Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អគារសម្ភព រោគស្រ្តី និងកុមារ នៅខេត្តសៀមរាប ដែលជាជំនួយ KOICA សម្រេចបាន ៩០%

$
0
0

សៀមរាប: ដើម្បីបំពេញនូវតម្រូវការរបស់ខ្លួន ក្នុងការបម្រើនូវសេវាកម្មផ្នែកសុខាភិបាល និងសុខភាព របស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជានៅក្នុងតំបន់ ប្រកបដោយគុណភាពនោះ ទីភ្នាក់ងារ នៃកិច្ចសហ ប្រតិបត្តិការអន្តរជាតិសាធារណរដ្ឋកូរ៉េ ហៅកាត់ថា KOICA បានជួយសាងសង់អគារសម្ពពរោគស្រ្តី និង កុមារ ដោយគ្រោងចំណាយថវិកាប្រមាណ ៣,៣លានដុល្លារអាមេរិក និងសម្រេចបាន ៩០ភាគរយ ហើយ។

កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២ លោក Park Dae-Won ប្រធានទីភ្នាក់ងារ នៃកិច្ចសហប្រតិ បត្តិការអន្ដរជាតិ សាធារណរដ្ឋកូរ៉េ KOICA (The Korea International Cooperation Agency) ព្រម ទាំងសហការី បានជួបពិភាក្សាជាមួយលោក ក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និង ប្រធានមន្ទីរពេទ្យ ស្ដីពីការសាងសង់អគារសម្ភព រោគស្រ្តី និងកុមារ ដែលបានសម្រេចលទ្ធផលរួចរាល់ ប្រមាណ ៩០ភាគរយ និងពិនិត្យអំពីការបន្តរៀបចំ បំពាក់នូវគ្រឿងសម្ភារ: បរិក្ខារ វេជ្ជសាស្ត្រ និងការ គាំទ្រនូវដំណើរការប្រតិបត្តិរបស់អគារសម្ភពមួយនេះ។

លោក Park Dae-Won ប្រធាន KOICA បានសម្ដែងនូវការពេញចិត្ត និងកោតសរសើរនូវការសាងសង់ អគារសម្ភពមួយនេះ ប្រកបដោយគុណភាពខ្ពស់ និងបានសម្រេចតាមផែនការគ្រោងទុក ហើយអគារ មួយនេះ មានលក្ខណ:ស្ដង់ដារខ្ពស់ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសនៅខេត្តសៀម រាប និងក្នុងតំបន់ជិតខាង។

លោក Park Dae-Won បានសម្តែងការសង្ឃឹមយ៉ាងមុតមាំថា មន្រ្តីពាក់ព័ន្ធទាំងអស់ នឹងគ្រប់គ្រង ហើយប្រើប្រាស់ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ រួមទាំងមានអនាម័យល្អ ក៏ដូចជាមានការថែ ទាំអគារនេះ សម្រាប់បម្រើផលប្រយោជន៍ នៃការពង្រឹងផ្នែកសុខាភិបាល និងសុខភាព របស់ប្រជាពល រដ្ឋ។ គម្រោងមួយនេះនឹងបន្ដគាំទ្រក្នុងការសហការបម្រើ និងបំពាក់នូវគ្រឿងសម្ភារ: បរិក្ខារ វេជ្ជសាស្ត្រ ជាមួយនឹងការគាំទ្រដំណើរការប្រតិបត្តិរបស់អគារសម្ភព រួមទាំងចូលរួមពង្រឹងនូវសមត្ថភាពរបស់មន្ត្រី បុគ្គលិក គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតផងដែរ។

លោក ក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះលោកប្រធានអង្គការ KOICA រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានជួយឧបត្ថម្ភគាំទ្រ ក្នុងការសាងសង់អគារសម្ភពរោគស្រ្តី និង កុមារ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកសៀមរាបនេះ។ លោកក្រូស សារ៉ាត់ បានសន្យាក្នុងការរៀបចំ គ្រប់គ្រង ប្រើប្រាស់ និងថែទាំអគារនេះ ឲ្យបានល្អប្រសើរ និងជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅក្នុង ខេត្តសៀមរាប និងក្នុងតំបន់ផងដែរ។

សូមបញ្ជាក់ថា អគារសម្ភពនេះ មានកម្ពស់៣ជាន់ បានសាងសង់រយ:ពេល ១៤ខែ ដែលនឹងត្រូវបញ្ចប់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ ខាងមុខនេះ។ អាគារដែលជាជំនួយរបស់ អង្គការ KOICA នេះ កសាង ដោយក្រុមហ៊ុន Kim Mex Construction & Investment Co.,ltd. ដែលបានចំណាយទឹកប្រាក់សរុប ប្រមាណ ១,៨លានដុល្លារអាមេរិក ហើយគម្រោងនេះ ចំណាយទឹកប្រាក់សរុបជាង ៣,៣លាន់ដុល្លារ អាមេរិក ដោយរាប់បញ្ចូលទាំងការបំពាក់នូវគ្រឿងសម្ភារ: បរិក្ខារ វេជ្ជសាស្ត្រ ជាមួយនឹងការគាំទ្រដំណើរ ការប្រតិបត្តិ និងការជួយពង្រឹងនូវសមត្ថភាពរបស់មន្ត្រី បុគ្គលិក គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតផង ដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles