ភ្នំពេញ៖ សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (American University of Phnom Penh-AUPP) ដែលទើប មានវត្តមាន នៅកម្ពុជា រយៈពេលជិតពីរឆ្នាំមកនេះ កំពុងទទួលបានការ ទាក់ទាញយ៉ាងខ្លាំង ពីចំណោម និស្សិតកម្ពុជា ទាំងក្នុងប្រទេស និងក្រៅប្រទេស ។
សេចក្តីប្រកាសព័ត៌មាន របស់សាកលវិទ្យាល័យអាមេរិកាំង ភ្នំពេញនៅ ថ្ងៃសុក្រនេះ បានឲដឹងថា រហូតមកទល់ ពេលនេះ AUPP បានទទួលនិស្សិតខ្មែរ ជាង១០នាក់ ហើយដែលបានចេញទៅសិក្សា នៅក្រៅប្រទេស ដូចជា នៅសឹង្ហបុរី អូស្ត្រាលី ណូវ៉ែលហ្សឺឡង់ កាណាដា និងអាមេរិកជាដើម ហើយពួកគាត់សម្រេចចិត្ត វិលត្រឡប់ មកសិក្សា នៅ AUPP វិញ។
ក្នុងចំណោមនិស្សិតទាំងនោះមាននិស្សិតបរទេស៤នាក់ផងដែរដែលកំពុងសិក្សានៅ AUPP។ សេចក្តីប្រកាសព័ត៌មាន បានបន្ថែមថា ក្នុងសប្តាហ៍នេះ AUPP បានទទួលនិស្សិតថ្មី ម្នាក់ទៀតគឺ ព្រំ ម៉ាក់រីឌី ដែលបានសម្រេចចិត្តប្តូរ ពីសាកលវិទ្យាល័យ មែលប៊ន នៅប្រទេសអូស្ត្រាលី មករៀននៅ AUPP វិញ។
ព្រំ ម៉ាក់រីឌី គឺជានិស្សិតខ្មែរមួយរូប ដែលបានចំណាយ ពេលសិក្សានៅអូស្រ្តាលី អស់រយៈពេលជិត៧ឆ្នាំ ហើយកាលពីដើមខែនេះ គាត់ត្រូវបានទទួលឱ្យ បន្តការសិក្សានៅ សាកលវិទ្យាល័យមែលប៊ន ដែលជា សាកលវិទ្យាល័យ ជាប់ចំណាត់ថ្នាក់ទី៣៣ ក្នុងចំណោមសាកលវិទ្យាល័យ លំដាប់កំពូលទាំង១០០ ទូទាំងពិភពលោក ។
ការដាក់ពាក្យចូលរៀននៅ សាកលវិទ្យាល័យ AUPP សម្រាប់ឆមាសថ្មី នាខែមករា ឆ្នាំ២០១៥ កំពុងដំណើការ ។ ដូច្នេះ AUPP ដែលជាសាកលវិទ្យាល័យ ឈានមុខគេនៅកម្ពុជា ស្វាគមន៍ដល់និស្សិត ទាំងអស់ដែល ចង់បន្តការ សិក្សា និងទទួលបានការអប់រំ បែបអាមេរិកាំងផ្ទាល់។
លោកស្រីសាស្រ្តាចារ្យបណ្ឌិត ស៊ីវើត សារ៉ុន (Dr. Siverts Sharon) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ បានមានប្រសាសន៍ថា AUPP ផ្តល់គុណភាពអប់រំដូចគ្នានឹង នៅសហរដ្ឋអាមេរិក ។
AUPP ផ្តល់ការអប់រំតាមស្តង់ដាអាមេរិកកំរិត ថ្នាក់បរិញ្ញាប័ត្រផ្នែកច្បាប់ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម វិទ្យាសាស្រ្ត នយោបាយ និងទំនាក់ទំនងអន្តរជាតិ និងផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា។
លោកស្រី សារ៉ុន បានបន្ថែមថា AUPP ត្រូវតែដើរតួនាទីនាំមុខគេ ក្នុងការផ្តល់គុណភាពអប់រំពិតៗ ដល់និស្សិតកម្ពុជា ដើម្បីប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ ក្នុងការស្វែងរកការងារ ធ្វើមិនថានៅក្នុងតំបន់ ឬនៅប្រទេសណាមួយឡើយ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងៈ 023 990 023/ 097 325 8295 ឬ www.aupp.edu.kh
For further information, please contact: 023 990 023/ 097 325 8295 or www.aupp.edu.kh