Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោកឧត្តមសេនីយ៍ ប៊ុន សេង ចុះសួរសុខទុក្ខ ក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោ

$
0
0

បាត់ដំបងៈ លោកឧត្តមសេនីយ៌ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធ ភូមិភាគទី៥ និងសហការី បាននាំយកគ្រឿងឧបភោគ បរិភោគជាច្រើនមុខ ជូនក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោចំនួន២ក្រុម គឺក្រុមទី៣០ និងក្រុមទី១៦៧ ដោយមានការចូលរួមពីអាជ្ញាធរដែនដីមូលដ្ឋាន នៅឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២។

 លោក យ៉េន វ៉ាន់ឆា តំណាងយុវជនស្ម័គ្រចិត្តទាំងអស់ បានលើកឡើងពីផលលំបាកពេលបំពេញការងារ រួមទាំងទាំងសកម្មភាពការងារសម្រេចបាននាពេលកន្លងមក ដោយក្រុមរបស់ខ្លួន វាស់វែងដីធ្លីជូនប្រជា ពលរដ្ឋបានចំនួន ១១ភូមិរួមមាន៖ ភូមិព្រៃធំ ស្ទឹងតូច ចម្លងរមាំងលើ ចម្លងរមាំងក្រោម  អំពិល កំចាត់ កំពង់ទូក តានន ស្រែស្តៅ ស្រែជីពៅ និងភូមិអូរក្រូច។ ដោយឡែកក្នុងឃុំកំពង់ល្ពៅ វាស់វែងបាន ២.៥៧ ៩ ក្បាលដី បំពេញទិន្ន័យបាន ២.៥៧៩ក្បាលដី បញ្ចូលទិន្ន័យ ២.៥៧១ក្បាលដី គូរក្បាលដី និងបិទ ផ្សាយជាសាធារណៈបាន ២.៥៧៩ក្បាលដីក្បាល ដីទំនាស់៧៧ក្បាលដី បោះពុម្ពប័ណ្ណ ២.៤៤៦ក្បាលដី ចែកប័ណ្ណរួច ២.៣៧៩ ប័ណ្ណ នៅសល់៦៦ប័ណ្ណ។

ប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានសំដែងនូវក្តីនឹករលឹក បំផុត ព្រមទាំងបានកោតសរសើរ ចំពោះស្មារតី និងវីរភាពលះបង់ខ្ពស់បំផុតរបស់ប្អូនៗក្រុមយុវជនស្ម័គ្រ ចិត្តសម្តេចតេជោ និងមន្រ្តីរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត-ស្រុក ដែលបាន បំពេញការងារយ៉ាងសកម្មលើការងារវាស់វែងដីធ្លីជូនបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដីទទួលបាននូវកម្មសិទ្ធិ ស្របច្បាប់ និងពិតប្រាកដ។

លោកឧត្តមសេនីយ៍ឯក ប៊ុន សេង ក៏បានលើកផងដែរថា នេះជាជំហានដ៏មានសារៈសំខាន់សម្រាប់បង ប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសំឡូត និងស្របទៅតាមគោលនយោបាយចាស់ សកម្មភាពថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា និងការងារកែទម្រង់លើវិស័យដីធ្លីជូនប្រជាពលរដ្ឋរស់នៅបានសមរម្យ។

លោកបានបញ្ជាក់ទៀតថា នេះក៏ជាជំហានទី៤ហើយ ដែលប្រតិភូបានចុះសួរសុខទុក្ខដល់ក្រុមយុវជន ស្ម័គ្រចិត្តក្នុងស្រុកសំឡូត និងស្រុកកំរៀង ព្រមទាំងបានធ្វើការ ផ្តាំផ្ញើរដល់ក្រុមយុវជនស្ម័គ្រចិត្តរបស់ សម្តេចជោ និងមន្រ្តីជំនាញទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ ស្របតាមពាក្យទាំង៣គឺ ផឹកស្អាត ហូបស្អាត និងរស់នៅស្អាត ក្នុងនោះដែរត្រូវមានសាមគ្គីភាពឲ្យបានល្អ ក្នុងការបំពេញភារកិច្ចឲ្យទទួល បានលទ្ធផលល្អបន្ថែមទៀត ជាមួយគ្នានោះលោកក៏បានផ្តល់ជូនគ្រឿងឧបភោគ បរិភោគជាច្រើនមុខ ជូនដល់ប្អូនៗក្រុមយុវជនស្ម័គ្រចិត្តទាំង២ក្រុមរួមមាន អង្ករ២០០គីឡូក្រាម ជ្រូកសាច់២ក្បាល មាន់ ២០ក្បាល ទឹកត្រី ទឹកស៊ីអ៊ីវ បន្លែគ្រប់មុខ គ្រឿងទេសគ្រប់មុខសរុបថវិកាអស់ ៦.១៧៣.៥០០០ រៀល ក្នុងនោះក្រុមយុវជនស្ម័គ្រចិត្តក្នុងម្នាក់ៗទទួលបាន ២០.០០០រៀលផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>