Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រដ្ឋមន្រ្តីការងារ៖ កម្ពុជាត្រៀម ខ្លួនជាស្រេច ដើម្បី ប្រកួតប្រជែង ក្នុង សមាហរណកម្ម អាស៊ាន

$
0
0

ភ្នំពេញ៖លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការធ្វើ សមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ២០១៥ ខាងមុខនេះ ប្រទេសកម្ពុជា បានត្រៀមខ្លួន រួចរាល់ហើយ ដើម្បីធ្វើការ ប្រកួតប្រជែង ជាមួយបណ្តាប្រទេសផ្សេងៗទៀត។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ នៅសណ្ឋាគារសាន់វ៉េ នៅក្នុង សិក្ខាសាលា ថ្នាក់ជាតិស្តីពី«ការអនុវត្តការងារ ទទួលស្គាល់ជំនាញទៅវិញទៅមក ដើម្បីត្រៀមខ្លួនសំរាប់ សហគម សេដ្ឋកិច្ច អាស៊ាន» ដែលរៀបចំឡើង ដោយនាយកដ្ឋានស្តង់ដាជាតិ សមត្ថភាពសហការ ជាមួយអង្គការ អន្តរជាតិ ខាងការងារ ក្រោមការជួយឧបត្ថម្ភថវិកាពី សាធារណរដ្ឋកូរ៉េ។

លោកបានមានប្រសាសន៍ថា “សមាហរណកម្ម សហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងឆ្នាំ២០១៥ដ៏ខ្លីខាងមុខនេះ រដ្ឋជាសមាជិកនីមួយៗ បាននឹងកំពុងរៀបចំសកម្មភាពទាំងឡាយ យ៉ាងមមាញឹកតាមវិស័យនីមួយៗ ដើម្បី ត្រៀមខ្លួន ទទួលយកឱកាសមួយចំនួន ពិសេសពាក់ព័ន្ធនឹងលំហូរ ដោយសេរីនូវទំនិញ សេវាការវិនិយោគទុន កំលាំងពលកម្មជំនាញ និងមូលធនទូទាំងក្នុងតំបន់»។

លោករដ្ឋមន្ត្រីបានបន្ថែមថា «ជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្រខាងលើនេះ ក្រសួងបាននិងកំពុង យកចិត្ត ទុកដាក់ លើសកម្មភាពអាទិភាព ក្នុងចំណោមការងារអាទិភាពទាំងឡាយ ដើម្បីសំរេចឲ្យបាន តាមផែនការ ដែលបានកំណត់ក្នុងរយៈពេល៥ឆ្នាំនេះ»។ ដូចនេះការធ្វើសិក្ខាសាលនេះ ជាសកម្មភាពមួយ ដែលបានដើរ តួនាទី យ៉ាងសំខាន់ដើម្បី បង្កឲ្យកំលាំងពលកម្មជំនាញ ទទួលបាននូវឱកាស និងផលប្រយោជន៍ស្មើគ្នា ប្រកបដោយ សមធម៌ក្នុងការចល័តដោយសេរីពីប្រទេសមួយ ទៅប្រទេសមួយទៀត ក្នុងតំបន់សហគមន៍ សេដ្ឋកិច្ចអាស៊ាន តាមរយៈការទទួលស្គាល់ជំនាញ និងសមត្ថភាពជំនាញរបស់បុគ្គលនីមួយៗ ក្នុងក្របខណ្ឌ លំហូរ ដោយសេរីនូវ កំលាំងពលកម្មជំនាញ។

លោកអ៊ិត សំហេង បានបញ្ជាក់ថា ក្រសួងបាននិងកំពុងធ្វើការ អភិវឌ្ឍគុណវុឌ្ឍសមត្ថភាព ដូចជា ការអភិវឌ្ឍ គុណវុឌ្ឍិជាតិកម្ពុជា ដែលរាជរដ្ឋាភិបាលបានអនុម័តរួចហើយ កាលពីខែមីនាឆ្នាំ២០១៤។ ដោយក្រសួង បានអភិវឌ្ឍន៍កម្មវិធីសិក្សាផ្អែក លើសមត្ថភាពកញ្ចប់ឯកសារសំរាប់បង្រៀននិងរៀន សំរាប់ធ្វើតេស្ត បញ្ជាក់សមត្ថភាពលើ ៣វិស័យ រួមានសំណង់មាន៧មុខរបរ មេកានិច៧មុខរបរ និងសេវាធុរកិច្ច និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ចំនួន៧មុខរបរ និងនិងចូលរួមអភិវឌ្ឍគុណវុឌ្ឍិតំបន់អាស៊ាន ដោយបាន បញ្ជួនតំណាងម្នាក់ ចូលរួមជាសមាជិកក្រុមការងារសំរាប់វាយតំលៃ ទទួលស្គាល់ជំនាញ កំរិតសមត្ថភាព ជំនាញពីគ្នា ទៅវិញទៅមកក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន។

លោករដ្ឋមន្ត្រីបានឲ្យដឹងបន្តទៀតថា ចំណែកឯរាជរដ្ឋាភិបាល បានកែសំរួលរចនាសម្ព័ន្ធ អគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលនិងវិជ្ជាជីវៈ ដែលមាន៦នាយកដ្ឋាន ដើម្បីឲ្យមានលក្ខណៈ គ្រប់ជុងជ្រោយក្នុងការពង្រឹង យន្តការការងារក៏ដូចជាការទទួលយកការងារថ្មីៗបន្ថែមទៀត ឲ្យបាន សមស្របតាម ស្ថានភាពនាពេលបច្ចុប្បន្ន និងអនាគតបន្ទាប់ពីប្រទេសកម្ពុជា បានក្លាយជាសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ២០១៥ខាងមុខ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា «នេះបង្ហាញឲ្យឃើញថាក្រសួងការងារ បានត្រៀមលក្ខណៈពេញលេញ ក្នុងការឆ្លើយតបទៅនឹង យុទ្ធសាស្ត្រកំណែទំរង់ស៊ីជំរៅ របស់រាជរដ្ឋាភិបាលពិសេស ចូលរួមគាំទ្រដល់ គ្រប់សកម្មភាព របស់រាជរដ្ឋាភិបាលដើម្បីឲ្យមានលក្ខណៈសម្បត្តិ និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួម និងការប្រកួប្រជែង ជាមួយបណ្តាប្រទេសនានាក្នុងសហគមន៍»៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>