Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាល ខណ្ឌទួលគោក ចាប់ចោរឆក់កាបូប ២នាក់ភ្លាមៗ ក្រោយធ្វើសកម្មភាព ឆក់កាបូប មិនបានសម្រេច

0
0

ភ្នំពេញ : ជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាព ឆក់កាបូបស្ពាយ ពីជនរងគ្រោះ ដែលទើបនឹងចេញ ពីសាលារៀន កំពុងជិះម៉ូតូតាម ផ្លូវត្រលប់ទៅផ្ទះវិញ មិនបានសម្រេចនោះ ត្រូវបានកម្លាំង សមត្ថកិច្ច ខណ្ឌទួលគោក រួមជាមួយប្រជាពលរដ្ឋ ធ្វើការឃាត់ខ្លួន។ ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលា ម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០១៤ នៅត្រង់ចំណុចមុខខារ៉ាអូខេឡឺវេស ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

តាមប្រភពពីកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ដែលធ្វើសកម្មភាពមានគ្នា២នាក់ ដោយជនសង្ស័យទី១ ឈ្មោះ ប្រាក់ ឆៅវលីត ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះលេខ៤ដេ ផ្លូវលេខ៣ សង្កាត់ដង្កោ ខណ្ឌដង្កោ ជាអ្នកជិះពីក្រោយធ្វើសកម្មភាពឆក់ ជនសង្ស័យទី២ឈ្មោះ ឡាយ ប៊ុនថៃ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ៧អា ផ្លូវលេខ២៥១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជាអ្នកបើកបរម៉ូតូ ។

ជនរងគ្រោះឈ្មោះ ជួប ស្រីពេជ្រ ភេទស្រី អាយុ១៧ ឆ្នាំ មុខរបរសិស្សវិទ្យាល័យជា ស៊ីម សន្ធរម៉ុក ស្នាក់នៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ  បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគឺជនរងគ្រោះទើបនឹង ចេញពីសាលារៀន បម្រុងទៅផ្ទះដោយជិះម៉ូតូម៉ាក FINO ពណ៌ខ្មៅលាយស មិនទាន់មានស្លាកលេខ។ ស្រាប់តែ ទៅដល់កន្លែងកើតហេតុខាងលើ ក៏មានជនសង្ស័យ ២នាក់ ជិះម៉ូូតូម៉ាកនិកពណ៌ស ស្លាកលេខភ្នំពេញ 1CQ-0013 មកពីក្រោយ ហើយបានធ្វើសកម្មភាពឆក់កាបូបស្ពាយ ដែលដាក់នៅពីមុខបណ្ដាលឲ្យ ជនរងគ្រោះ ដួល ហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួន ជាមួយនឹងកាបូប តែត្រូវអ្នកឃើញហេតុការណ៍ និងកម្លាំងសមត្ថកិច្ច នៅទីនោះ ជិះម៉ូតូដេញរហូតមកដល់ត្រង់ចំណុចមុខសណ្ឋាគារ ផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌ ទួលគោក ក៏ដួលម៉ូតូត្រូវប្រជាពលរដ្ឋស្វាគមន៌ម្នាក់មួយដៃមួយជើង រួចទើបប្រគល់ឲ្យសមត្ថិកិច្ចចាត់ការតាម ផ្លូវច្បាប់ ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតកាបូបពីជនសង្ស័យ មកវិញដែលក្នុងកាបូបមានលុយខ្មែរចំនួន ៣០ម៉ឺនរៀល លុយដុល្លារ ៤០០ដុល្លារ និងទូរស័ព្ទដៃ២គ្រឿង៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images