Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ថ្នាក់ដឹកនាំ និងប្រធានមន្ទីរ ក្រសួងធន ធានទឹក ប្រតិកម្មសំដីលោក យ៉ង សាំងកុមារ ថាប្រព័ន្ធស្រោចស្រព មានតែជាង១០ភាគ រយ

$
0
0

ភ្នំពេញ ៖ ទាំងថ្នាក់ដឹកនាំ និងប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម ទូទាំងរាជធានី ខេត្ដ បានបញ្ចេញប្រតិកម្ម ភ្លាមៗ នឹងមិនអាច ទទួលយក ចំពោះការលើកឡើងរបស់លោក បណ្ឌិតកសិកម្ម យ៉ង សាំងកុមារ ដែលអះ អាងថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រព័ន្ធធារាសាស្ដ្រស្រោច ស្រពស្រូវប្រជា ពលរដ្ឋទូទាំងប្រទេស មានតែជាង១០ភាគ រយប៉ុណ្ណោះ ។

ការអះអាងបែបនេះ លោកយ៉ង សាំង កុមារ ត្រូវបានមន្ដ្រីជាន់ខ្ពស់ក្រសួងធនធាន ទឹក ដែលធ្វើការងារ ជាប់លាប់ ជាមួយប្រព័ន្ធ ធារាសាស្ដ្រ បានចាត់ទុកថា ជាការប៉ះពាល់ យ៉ាងធ្ងន់ធ្ងរចំពោះសមិទ្ធិផលរបស់រាជរដ្ឋាភិបាល ដែល មានក្រសួងធនធានទឹក ជាអ្នក ប្រតិបត្ដិការនិងប៉ះពាល់ ដល់ដៃគូអភិវឌ្ឍន៍ នានា ដែលបានចូលរួមកសាង ប្រព័ន្ធធារាសាស្ដ្រ នៅក្នុងប្រទេសនោះ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៤ ក្រោយបញ្ចប់ការជួបជាមួយប្រធាន គណៈកម្មការទី៣ នៃរដ្ឋសភា រួចមក នៅ ចំពោះមុខក្រុមអ្នក កាសែត រដ្ឋមន្ដ្រីក្រសួង ធនធានទឹក និងឧតុនិយម លោកលឹម គាន ហោ បានអះ អាងថា រហូតមកដល់បច្ចុប្បន្ន ប្រព័ន្ធធារាសាស្ដ្រនៅកម្ពុជា មានលទ្ធភាព ស្រោចស្រពលើដីស្រែកសិករ ទូទាំង ប្រទេស ជាង៥០ភាគរយ ។

ចំពោះការលើកឡើង ខាងលើនេះ ស្រាប់តែលោកបណ្ឌិតយ៉ង សាំងកុមារ បានថ្លែងប្រាប់គេហទំព័រក្នុងស្រុក មួយថា តួលេខដែលបញ្ជាក់របស់លោកលឹម គានហោ នោះ មានតែនៅលើក្រដាសប៉ុណ្ណោះ ហើយជាក់ស្ដែង ប្រព័ន្ធ ធារាសាស្ដ្រមានត្រឹម តែជាង១០ភាគរយ ។

ក្រោយពីការលើកឡើងដូច្នេះរបស់បណ្ឌិត ផ្នែកកសិកម្មនៅកម្ពុជា ត្រូវបានលោកចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យ ក្រសួងធនធានទឹក នៅមិនស្ងៀមនោះឡើយ ហើយបានចេញមកបញ្ជាក់ និងប្រតិកម្ម ត្រឡប់ ទៅវិញ តាមរយៈការបង្ហាញពីតួលេខ និងសមិទ្ធិផលជាក់ស្ដែង ដែលបាននឹងកំពុង រីកសាយភាយ នៅទូទាំង ប្រទេស និងកំពុង ដំណើរនាំទឹកទៅ ស្រោចស្រពផ្ទៃដី ស្រែទាំង ប្រាំងនិងវស្សារបស់ប្រជាពលរដ្ឋ ។

