ភ្នំពេញ៖ លេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ បានប្រគល់អាជ្ញាប័ណ្ណ ប្រតិបត្តិការផ្លូវអាកាសចរណ៍ ឲ្យក្រុមហ៊ុន Cambodia Bayon Airline ដើម្បីប្រតិបត្តិការ ហោះហើរជាផ្លូវការនៅកម្ពុជា នាចុងខែធ្នូ ឆ្នាំ២០១៤ ។ ពិធីប្រគល់ និងទទួលវិញ្ញាបនបត្រនេះ ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ នាសណ្ឋាគារឡឺរ៉ូយ៉ាល់។
យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា លោក Justin នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Bayon Ariline បានមានប្រសាសន៍ថា ក្រុមការងាររបស់ក្រុមហ៊ុន អាកាសចរណ៍បាយ័នកម្ពុជា មានអារម្មណ៍រំភើបជាខ្លាំង ដែលបានមានឱកាស ធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដើម្បីជួយឲ្យមានកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា៕