Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

និស្សិតខ្មែរ រួមគ្នាបរិច្ចាគថវិកា ជួយមន្ទីរពេទ្យគន្ធបុប្ផា មុនចេញទៅសិក្សា នៅអូស្រ្តាលី

$
0
0

ភ្នំពេញ៖ កើតចេញពីទឹកចិត្តសប្បុរសធម៌ និស្សិតខ្មែរប្រមាណ ៤៥រូប ដែលទទួលបានអាហារូបករណ៍ចេញទៅ សិក្សានៅអូស្ត្រាលីនោះ បានរួមគ្នាប្រមូលថវិកាបាន ១.១១១ដុល្លារ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុបា្ផ សម្រាប់ព្យា បាលប្រជាពលរដ្ឋខ្មែរ ដែលមានជីវភាពខ្វះខាត គ្រាមន្ទីរពេទ្យដ៏សប្បុរសមួយនេះកំពុងប្រកាសពីភាពខ្វះខាតរបស់ ខ្លួន។

ថវិកាសម្រាប់ជួយសង្រ្គោះកុមារកម្ពុជា ត្រូវបាននិស្សិត ៥នាក់ តំណាងឲ្យនិស្សិត ៤៥នាក់ យកទៅប្រគល់ ជូនមន្ទីរពេទ្យគន្ធបុប្ផាកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅនេះ។

លោក ឃ្លាំង សុខុម ដែលនឹងត្រូវហៅចេញទៅសិក្សាអនុបណ្ឌិតផ្នែកគ្រប់គ្រងបរិស្ថាន និងនិរន្តរភាព រយៈពេល ២ឆ្នាំ នៅប្រទេសអូស្រាលី នាយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤នេះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា ថវិកាប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ជាសន្តានចិត្តចូលរួមរបស់និស្សិត ទទួលអាហារូបករណ៍ ទៅសិក្សានៅប្រ ទេសអូស្ត្រាលីចំនួន ៤៥រូប។

លោក ឃ្លាំង សុខុម ក៏បានប្រាប់ឲ្យដឹងផងដែរថា និស្សិតកម្ពុជាទាំង ៤៥រូប មុនចាកចេញទៅសិក្សានៅប្រទេស អូស្រ្តាលីនាដើមឆ្នាំ២០១៥ នេះ ក៏បានជួបសំដែងការគួរសម និង ដកស្រង់បទពិសោធន៍ ជាមួយ លោក ហ៊ុន ម៉ា នី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលជាអតីតនិស្សិតសិក្សានៅប្រទេសអូស្រ្តាលី។

លោក ឃ្លាំង សុខុម បានឲ្យដឹងផងដែរ ក្នុងនាមរូបលោក ក៏ដូចជាក្រុមនិស្សិត ពិតជាក្តីរំភើប និងដឹងគុណក្រៃ លែង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងរដ្ឋាភិបាលប្រទេសអូស្រ្តាលី ដែលបានផ្តល់អាហារូបករណ៍ ក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ក្រុមនិស្សិត បានសម្តែងក្តីសង្ឃឹមយ៉ាងម៉ុតមាំថា នឹងទទួលយកជោគជ័យក្នុងការសិក្សា ហើយនាំយកចំណេះដឹង ត្រឡប់មកជួយអភិវឌ្ឍប្រទេសកម្ពុជា ឲ្យរីកចម្រើនរុងរឿង៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>