Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សមត្ថកិច្ច និងប្រជាពលរដ្ឋ ចេញពន្លត់ភ្លើង ឆេះស្រូវ និងជញ្ជ្រាំង នៅ ស្រុកអូរជ្រៅ និងស្រុកភ្នំស្រុក

$
0
0

បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ទាំងថ្នាក់ ស្នងការដ្ឋាន នគរបាលខេត្ត កម្លាំងនគរបាល ថ្នាក់ស្រុក និងកម្លាំងនគរបាល មូលដ្ឋាន តាមបណ្តាឃុំ របស់ស្រុកអូរជ្រៅ និងស្រុកភ្នំស្រុក បានរួមដៃជាកម្លាំង ប្រជាពលរដ្ឋ រាប់រយនាក់ ចេញជួយវាយពន្លត់ ករណីភ្លើងឆេះស្រូវ និងជញ្ជ្រាំងស្រូវ របស់បងប្អូន ប្រជាពលរដ្ឋ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ ។

ចំពោះ ហេតុការណ៍ ខាងលើនេះ បានកើតឡើងជាបន្តបន្ទាប់ គឺទី១ កើតឡើង នៅខាង ជើងឃុំសឹង្ហា ស្រុកអូរជ្រៅ ប្រហែលជា២គីឡូម៉ែត្រ ដោយផ្តើមចេញ មកពីការ ឆេះគោយន្ត ច្រូតស្រូវ ដែលបណ្តាល មកពីឆ្លងចរន្ត ហើយក៏ រីករាលដាល ឆេះស្រូវ និងជញ្ជ្រាំងស្រូវរបស់នៅទីនោះ។

ក្រោយបញ្ចប់ ការជួយអន្តរាគមន៍ ពន្លត់ទាន់ពេលវេលានោះ ស្រាប់តែមានករណីឆេះ ស្រូវ និងជញ្ជ្រាំងស្រូវ របស់ប្រជាពលរដ្ឋទៀត នៅស្រុកភ្នំស្រុក ដែលអាច បណ្តាលឲ្យ រងការខូចខាតស្រូវ ប្រមាណ៤ហិចតា។

មន្រ្តីនគរបាលខេត្ត បន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា នៅវេលាម៉ោងជាង២រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅខាងជើង ឃុំសឹង្ហា ប្រហែល២គីឡូម៉ែត្រ មានឆ្លងចរន្តភ្លើង បណ្តាលឲ្យឆេះ គោយន្តច្រូតស្រូវ ពេលនោះបង្កឲ្យមាន គ្រោះអគ្គិភ័យ កាន់តែខ្លាំងឡើង ដោយឆេះរីករាលដាល ដល់ស្រូវ យ៉ាងសន្ធោសន្ធៅ ។

ភ្លាមៗនោះ ប្រជាពលរដ្ឋ បានរាយការណ៍តាមទូរស័ព្ទ ដោយផ្ទាល់ទៅកាន់ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តម សេនីយ៍ អាត់ ខែម ដើម្បីសុំឲ្យជួយ អន្តរាគមន៍ នៅកន្លែងកើតហេតុ។

ក្រោយទទួលព័ត៌មាន ពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាទៅកម្លាំងនគរបាល តាមប៉ុស្តិ៍មួយចំនួន នៅទីនោះ និងកម្លាំង នគរបាល ស្រុកអូរជ្រៅ បូករួមទាំងរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាន ចេញទៅជួយបាញ់ពន្លត់ភ្លាមៗ ។

លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ផងដែរថា «ចំពោះការងារ ប្រតិបត្តិការខាងលើនេះ ក៏មានការ ចូលរួម ពីកម្លាំងរបស់ប្រជាពលរដ្ឋ និងឡានទឹកឯកជន ផងដែរ ដែលដឹកលក់ តាមភូមិរបស់ពួកគាត់ និងឡានយើង បានដោះស្រាយ វាយពន្លត់ រហូតអាច គ្រប់គ្រង ស្ថានការនៅទីនោះ មិនបណ្តាលឲ្យ មានការខូចខាតប៉ុន្មាន នោះទេ»។

ដោយឡែក ក្រោយចប់ហេតុការណ៍ទី១ភ្លាម ស្រាប់តែមានសេចក្តី រាយការណ៍ ពីប្រជាពលរដ្ឋ នៅស្រុកភ្នំស្រុកថា មានហេតុការណ៍ ឆេះស្រូវ និងជញ្ជ្រាំង របស់ប្រជាកសិករទៀត ដែលអាច បណ្តាលមក ពីការបោះចោលកន្ទុយបារី ។

ចំពោះហេតុការណ៍ខាងលើនេះ ត្រូវបានលោក ស្នងការខេត្ត អះអាងថា ការខូតខាតប្រហែល ៤ហិចតា ហើយកម្លាំង នគរបាលរបស់លោក និងប្រជាពលរដ្ឋ រាប់រយនាក់ ចេញទៅធ្វើសកម្មភាព ជួយវាយពន្លត់ តាមរយះការ ប្រើធាងដូង ធាងត្នោត ស្លឹកឈើ បាវគ្របភ្លើង រហូតគ្រប់គ្រង ស្ថានភាពទាំងស្រុងបាន ។ មន្រ្តីនគរបាល មូលដ្ឋាន បានថ្លែងឲ្យដឹងថា ចំពោះការខូចខាតស្រូវ ទាំង៤ហិចតានោះ គឺមាន ៤ទៅ៥ម្ចាស់ ។

តាមបញ្ជាក់របស់ សមត្ថកិច្ច នៅរដូវនេះ មានខ្យល់ធ្លាក់ខ្លាំង ហេតុដច្នេះហើយ គ្រោះអគ្គិភ័យ អាចកើតឡើងមានឡើង គ្រប់ពេលវេលា ។

ជាមួយគ្នានេះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ ប្រជាពលរដ្ឋ តាមមូលដ្ឋានទាំងអស់ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហា ភ្លើងទាំងខាងក្នុង និងខាងក្រៅផ្ទះ ជាពិសេស ត្រូវមានការ ត្រួតពិនិត្យ ចំពោះប្រព័ន្ធភ្លើង នៅក្នុងផ្ទះឲ្យបានល្អ មុនចេញ ទៅណាមកណាម្តងៗ៕


Viewing all articles
Browse latest Browse all 8042

Trending Articles