Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ៖ កម្ពុជា ជាជង្រុកស្រូវ របស់ពិភពលោក

$
0
0

ភ្នំពេញ៖ កម្ពុជាជាប្រទេសមួយ ដែលមានសក្តានុពលយ៉ាងខ្លាំង ខាងផ្នែកកសិកម្ម ហើយកម្ពុជាជាចំណែកមួយ នៅក្នុងជំរុកស្រូវនៅក្នុងតំបន់ ហើយអាចក្លាយ ជាកន្លែងជង្រុកស្រូវ សម្រាប់ធ្វើការផលិតស្បៀង ក្នុងការផ្គត់ផ្គង់នៅទូទាំងពិភពលោក។ នេះជាប្រសាសន៍លើកឡើង របស់លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២នេះ។

លោកទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចម ប្រសិទ្ធិ បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការសហព័ន្ធ អ្នកនាំចេញអង្ករកម្ពុជា និងកិច្ចប្រជុំតុមូលលើកទី១ ក្រោមប្រធានបទ ទស្សនាទាននៃការអភិវឌ្ឍវិស័យ ស្រូវ-អង្ករនៅកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២នេះ នាសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

លោកទេសរដ្ឋមន្រ្តីបន្តថា «ប្រទេសធំៗខ្លះ គេមានអង្ករផលិតច្រើនជាងយើង ៥០ដង ក៏ប៉ុន្តែគឺថា ហូបខ្លួនគេវាអត់គ្រាន់ផង អីចឹងគេត្រូវការនាំចូល ហើយមានប្រទេសខ្លះធំតែមាឌ ប៉ុន្តែអត់មានសល់អង្ករ ដើម្បីនាំចេញដែរ អីចឹងកម្ពុជាយើងតូច ប៉ុន្តែយើងមានសល់អង្ករនាំចេញ នេះជាចំណុច ដ៏ពិសេសមួយរបស់កម្ពុជាយើង ដោយសារយើងនៅចំច្រកម្ខាងថៃ ម្ខាងវៀតណាម ម្ខាងឡាវ ម្ខាងមីយ៉ាន់ម៉ាទៀត អីចឹងយើង ទាំង៥ប្រទេសហ្នឹង គឺ ជាជង្រុកស្រូវពិភពលោក»។

លោកទេសរដ្ឋមន្រ្តីបន្ថែមទៀតថា ប៉ុន្តែជង្រុកស្រូវនេះ គឺត្រូវធ្វើយ៉ាងណា ឲ្យមានការផ្គត់ផ្គង់កាន់តែច្រើន សម្រាប់ការផ្គត់ផ្គង់ នៅលើពិភពលោក ពីព្រោះប្រជាជន នៅលើពិភពលោក ចេះតែមានការកើនឡើង។

ប្រសាសន៍លើកឡើង របស់ទេសរដ្ឋមន្រ្តី ត្រូវបានលោកឧកញ៉ា គឹម សាវុធ ប្រធានសហព័ន្ធ អ្នកនាំចេញអង្ករកម្ពុជា បានធ្វើការគាំទ្រទាំងស្រុង។ ដោយលោកឧកញ៉ា ធ្វើការបកស្រាយថា ប្រសិនបើយើងត្រឡប់មើល ពីប្រវត្តិសាស្រ្ត និងភូមិសាស្រ្ត របស់ប្រទេសកម្ពុជា គឺប្រទេសយើង មានលក្ខណៈសម្បត្តិល្អ និងកម្រមានគ្រោះធម្មជាតិ ហើយជាងនោះទៅទៀត គឺដីប្រទេសយើងសម្បូរជីជាតិ ជាតំបន់ត្រូពិច ដែលធ្វើឲ្យអាកាស ធាតុក្តៅហើយសើម។

គួរបញ្ជាក់ផងដែរ គិតមកដល់ត្រឹមខាងវិច្ជិកា ឆ្នាំ២០១២នេះ ប្រទេសកម្ពុជា បាននាំចេញអង្ករ ចេញទៅក្រៅប្រទេស បានចំនួន ៥៨ប្រទេសហើយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>