Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លង់ខ្លួនរៀបការ ជាមួយបុរស មានប្រពន្ឋ និងកូនហើយ ត្រូវប្តីហេងស៊យ ចាប់យាយឃុំ បង្ខំទារលុយ

$
0
0

កណ្តាល ៖ ជនរងគ្រោះជាស្ត្រីចំណាស់ម្នាក់ ត្រូវបុរសម្នាក់ ចាប់ឃុំឃាំងបង្ខំ អោយកូនស្រី និងចៅស្រី យកលុយ ទៅលោះ  នៅចំណុច ភូមិអង្គជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ជនរងគ្រោះ ឈ្មោះញ៉ែត សយ ភេទស្រីអាយុ៧៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះមានទីលំនៅភូមិត្រពាំងកោះ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត។

ជនសង្ស័យឈ្មោះ សុខ ឆាង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអង្គជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ឈ្មោះសុខ ឆាង ភេទប្រុស អាយុ៤៨ឆ្នាំ រួមជាមួយសាច់ញាតិប្រុស ស្រីបាន នាំគ្នាជិះឡាន ទៅស្តីដណ្តឹង ឈ្មោះផាន ស្រីអួយ អាយុ១៩ឆ្នាំ មុខរបរកម្មការនី មានទីលំនៅភូមិត្រពាំងកោះ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត (ត្រូវជាចៅស្រីញ៉ែត សយ) និងត្រូវជាកូនស្រី ឈ្មោះខេង លឿ ដោយ កុហកថាខ្លួន ពោះម៉ាយ លុះដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ ឈ្មោះសុខ ឆាង ភេទប្រុស និងឈ្មោះផាន ស្រីអួយ ភេទស្រី ក៏បានរៀបអាពាហ៍ពិពាហ៍ និងគ្នាជាប្តី ប្រពន្ធចប់សព្វគ្រប់។

លុះព្រឹកឡើងថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៤ ឈ្មោះសុខ ឆាងភេទប្រុស ក៏បាននាំប្រពន្ធរបស់ខ្លួន ឈ្មោះផាន ស្រីអួយ និងឈ្មោះញ៉ែត សយ ភេទស្រី មកផ្ទះរបស់ខ្លួន នៅភូមិអង្គជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលនោះឈ្មោះផាន ស្រីអួយ និង ឈ្មោះញ៉ែត សយ ទើបដឹងថាឈ្មោះសុខ ឆាង ភេទប្រុស មានប្រពន្ធ និងមានកូន០៤នាក់ទៀតផង រួច ក៍មិនហ៊ានសួរអ្វីឡើយ រហូតម៉ោង១៩ និង៣០នាទី ថ្ងៃដដែល ឈ្មោះសុខ ឆាង ភេទប្រុសបាន ហៅ ឈ្មោះផាន ស្រីអួយ អោយចូល ទៅដេកជាមួយខ្លួន ប៉ុន្តែឈ្មោះផាន ស្រីអួយ មិនព្រមទៅដេក រួចឈ្មោះសុខ ឆាង ភេទប្រុស ក៏បានកំរាមកំហែង ឈ្មោះផាន ស្រីអួយថា បើមិន ព្រមដេក ជាមួយខ្លួនទេ ត្រូវសង ប្រាក់ ២៥០០ដុល្លារ វិញបើគ្មានលុយសង ទេឃាត់ទាំងយាយទាំងចៅ មិនអោយទៅណាទេ ភ្លាមនោះឈ្មោះផាន ស្រីអួយ ក៏បានទូរស័ព្ទទៅម្តាយ ខ្លួនឈ្មោះខេង លឿ អោយមកដោះស្រាយ។

លុះដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៤ក៏បានមកផ្ទះ ឈ្មោះសុខ ឆាង ភេទប្រុស ពេលនោះសុខ ឆាង ភេទប្រុសក៏បានគំរាមកំហែងឈ្មោះ ផាន ស្រីអួយ ឈ្មោះញ៉ែត សយ និងឈ្មោះខេង លឿ ថា:បើគ្មាន លុយ២៥០០ដុល្លារអោយខ្លួនទេ មិនអោយ ទៅណាឡើយ រួចឈ្មោះខេង លឿ និងឈ្មោះផាន ស្រីអួយ បានទៅសុំផ្ទះអ្នកជិតខាងសំរាក។ ចំណែក ឈ្មោះញ៉ែត សយ ត្រូវបានឈ្មោះសុខ ឆាង ភេទប្រុស ឃាត់មិនអោយចេញ ពីផ្ទះឡើយ។ រហូតមកដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ ឈ្មោះខេង លឿ ភេទស្រី ក៏បានមកប្តឹង សមត្ថកិច្ចនគរបាល ស្រុកកៀនស្វាយ។

បច្ចុប្បន្នឈ្មោះញ៉ែត សយ ភេទស្រី ត្រូវបាន កម្លាំងសមត្ថកិច្ចនគរបាល ស្រុកកៀនស្វាយ និងកម្លាំង ប៉ុស្តិ៍នគរបាល រដ្ឋបាលបន្ទាយដែក នាំយកមកសាកសួរ ចំណែកឈ្មោះសុខ ឆាង ភេទប្រុស គេចខ្លួន ៕


Viewing all articles
Browse latest Browse all 8042

Trending Articles