បាត់ដំបងៈសាលានគរបាល ភូមិភាគ៥ បាត់ដំបងបានដឹកនាំ បេក្ខជននគរបាល ជ្រើសរើសថ្មី ចំនួន២១៧ (ក្នុងនោះស្រី ៣២នាក់) ក្នុងបណ្ដុះបណ្ដាល កម្រិតវិជ្ជាជីវ បឋមហាត់បាញ់ស៊ីបគ្រាប់ ពិត រយៈពេល២ថ្ងៃ ជាលើកទី២ ចាប់ពីព្រឹកថ្ងៃ ទី២២ដល់២៣ ខែធ្នួ ឆ្នាំ២០១៤ នៅបរិវេណសាលា នគរបាលភូមិភាគ៥ បាត់ដំបងស្ថិត ក្នុងភូមិសាស្រ្ត ចំណុចទួលម្កាក់ ភូមិស្រះកែវ ឃុំកំពង់ ព្រះស្រុកសង្កែ ខេត្តបាត់ដំបងបន្ទាប់ពី ជិតដល់ពេលត្រូវ បញ្ចប់វគ្គបណ្ដុះបណ្ដាល នាពេលខាងមុខនេះ។
លោកឧត្តមសេនីយ៍ត្រី ប៉ិះ វ៉ាន់ នាយកសាលានគរបាល ភូមិភាគ៥ បាត់ដំបង បានមានប្រសាសន៏ ថា កម្មសិក្សាបាញ់គ្រាប់ ពិតក្នុងវគ្គបណ្ដុះបណ្ដាល បេក្ខជននគរបាល ជ្រើសរើសថ្មី ចំនួន២១៧ (ក្នុងនោះស្រី ៣២នាក់) ដែលបានទទួល វគ្គបណ្ដុះបណ្ដាល រយៈពេលជិត២ខែ នេះបានធ្វើ២លើក មកហើយដោយលើកទី១ ធ្វើនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ និងលើកទី២នេះបានចាប់ផ្ដើមពីថ្ងៃ ទី២២ដល់២៣ខែធ្នូឆ្នាំ២០១៤ ខណៈពេលជិតបញ្ចប់វគ្គបណ្តុះបណ្តាល។
លោកឧត្តមសេនីយ៍ត្រីប៉ិះ វ៉ាន់បានបញ្ជាក់ថា កម្មសិក្សានេះគឺចង់ឲ្យបេក្ខជន នគរបាលដែល ទើបនិងជ្រើសរើសថ្មី ចេញទៅវិញឲ្យចេះប្រើប្រាស់ កាំភ្លើងដើម្បីបម្រើទាំងការងារ រដ្ឋបាលនិងបម្រើ ការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានភូមិឃុំ របស់ខ្លួនបានល្អប្រសើរ ព្រោះកងកម្លាំងទាំង អស់ដែលបានមកហ្វឹកហាត់ ក្នុងត្រូវចេះបាញ់ កាំភ្លើងទូទៅ ជាជំនាញចាំបាច់បំផុតសម្រាប់ កម្លាំងនគរបាលយើងគ្រប់ៗគ្នា មិនមែនរៀនតែទ្រឹស្តី មិនចេះប្រើប្រាស់អាវុធនោះទេ។ការហ្វឹកហាត់បាញ់កាំភ្លើងទាំង២លើកនេះ សិក្ខាកាមទាំងអស់បានទទួលលទ្ធផលល្អគួរឲ្យកត់សម្គាល់៕