកម្ពុជា និងក្រុមវេជ្ជសាស្ត្រ Rotory Clib of Damnsara-west (RCDW) ប្រទេសម៉ាឡេស៊ី សហការ នឹងមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ មន្ទីរពេទ្យ បង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី បានចុះមកពិនិត្យព្យាបាលជំងឺ ៣មុខ ដោយឥតគិតថ្លៃជូនពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ និងសួរសុខទុក្ខ អ្នកជំងឺនៅមន្ទីរ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ នៅក្នុងមន្ទីរពេទ្យ បង្អែកមិត្តភាព កម្ពុជា-ជប៉ុនស្រុកមង្គលបូរី។

លោកស្រីហ៊ុន ម៉ាណា បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា លោកស្រីបានបញ្ជូនក្រុមគ្រូពេទ្យ វេជ្ជសាស្ត្រ សម្តេចតេជោសែន ចំនួន៣២នាក់ និង ក្រុមវេជ្ជសាស្ត្រ Rotory Club of Damnsara-west (RCDW) ប្រទេស ម៉ាឡៃស៊ី ព្រមទាំងបានសហការ នឹងពេទ្យមូលដ្ឋាន ដើម្បីចុះមកពិនិត្យនិងវះកាត់ព្យាបាលជំងឺក្លនលូន និង គីសក្នុងដៃស្បូន ជូនប្រជាពលរដ្ឋ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ដោយឥតគិតថ្លៃ និងបាននាំយកអំណោយ ពីសំណាក់សម្តេច អគ្គមហាសេនាបតី តេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាវ៉ែនតា ចំនួន២០០០គ្រឿង ម្ហូបអាហារ និងថវិកាមួយចំនួន សម្រាប់ចែកជូនពលរដ្ឋផងដែរ។

លោកស្រីបាននិយាយបន្តថា ឯក្រុមគ្រូពេទ្យម៉ាឡេស៊ី (RCDW) ក្នុងកម្មវិធីជំនួយគំហើញ លើកទី២ (2nd Rotary:Gift of Sight) សហការ និងក្រុមវេជ្ជសាស្ត្រសម្តេចតេជោ និងពេទ្យមូលដ្ឋាន ទទួលពិនិត្យព្យាបាល អ្នកជំងឺភ្នែកឡើងបាយ និងសុខភាពគំហើញ ចំនួនរាប់រយនាក់។

លោកវេជ្ជបណ្ឌិត ចម្រើន និងតំណាងភាគីម៉ាឡេស៊ី នៃក្រុមមនុស្សធម៌ លោក កែវ សុភ័ក្ត្រា ប្រធានមន្ទីរ សុខាភិបាលខេត្ត លោក ឡុង ពុន អភិបាលស្តីទីស្រុកមង្គលបូរី លោកច័ន្ទវុឌ្ឍីណាវុធ ប្រធានមន្ទីរពេទ្យ បង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី និងបុគ្គលិកពេទ្យ ព្រមទាំងអ្នកជំងឺរាប់រយនាក់ បានចូលរួម បើកដំណើរការផ្លូវ ការពិនិត្យព្យាបាល ជំងឺជូនពលរដ្ឋឥតគិតថ្លៃ នៅថ្ងៃទី១៣ ដល់១៥ធ្នូ ឆ្នាំ២០១៤។

ប្រជាពលរដ្ឋរាប់រយនាក់ដែលបានមកពិនិត្យនិងវះកាត់ព្យាបាលភ្នែក និងអ្នកជំងឺរោគខ្លនលូន ក្រោយពេលដែលបានវះកាត់ រួចបានធ្វើការថ្លែងអំអគុណដល់ថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់ក្នុងការនាំលោកគ្រូពេទ្យ យ៉ាងចំណានៗ យកមកព្យាបាលជំងឺដល់ពួកគាត់។ អ្នកជំងឺទាំងអស់បានលើក ម្រាមដៃដប់ សូមបួងសួងដល់វត្ថុ សាកសិទ្ធក្នុងលោក សួមជួយបីបាច់ថែរក្សាលោកស្រីនិងក្រុមគ្រួសារឲ្យ បានជួបប្រទះ តែសេចក្តីសុខកុំបីឃ្លៀងឃ្លាត ឡើយ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះ បានព្យាបាលជំងឺ និង វះកាត់ព្យាបាលជំងឺក្លនលូន និងគីសក្នុងដៃស្បូន ជូនប្រជាពលរដ្ឋ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ដោយឥតគិតថ្លៃ ផ្នែកកែវភ្នែក វះកាត់ និងព្យាបាលបានចំនួន ១២០នាក់ ផ្នែកក្លនលូន បានចំនួន៥០ និងផ្នែកគីសក្នុងដៃស្បូន បានចំនួន១នាក់ និងចែកវ៉ែនតា អស់ចំនួន២០០០៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>