Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជំនួប សម្តេចតេជោ និងប្រមុខរដ្ឋ វៀតណាម សន្យាជំរុញ ទំហំពាណិជ្ជកម្ម ឲ្យបាន ៥ពាន់ លានដុល្លារ ( វីដេអូ )

$
0
0

- ប្រមុខរដ្ឋ វៀតណាម និងសម្តេច មិនបានលើកពី បញ្ហាអន្តោប្រវេសន៍ វៀតណាម ឬជនភៀសខ្លួន ម៉ុងតាញ៉ា នោះទេ

ភ្នំពេញ៖ ទាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រធានាធិបតីវៀតណាម ជ្រឿង តឹងសាង សុទ្ធតែ បង្ហាញ នូវការចង់ឃើញភាពរីកចម្រើន នៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយបានជំរុញសម្រេចឲ្យបាន នូវទំហំពាណិជ្ជកម្ម ៥ពាន់លានដុល្លារនាឆ្នាំ២០១៥ ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយ ជំនួបសម្តេចតេជោ ហ៊ុន សែន និងលោក ជ្រឿង តឹងសាង នាល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤នេះ។

លោក អ៊ាង សុផល្លែត បានថ្លែងថា នៅក្នុងជំនួបទ្វេភាគីនេះ ប្រមុខរដ្ឋវៀតណាម បានថ្លែងកោតសរសើរពីភាព រីកចម្រើននៅកម្ពុជា ក្រោមម្លប់បារមី នៃព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំរបស់រដ្ឋសភា ព្រឹទ្ធសភា ជាពិសេសសម្តេចតេជោ ហ៊ុន សែន។ លោក តឹងសាង ក៏បានសាទរផងដែរ ចំពោះការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ប្រមុខរដ្ឋវៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម នាំឲ្យមានការរីកចម្រើន យ៉ាងខ្លាំងលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ប្រមុខរដ្ឋ នៃប្រទេសកុម្មុយនីស្តមួយ នេះ ស្នើឲ្យប្រមុខរាជរដ្ឋាភិបាល និងប្រមុខរដ្ឋាភិបាលវៀតណាម ខិតខំបន្តជំរុញឲ្យទំហំពាណិជ្ជកម្មសម្រេចឲ្យ ៥ពាន់ លានដុល្លារនៅឆ្នាំ២០១៥ ដូចដែលបានកំណត់ទុកនោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញទស្សនៈសុទិដ្ឋិនិយមរវាងប្រទេសទាំងពីរ ដែលនាំឲ្យមានភាពរីកចម្រើន លើទំហំពាណិជ្ជកម្ម និងវិនិយោគ។ សម្តេចបានបញ្ជាក់ថា នឹងខិតខំជំរុញឲ្យទំហំពាណិជ្ជកម្មប្រទេសរីកដល់ ៥ពាន់ លានដុល្លារនាឆ្នាំ២០១៥។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានស្នើឲ្យប្រមុខរដ្ឋវៀតណាម ជួយជំរុញការដោះដូរទំនិញ របស់ប្រជាពលរដ្ឋនៅ តាមព្រំដែននៃប្រទេសទាំងពីរ ដោយមិនមានជាប់របាំងរូបិយប័ណ្ណ។ សម្តេចតេជោ ក៏បានជំរុញ ឲ្យប្រទេសវៀតណាម ជំរុញចំនួនអ្នកទេសចរមកកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត ព្រោះចំនួន អ្នកទេសចរណ៍ ក៏ជាការរួមចំណែកជំរុញទំហំពាណិជ្ជកម្មរបស់កម្ពុជាផងដែរ។

សម្តេចតេជោ ក្នុងជំនួបជាមួយប្រមុខរដ្ឋវៀតណាម ក្រោមក្រសែភ្នែក និងការចាប់អារម្មណ៍ខ្លាំងរបស់ប្រជាពល រដ្ឋកម្ពុជានេះ មិនភ្លេចឡើយការថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានជួយរំដោះ កម្ពុជាចេញពីរបបខ្មែរក្រហម។

ក្នុងជំនួបនេះ ប្រមុខរដ្ឋវៀតណាម បានអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ សម្តេច បានឆ្លើយតបថា នឹងអញ្ជើញទៅតាមកាលវេលាសមគួរណាមួយ។ ជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខ រដ្ឋវៀតណាម មិនមានការលើកឡើង ពីបញ្ហាជនអន្តោប្រវេសន៍ វៀតណាម ឬជនភៀសខ្លួនម៉ុងតាញ៉ានោះទេ។ នេះបើតាម ការបញ្ជាក់របស់លោក អ៊ាង សុផល្លែត។

លោក អ៊ាង សុផ្លែត បានបញ្ជាក់ថា ការមកបំពេញទស្សនកិច្ចនៅកម្ពុជា របស់ប្រមុខរដ្ឋវៀតណាម ធ្វើឡើងតាម ការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ មិនមែនតបតាមការអញ្ជើញ របស់នាយករដ្ឋមន្រ្តីនោះឡើយ ដូច្នេះមិនមាន ការលើកឡើងពីបញ្ហា ទាំងនេះនោះឡើយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>