កណ្តាល៖ គ្រូត្រូវបានគេចាត់ទុកថា ជាអ្នកមានគុណទីពីរ បន្ទាប់ពីឪពុកម្តាយ និងជាឃ្លាំងចំណេះយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹង អប់រំនូវចរិយាធម៌ យុវជន យុវតីរបស់ខ្មែរ ឲ្យរស់នៅប្រកបដោយភាពថ្លៃថ្នូរ និង ក្លាយជា សសរទ្រូងសម្រាប់សង្គមជាតិ។
ដើម្បីតបស្នងសងនូវគុណូបការៈដ៏ឧតុង្គឧត្តមរបស់លោកគ្រូ អ្នកគ្រូ អតីតសិស្សសាលាព្រែកតាមាក់ប្រមាណ ៣០០នាក់ បានជួបជុំគ្នាជាលើកទី២ រៀបចំកម្មវិធីរំលឹកគុណគ្រូ ក្រោមទិសស្លោក «ទំពាំង មិនភ្លេចឬស្សី» បន្ទាប់ពីបានឃ្លាតឆ្ងាយគ្នាអស់រយៈពេលជាង ៣ទសវត្សរ៍។ ពិធីជួបជុំរំលឹកគុណគ្រូ ត្រូវបានរៀបចំឡើង នៅអនុ វិទ្យាល័យព្រះសីហនុរាជ ហៅសាលាព្រែកតាមាក់ ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃអាទិត្យ ទី២១ ខែធ្នូ ចុងសប្តាហ៍កន្លងទៅនេះ។
អតីតសិស្ស ដែលចាប់ផ្តើមទទួលនូវចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ក្នុងគ្រាក្រខ្សត់ ជាមួយស្នាមអនុស្សាវរីយ៍ទាំង សប្បាយរីករាយ និងជូរជាត់ផងនោះ រយៈពេលជាង ៣០ឆ្នាំក្រោយពីឃ្លាតចាកពីថ្នាលចំណេះព្រែកតាមាក់ ពួក គេបានក្លាយជាជនមានកិត្តិយសថ្លៃថ្នូរ និងរស់នៅដ៏សមរម្យក្នុងសង្គមកម្ពុជា ដោយអ្នកខ្លះក្លាយជាវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យកាល់ម៉ែត មន្រ្តីនៅធនាគារជាតិ កងកម្លាំង ប្រដាប់អាវុធ មន្រ្តីរាជការ តាមក្រសួង មន្ទីរ ស្ថាប័ន និងខ្លះទៀត ក្លាយជាអាជីវករ និងពាណិជ្ជករ ដ៏ជាញជ័យផងដែរ។
លោក ផន ផល្លា តំណាងឲ្យអតីតសិស្សសាលាព្រែកតាមាក់ទាំងអស់ បានរៀបរាប់ថា គោលបំណងដ៏ធំញ៉ាំងឲ្យ មានកម្មវិធីនេះ បង្ហាញពីការនឹករលឹក និងតបស្នងសងគុណលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀនតាំង ពីឆ្នាំ១៩៧៩ ក្នុងស្ថានភាពប្រទេសជាតិ កំពុងក្រខ្សត់ តែលោកគ្រូ អ្នកគ្រូ បានព្យាយាមអស់កម្លាំងកាយចិត្តផ្ទេរ នូវចំណេះដឹងជួយធ្វើឲ្យពួកគាត់មានដើមទុនសម្រាប់ជីវិត និងបានរីកធំធាត់នាពេលបច្ចុប្បន្ន។
ក្រៅពីការរំលឹកគុណគ្រូ ពិធី ដែលរៀបចំឡើង ដោយមានការប្រគុំតន្រ្តីអមកំដរ ក្រោមខ្យល់ជំនោរ ដ៏សែនមនោ រម្យនាបរិវេណសាលព្រែកតមាក់ ហ៊ុមព័ទ្ធដោយម្លម់ដើមដូងត្រឹឈឹងត្រឈៃនេះ ក៏ជាការផ្តល់ឱកាសឲ្យអតីត សិស្សទាំងអស់ បានជួប ជុំគ្នា សំណេះសំណាល រំលឹកអនុស្សាវរីយ៍ក្នុងវ័យកុមារ ព្រមទាំងជារឹតចំណងសាមគ្គី ភាពនិងគ្នា បន្ទាប់ពីបាន ឃ្លាតចាកឆ្ងាយគ្នាជាច្រើនឆ្នាំងកន្លងទៅ។
អតីតលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាព្រែកតាមាក់ សុទ្ធតែបានបង្ហាញនូវក្តីរំភើបរីករាយ ជាមួយស្នាម ញ ញឹមពោរពេញដោយកម្លាំងចិត្ត បន្ទាប់ពីបានឃើញដើមឈើ ដែលពួកគាត់បានរួមគ្នាដាំ កំពុងធំធាត់ក្លាយជាអ្នក បានចូលរួមបម្រើប្រយោជន៍សម្រាប់សង្គមជាតិ មានជីវភាពធូរធារ ហើយមិនបានបំភ្លេច និង ទុកពួកគាត់ឲ្យនៅ ឯកា។
