Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុម​ការងារ​ចរចា CPP-CNRP មិន​ទាន់​ត្រូវរ៉ូវ​គ្នា ក្នុង​ការ​កំណត់​មណ្ឌល​បោះឆ្នោត

$
0
0

ភ្នំពេញ៖ ក្រុមការងារចរចាគណបក្សប្រជាជនកម្ពុជា (CPP) និងក្រុមការងារចរចា គណបក្សសង្រ្គោះជាតិ (CNRP ) មានការខ្វែងគំនិតគ្នាក្នុងការ កំណត់មណ្ឌលបោះឆ្នោត នៅតាមបណ្តាខេត្តនីមួយៗនៅទូទាំងប្រទេស។

កិច្ចពិភាក្សារវាង ក្រុមចរចាCPPដែលដឹកនាំ ដោយ លោកប៊ិន ឈិន និង CNRP ដឹកនាំដោយ លោក គួយ ប៊ុនរឿន ស្តីពីសេចក្តីព្រាងច្បាប់ បោះឆ្នោតចាប់ពីម៉ោង ៣-៥រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤នាវិមានរដ្ឋសភា មកដល់ជំពូកទី៥ បានជាប់គាំងមិនអាចទៅមុខរួច ដោយក្រុមការងារទាំងពីរខ្វែងគំនិតគ្នា ចំពោះការបង្កើតមណ្ឌលបោះឆ្នោត ហើយក្រុមការងារទាំងពីរ បានបន្តមកពិភាក្សាជំពូកទី៦ មកដល់មាត្រា៤៨ ចាស់ស្តីពីការចុះឈ្មោះបោះឆ្នោត។

លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ប្រាប់ក្រុមអ្នក សារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចជំនួប នោះថាកិច្ចពិភាក្សាមកជំពូកទី៥ មិនអាចបន្តទៅទៀតបានទេ ទុកនៅមួយឡែកសិន ដោយសារក្រុមទាំងពីរមិនទាន់យល់ស្របគ្នា។ ដោយឡែក លោក ប៊ិន ឈិន បានឲ្យដឹងដែរថា ក្រុមការងារ CNRP បានស្នើឲ្យមាន ភាពសុក្រឹត្យចំពោះ ការចុះបោះឆ្នោតដោយ មិនឲ្យមានឈ្មោះស្ទួន។ លោកបន្តថា ជាការឆ្លើយតបក្រុមការងាររបស់ លោកបានយល់ស្រប មិនឲ្យមានឈ្មោះស្ទួនកើតឡើងឡើយ។

ក្នុងកិច្ចពិភាក្សារវាងក្រុមការងារទាំងពីរបក្ស កាលពីថ្ងៃទី១៩ ខែធ្នូ គណបក្សសង្រ្គោះ ជាតិទាមទារឲ្យបង្កើតមណ្ឌលបោះឆ្នោត នៅក្រៅប្រទេសដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកធ្វើការនៅទីនោះ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា វាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះត្រូវចំណាយថវិកា និងធនធានមនុស្សច្រើន៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>