លោកចាន់ យុត្ថា បានបញ្ជាក់ថា “ការ លើកឡើងបែបនេះ របស់គាត់ ធ្វើឱ្យមន្ដ្រី ធនធានទឹក ទាំងថ្នាក់កណ្ដាល និងតាមបណ្ដា រាជធានី ខេត្ដ មិនអាចទទួលយកបាននោះ ឡើយ គឺជាការលើកឡើងដោយគ្មានមូល ដ្ឋាននិងឯកសារបញ្ជាក់ឱ្យបានច្បាស់់លាស់ នោះទេ ” ។

អ្នកនាំពាក្យក្រសួងធនធានទឹក បានលើក យកពីការធ្វើប្រព័ន្ធធារាសាស្ដ្រនៅខេត្ដប៉ៃលិន ដែលជាខេត្ដមួយ ទើបធ្វើ សមាហរណកម្ម ហើយរហូតមកដល់ពេលនេះ ប្រព័ន្ធស្រោច ស្រពមានជាង៥៣ភាគរយ ហើយពុំមានខេត្ដ ណាមួយ ស្ថិតក្រោម៥០ភាគរយនោះឡើយ។

ដោយឡែកសម្រាប់ខេត្ដសៀមរាប ដែល មានផ្ទៃដីកសិកម្មទាំងប្រាំង ទាំងវស្សា ចំនួន ១៩៧,៥០០ហិកតា ត្រូវបាន លោក ចាន់ យុត្ថា អះអាងថា ប្រព័ន្ធស្រោចស្រពនៅទីនោះ អាចស្រោចស្រព រហូតទៅដល់ជាង៥២ ភាគរយ ស្មើនិងផ្ទៃដី ១០២,៧០០ហិកតា ។

យ៉ាងណាក៏ដោយ មន្ដ្រីជាន់ខ្ពស់រូបនេះ អះអាងថា ប្រព័ន្ធស្រោចស្រពនៅទូទាំង ប្រទេស ពិតជាមិនទាន់បំពេញ សេចក្ដីត្រូវ ការ១០០ភាគរយនៅឡើយទេ ជាហេតុធ្វើ ឱ្យក្រសួងបាននឹងកំពុងខិតខំលើការងារនេះ យ៉ាងខ្លាំង។

ប្រធានមន្ទីរធនធានទឹកខេត្ដមួយរូបក៏ បានចេញមកប្រតិកម្ម ចំពោះការលើកឡើង របស់លោកបណ្ឌិត យ៉ង សាំងកុមារ ថា និយាយគ្មានឯកសារ និងមិនសួរមន្ដ្រីជំនាញ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះសមិទ្ធិ ផលរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ នានា ។

ប្រធានមន្ទីរធនធានទឹករូបនេះ ក៏បាន ប្រាប់លោកបណ្ឌិតឱ្យទៅមើលដីស្រែរបស់ ខ្លួន នៅតាមខេត្ដខ្លះ ដែលក្លាយ ទៅជាវាល ស្មៅ និងចំការចេកអស់ទៅហើយ ។

យោងតាមរបាយការណ៍របស់ក្រសួងធន ធានទឹក បានបង្ហាញ រហូតមកដល់ឆ្នាំ២០១៤ លទ្ធភាពស្រោចស្រព ផ្ទៃដីស្រែកសិកម្មនៅ ទូទាំងប្រទេស ក្នុងនោះដីស្រែប្រាំងមាន ចំនួន ៤៦៧,៩៩៥និងដីស្រែវស្សា មានចំនួន ១,០៨៩,០៤៣ហិកតា៕

លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យ ក្រសួងធនធានទឹក និងឧតុនិយម

ផ្ទៃដីស្រែ របស់លោក យ៉ង សាំងកុមារ ក្លាយជាចំការចេក និងវាលស្មៅអស់ហើយ


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>