បន្ទាយមានជ័យ៖ លោកកែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀននិង ក្រុមការងារ ព្រមទាំងលោក គោស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្ត លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអ ហខេត្ត និងមន្ត្រីលាក់មុខលាក់ការជាច្រើននាក់ រួមទាំង
សិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ កិច្ចបញ្ចុះបឋមសិលានេះនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នៅក្នុង បរិវេនវត្តស្វាយចាស់ភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ពិធីបញ្ចុះបឋមសិលា សាងសង់សាលាឆាន់ មួយខ្នងដែលមានបណ្តោយ២៥ម៉ែត្រគុណនិង៤០ម៉ែត្រ ចំណាយទឹក ប្រាក់អស់ ១១៦លានរៀល ដែលជាអំណោយរបស់លោក និងភរិយា មន្ត្រីរាជការ ពលរដ្ឋផងដែរ ដែលរយះពេល កន្លងមកលោក បានដង្ហែអង្គឋិនទាន មួយចូលវត្តស្វាយចាស់នេះដែលប្រមូលថវិកា បានចំនួន១៦៦លានរៀល សំរាប់កសាងសាលាឆាន់មួយនេះឡើង។
លោកគោស៊ុំ សារឿត អភិបានខេត្តបានថ្លែងថា សូមថ្លែងអំគុណដល់លោកកែ គឹមយ៉ានដែលលោកបានជំរុញនិងដឹកនាំយ៉ាង សកម្មបំផុតក្នុងការគៀងគ រកមូលនិធិនិងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តា ប្រទេសជាមិត្ត សប្បុរសជន ក្នុងនិងក្រៅប្រទេសក្នុងការ កសាងប្រព័ន្ធហេដ្ឋារចនាសម័ន្ធនានា ពិសេសសាលាឆាន់ មួយខ្នងនេះនៅលើទឹកដី ខេត្តបន្ទាយមានជ័យ យើងនេះព្រោះវិស័យព្រះពុទ្ធសាសនា វាមានសារះសំខាន់ណាស់សម្រាប់អប់រំមនុស្ស ឲ្យក្លាយ ទៅជាមនុស្ស ល្អកូនល្អនិងយកទៅបំរើប្រទេសជាតិទៀតផង។
លោកគោស៊ុំ សារឿតបានបញ្ជាក់ទៀតថាក្នុង ពិធីបញ្ចុះបឋមសិលា កសាងសាលាឆាន់នេះឡើង គឹដោយសារតែ សាលាឆាន់ មុនចាស់និងមានការទ្រុតទ្រោមយ៉ាងខ្លាំង ទៅថ្ងៃមុខនិងរើចោស់៕