ភ្នំពេញៈ កាលពីថ្ងៃ ទី១០-១២ ខែធ្នូ ឆ្នាំ២០១៤ គណៈគ្រប់គ្រង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានធ្វើដំណើរ ទស្សនកិច្ច សហប្រតិបត្តិការ ជាមួយគ្រឹះស្ថានឧត្ដមសិក្សា ដ៏ល្បីល្បាញរបស់ ប្រទេសសិង្ហបុរី គឺ East Asia Institute of Management បានរៀបចំកិច្ច ប្រជុំដ៏ធំនិងពិធីចុះហត្ថលេខា លើអនុស្សរៈយោគយល់គ្នា មួយជាមួយដៃគូ សហប្រតិបត្តិការអន្តរជាតិ សំខាន់ៗរបស់ខ្លួនក្នុងនោះរួម មានសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបផងដែរ។
ពិធីដ៏សំខាន់និងឱឡារិក នេះប្រព្រឹត្តទៅក្រោម ទិសស្លោក៖“ការអប់រំទូលំទូលាយទទួល បាននូវបទពិសោធន៍ ទូលំទូលាយ” ដោយមានការចូលរួមនិងធ្វើជាសាក្សីពី សំណាក់ លោក ជេតណារ៉េន ឯកអគ្គរាជទូត វិសាមញ្ញនិង ពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋ សិង្ហបុរី តំណាងរាស្ត្រ នៃសភាសិង្ហបុរី លោកម៉ក់ងយ អគ្គនាយកនៃអគ្គនាយដ្ឋាន ឧត្តមសិក្សាក្រសួង អប់រំយុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីក្រសួងអប់រំនៃ ប្រទេសមីយ៉ាន់ម៉ា និងសាធារណរដ្ឋ ប្រជាមានិតចិនទៀតផង។
សាកលវិទ្យាល័យអាស៊ីអឺរ៉ុបបាន នឹងកំពុងពង្រីក កិច្ចសហប្រតិបត្តិការ អន្តរជាតិ យ៉ាងគំហុក ក្នុងគោលបំណង ពង្រឹងគុណភាព អប់រំនៅសាកលវិទ្យាល័យ របស់ខ្លួនក៏ដូចជាចូលរួម លើកកំពស់វិស័យអប់រំ នៅក្នុង ព្រះរាជាណាចក្រ កម្ពុជាទាំងមូលផងដែរ ដោយអនុវត្តតាមផែនការ យុទ្ធសាស្រ្តរបស់ខ្លួន ស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល កម្ពុជាជាពិសេស ដោយអនុវត្តតាមប្រសាសន៍ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ជូនចំពោះ គ្រឹះស្ថានឧត្តមសិក្សា តាមរយៈសមាគមគ្រឹះស្ថានឧត្តមសិក្សា នាពេលថ្មីៗកន្លង ទៅនេះមុនពេលសម្តេចអញ្ជើញទៅបំពេញទស្សនិកច្ចនៅសាធារដ្ឋកូរ៉េ។តាមរយៈការពង្រឹង គុណភាពអប់រំ នេះនិស្សិតសាកលវិទ្យាល័យ អាស៊ឺអឺរ៉ុបនឹងមានឱកាសទទួលបាន ការងារល្អៗ និងមានប្រាក់បៀវត្ស ខ្ពស់ដើម្បីបង្កើន សេដ្ឋកិច្ចគ្រួសារនិងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិទៅថ្ងៃអនាគតទៀតផង។