លោកគ្រូ ទិត្យ សៀង អតីតនាយកសាលាព្រែកតាមាក់កាលពីអំឡុងទសវត្សរ៍ឆ្នាំ៨០នោះ បានថ្លែងថា រូបលោក នឹងត្រូវនៅឯកោក្រោយពេលចូលនិវត្តន៍ទៅ តែមិនដូច្នោះឡើយ អតីតសិស្សរបស់លោកមិនបានបំភ្លេច ហើយ បាននាំគ្នាធ្វើពិធីតបស្នងសងគុណដល់ពួកគាត់រៀងរាល់១០ឆ្នាំម្តង ដែលពិធីកាលពីព្រឹកថ្ងៃអាទិត្យ ជាលើកទី២ ហើយ។
លោកគ្រូ ទិត្យ សៀង បានសម្តែងនូវក្តីរំភើបរីករាយពន់ពេកនៅពេលឃើញកាយវិការដ៏ល្អរបស់អតីតសិស្សចេះ ដឹងគុណ និងចេះតបគុណ ចំពោះអ្នកមានគុណ ដែលជាវប្បធម៌ដ៏ល្អរបស់ខ្មែរ។
លោកគ្រូ ជឹម កែវ នាយកវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ដែលអតីតក៏ជាគ្រូនៅសាលាព្រែកតាមាក់ដែរ នោះ បានហៅកម្មវិធីនេះរំលឹកគុណគ្រូនេះថា ជាការលើកដំកើងសាមគ្គីភាព និងលើកចិត្តលោកគ្រូ អ្នកគ្រូ ក្រោមទិស ស្លោក «ទំពាំង មិនភ្លេចឬស្សី» ដើម្បីផ្សារភ្ជាប់រវាងគ្រូ និងសិស្ស ពីជំនាន់មួយទៅជំនាន់មួយ។ លោកគ្រូ ជឹម កែវ បានរំពឹងថា ពិធីនេះ នឹងមានជារៀងរហូតទៅ។
ទាំងលោកគ្រូ ទិត្យ សៀង និង លោកគ្រូ ជឹម កែវ ជាមួយក្តីរំភើបរីករាយជាមួយកាយវិការតបស្នងសងគុណពី កូនសិស្សរបស់ខ្លួន ក៏បានអំពាវនាវឲ្យយុវសិស្សជំនាន់ក្រោយៗទៀត ក៏ដូចជាសិស្សគ្រប់សាលាទាំងអស់ យក តម្រាប់តាមកាយវិការដ៏ល្អ របស់អតីតសិស្សសាលាព្រែកតាមាក់ផងដែរ។
លោកស្រី ណា ជីអៀង អាជីវករលក់គ្រឿងសំណង់ និងបរិក្ខាក្នុងគេហដ្ឋាន ស្ថិតតាមបណ្តោយផ្លូវសុកហុក ជិត ផ្សារអូរឫស្សី បានហៅកម្មវិធីនេះថា ជាសារអប់រំមួយសម្រាប់សិស្សានុសិស្សជំនាន់ក្រោយៗឲ្យយកគំរូតាម ធ្វើ ជាសិស្សល្អ កូនល្អ និងត្រូវចេះតបស្នងសងគុណជាមួយអ្នក ដែលមានគុណ។ ជាពិសេសលោកគ្រូ អ្នគ្រូ ដែល ជាថ្នាល់ផ្តល់នូវចំណេះដឹងដ៏ល្អ បើគ្មានការចាប់ផ្តើមចេញពីគ្រូៗទេ ក៏គ្មានការនាំទៅដល់គោលដៅ ដែលរីកធំ ធាត់ នោះដែរ។
យុវជន លី ម៉េង ដែលជាសិស្សកំពុងសិក្សានៅប្រទេសញូវហ្សេឡែន ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ គ្រារូប គេ កំពុងមកវិស្សមកាលនៅក្នុងប្រទេសកម្ពុជា។ លី ម៉េង បានហៅកម្មវិធីជួបជុំរំលឹកគុណគ្រូថា ជាសកម្មភាព មួយដ៏ល្អ ហើយក៏ជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងឲ្យសិស្សៗដទៃទៀត ជាពិសេសយុវជន យុវតី ជំនាន់ក្រោយដូច រូបលោកត្រូវតែយកគំរូតាម ដើម្បីជាការតបស្នងសងគុណ ចំពោះលោកគ្រូ អ្នកគ្រូ ដែលខិតខំបូជាអស់កម្លាំង កាយចិត្តផ្ទេរចំណេះដឹងដ៏មានគុណភាព សម្រាប់ប្រយុទ្ធគ្រប់ឧបស័គ្គក្នុងការរស់នៅក្នុងសង្គម និងប្រកបការងារ ផ្សេងៗទៀត។
កម្មវិធីរំលឹកគុណគ្រូ ត្រូវបានបញ្ចប់ទៅជាមួយការជូនរង្វាន់ និងថតរូបអនុស្សាវរីយ៍រួមគ្នារវាងអតីតសិស្ស និង លោកគ្រូ អ្នកគ្រូ និងការរាំរែកកម្សាន្តសប្បាយ ក្រោមស្នាមញញឹមញញែមមិនដាច់គ្រប់ៗគ្នា៕
លោកគ្រូ ទិត្យ សៀង
លោកគ្រូ ជឹម កែវ
លោក ផន ផល្លា
លោកស្រី ណា ជីកអៀង
យុវជន លី ម៉េង