Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មូលនិធិ២៥៛ របស់ក្រុមហ៊ុន ទឹកពិសា វីតាល់ ផ្តល់ប្រាក់ ឧបត្ថម្ភ ២លានរៀល ដល់ លោកតា ភិរម្យ វោហារ ប្រាជ្ញឈួន

0
0

តាកែវ៖ ថវិកាឧបត្ថម្ភ ចំនួន២លានរៀល និង ទឹកពិសាវីតាល់ ចំនួន១០កេស ពីក្រុមហ៊ុន NVC Corporation វីតាល់ បានប្រគល់ជូនលោកតា ប្រាជ្ញ ឈួន នាព្រឹកថ្ងៃ ចន្ទ័ ទី១៥ ខែធ្នូ នេះ នៅគេហដ្ឋាន ផ្ទាល់របស់លោកតា នៅខេត្តតាកែវ។

លោក ជុនហៀង ថាវសិទ្ធិ នាយកគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុន NVC Corporation វីតាល់ ក៏ជាអ្នកផ្តួចផ្តើម បង្កើតកម្មវិធីសប្បុរសធម៌ នេះឡើង បានមានប្រសាសន៍ឲ្យដឹងថា “លោកតា ប្រាជ្ញ ឈួន គឺជាព្រឹទ្ធិចារ្យ គំរូនៅក្នុងសង្គម ព្រោះលោកតាមានទេពកោសល្យសិល្បៈពិសេស ដែលរក្សាបាននូវ ប្រពៃណីតន្ត្រី ចាប៉ីដងវែង របស់ខ្មែរ ដែលស្នារដៃរបស់លោកតា ត្រូវបានទទួលស្គាល់និង គាំទ្រយ៉ាងពេញទំហឹង ពីជាសាធារណៈជន ទាំងក្មេងទាំងចាស់។

ដោយឡែកបច្ចុប្បន្ន លោកតាកំពុងមានជំងឺ យ៉ាងធ្ងន់ធ្ងរ ដែលមិនអនុញ្ញាតិឲ្យ លោកតាអាចបន្តការងារ ដើម្បីបំពេរអារម្មណ៍ ពួកយើងទាំងអស់គ្នាបាន ម្យ៉ាងវិញទៀតនោះ ជីវភាពបច្ចុប្បន្ននិង បន្ទុកគ្រួសារ របស់លោកតា ប្រាជ្ញ ឈួន ពិតជាត្រូវការការគាំទ្រ និងលើកទឹកចិត្តពីយើងទាំងអស់គ្នាណាស់។ ដូច្នេះ ហើយទើប ទឹកពិសាវីតាល់ បានរៀបចំជាកម្មវិធីសប្បុរសធ៌មនេះឡើ់ង។”

តាងនាមគណគ្រប់គ្រង បុគ្គលិក កម្មករកម្មការី របស់ក្រុមហ៊ុន NVC Corporation វីតាល់ លោក អ៊ុំ វណ្ណៈ មន្ត្រីទំនាក់ទំនងសាធារណៈ ក៏ជាអ្នកដឹកនាំក្រុមការងារនិង អំណោយឧបត្ថម្ភសម្រាប់លោកតា ភិរម្យ វោហារ បានមានប្រសាសន៍ថា៖ “កម្មវិធីសប្បុរសទាំងនេះ សម្រេចបានអាស្រ័យដោយមានការចូលរួមទាំងអស់គ្នា ដូច្នេះតាងនាមខ្ញុំជាតំណាងស្ថាប័ន សូមធ្វើការថ្លែងអំណរគុណ យ៉ាងជ្រៀងជ្រៅចំពោះអតិថិជនទាំងអស់ ដែលតែងតែ បន្តការគាំទ្រផលិតផល របស់ក្រុមហ៊ុនយើងខ្ញុំកន្លងមក រហូតដល់ពេលបច្ចុប្បន្ននេះ។ ហើយ យើងស្វាគមន៍ រាល់ការចូលរួមនូវសកម្មភាពសប្បុរស ទាំងនេះពីសាធារណជនទាំងអស់។ ជាក់ស្តែង ដូចកម្មវិធីនេះផងដែរ គឺខាងយើងខ្ញុំប្រកាសជូនជាសាធារណៈ ដើម្បីឲ្យសប្បុរសជន បានចូលរួមចែក រំលែកទាំងអស់គ្នា និងជាសក្ខីភាពនៃកម្មវិធីតាមរយៈគេហទំព័facebook ផងដែរ”។

និយាយទាំងសម្លេងខ្សោយស្អកៗ ដោយលើកដៃសំពះថ្លែងអំណរគុណផងនោះ លោកតា ប្រាជ្ញ ឈួន ដែលបច្ចុប្បន្នកំពុងមានជំងឺ បានឲ្យដឹងថា “ខ្ញុំសូមអរគុណ ណាស់ចំពោះទឹក ពិសាវីតាល់ ដែលបានជួយផ្តល់ថវិកាចំនួន ២លានរៀល និងផលិតផល វីតាល់មួយចំនួនសម្រាប់ខ្ញុំនិងគ្រួសារខ្ញុំ។ នេះពិតជា ទឹកចិត្តដ៏សប្បុរសយ៉ាងធំធេងពីក្រុមហ៊ុនវីតាល់ហើយ ខ្ញុំក៏សូមអរគុណ និងជូនពរដល់ក្រុមហ៊ុន និងបុគ្គលិក ទាំងអស់របស់ វីតាល់ ឲ្យជួបតែសំណាងល្អ ភាពរីកចម្រើន រុងរឿងរហូត”។

លោកថាវ សិទ្ធិ បានបន្ថែមផងដែរថា៖ ក្រុមហ៊ុន វីតាល់ យើងខ្ញុំតែងតែចូលរួម គាំទ្ររាល់សកម្មភាព វិជ្ជមាននៅក្នុងសង្គម។ កន្លងមកពួកយើងធ្លាប់បានជួយឧបត្តម្ភកុមារកំព្រា កុមារគថ្លង់ កាកបាទក្រហម យុទ្ធជនសមរភូមិមុខ មន្ទីពេទ្យគន្ធបុប្ផា កម្មវិធីសុវត្ថិភាពចរាចរណ៍ ទេសចរណ៍សិក្សាជាច្រើនផ្សេងទៀត ដែលរួមមានជាសំភារៈ ជាថវិការជាដើម ដើម្បីជម្រុញឲ្យការចូលរួមអប់រំផ្សព្វផ្សាយឲ្យបានទូលាយ នូវការអភិវឌ្ឍប្រកបដោយជេរភាព សម្រាប់សង្គមកម្ពុជាយើង។

ក្រុមហ៊ុនទឹកពិសាវីតាល់ សន្យាថានឹងបន្តគាំទ្រ និងឧត្ថម្ភដល់សកម្មភាពមនុស្សធម៌ ក្នុងសង្គមផ្សេងៗទៀត ដើម្បីជាសក្ខីភាពនៃការចូលរួមរបស់អតិថិជនក្នុងមូលនិធិ ២៥៛ របស់វីតាល់ ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images