តំណាងរបស់លោកឌួង លាង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលមានចូលរួម ក្នុងពិធីដ៏អធិកអធមនេះ រួមមានលោកបណ្ឌិតជា សុភាព និងលោកសួប៊ុនស៊ូ ។ លោក បណ្ឌិត ជា សុភាព សាកលវិទ្យាធិការរង និង ជាហត្ថលេខីនៃកិច្ចព្រមព្រៀង បានមានប្រសាសន៍ ថាតាមស្មារតីនៃ អនុស្សរណៈ នៃការ យោគយល់គ្នានោះវិទ្យាស្ថានEASB នឹងបញ្ជូនសាស្ត្រាចារ្យ របស់ខ្លួនមកបង្រៀន និស្សិតនៅ សាកលវិទ្យាល័យអាស៊ីអឺរ៉ុបហើយ និស្សិតសាកលវិទ្យាល័យ អាស៊ឺអឺរ៉ុបទៅរៀន បញ្ចប់នៅវិទ្យាស្ថាន EASB តាមទម្រង់និងជម្រើសដូចខាងក្រោម៖ ជម្រើសទី១និស្សិត អាចសិក្សា១ឆ្នាំ នៅសាកលវិទ្យាល័យ អាស៊ឺអឺរ៉ុបនិង សិក្សា៣ឆ្នាំនៅវិទ្យាស្ថានEASB។
ជម្រើសទី២និស្សិតអាចសិក្សា២ឆ្នាំ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងសិក្សាបញ្ចប់២ឆ្នាំនៅវិទ្យាស្ថានEASB ។ជម្រើសទី៣ និស្សិតអាចសិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប៣ឆ្នាំរួចរៀនបញ្ចប់១ឆ្នាំនៅវិទ្យាស្ថានEASB។មិនតែប៉ុណ្ណោះ នៅក្នុង ក្របខ័ណ្ឌសហប្រត្តិបត្តិការនេះ និស្សិតដែលកំពុងរៀននៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក៏អាចចុះឈ្មោះចូល សិក្សាជំនាញដែលបានកំណត់នៅក្នុងវិទ្យាស្ថានEASB ដោយផ្ទាល់ផងដែរ ប្រសិនបើកម្រិតភាសាអង់គ្លេសរបស់ខ្លួនស្របតាមលក្ខខណ្ឌតម្រូវរបស់វិទ្យាស្ថាននោះ។
នៅក្នុងឱកាសនោះលោកបណ្ឌិត Andrew Chuaនាយកវិទ្យាស្ថាននិងនាយកប្រតិបត្តិនៃEASB បានលើកឡើង ពីចំណុចខ្លាំង របស់វិទ្យាស្ថានEASB ដែលបាននិងកំពុង សហការជាមួយមហាវិទ្យាល័យ និងសាកលវិទ្យាល័យ នានានៅចក្រភពអង់គ្លេស និងបណ្តាប្រទេស អាស៊ីមួយចំនួនរួមទាំងប្រទេសកម្ពុជា និងប្រទេសចិនព្រមទាំង ផែនការអភិវឌ្ឍវិទ្យាស្ថានEASBនាពេលអនាគតដែលនឹងចំណាយទឹកប្រាក់រាប់សិបលានដុល្លារឯណោះ។
លោក បណ្ឌិត ជាសុភាព បានបន្ថែមទៀតថាវិទ្យាស្ថាន EASBក៏បានព្រមព្រៀង ផ្តល់នូវអាហារូបករណ៍ ដល់គ្រឹះស្ថានឧត្តមសិក្សាឯកជនមួយចំនួននៅកម្ពុជារួមទាំងសាកលវិទ្យាល័យអាស៊ឺអឺរ៉ុបនិងក្រសួងអប់រំនៃ ព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះដែរតំណាងរបស់ លោកឌួង លាង នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក៏បានផ្តល់កិត្តិយស អញ្ជើញចូលរួមជាអធិបតីនៃពិធីទទួលសញ្ញាបត្រដល់និស្សិតថ្នាក់អនុបណ្ឌិតថ្នាក់បរិញ្ញានិង Diploma ដល់ និស្សិតរបស់វិទ្យាស្ថានEASB ជាមួយនឹងដៃគូមហាវិទ្យាល័យនិង សាកលវិទ្យាល័យ នានានៃចក្រភព អង់គ្លេសទៀតផង៕