បាត់ដំបង៖ នៅវេលាម៉ោង៧៖៣០នាទី យប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះ មានករណីឃាតកម្មដ៏សាហាវមួយ នៅភូមិភ្នំតូច ឃុំពេជ្រាដា ស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង ដោយប្តីជាមន្រ្តីយោធាថ្នាក់អនុសេនីយ៍ម្នាក់ បានកើត ចិត្តប្រច័ណ្ឌ បាញ់សម្លាប់ប្រពន្ធចុង និងកូន រួចហើយ បាញ់សម្លាប់ខ្លួនឯង យ៉ាងអណោចអធម ។
លោក សុង សុភ័ក្រ អធិការនគរបាល ស្រុកភ្នំព្រឹក្ស បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើ
លោកអធិការរូបនេះ បានបន្ថែមថា បុរសជាប្តី មានឈ្មោះ វិត ធី អាយុ៤៩ឆ្នាំ មានឋានៈអនុសេនីយ៍ទោ ដែលជាប្រធាន ផ្នែកប្រតិបត្តិកា
បើតាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលជាញាតិជិតខាង របស់ជនរងគ្រោះ បានឱ្យដឹងថា ប្តីប្រពន្ធទាំងពីរនេះ មានទំនាស់ នឹងគ្នា ចំនួន២-៣ថ្ងៃមកហើយ ទើបនឹងថ្ងៃពុធនេះ ប៉ុណ្ណោះ ដែលពួកគេ មានទំនាស់ពាក្យសម្តីខ្លាំង ព្រោះតែប្តីប្រច័ណ្ឌប្រពន្ធ ដែលមានទំនាក់ទំនង ជាមួយបុរសផ្សេង ។
យ៉ាងណាក៏ដោយនេះ គ្រាន់តែជាការលើកឡើង របស់ប្រជាពលរដ្ឋ ដោយឡែកសមត្ថកិច្ច មិនទាន់ហ៊ានបញ្ជាក់ តាមការអះអាង របស់ប្រជាពលរដ្ឋ នេះ នៅឡើយទេ ។ ករណីនេះ សមត្ថកិច្ច បានរកឃើញកាំភ្លើង K54 មួយដើម ដែលប្តីជាមន្រ្តីយោធា ប្រើប្រាស់ ដើម្បីសម្លាប់ ប្រពន្ធ និង កូនខ្លួនឯង ផងដែរ៕