Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សហភាព សហព័ន្ធ យុវជនកម្ពុជា ខេត្តបាត់ដំបង ប្រជុំបូកសរុប ការងារប្រចាំ ឆ្នាំ២០១៤ និងលើកទិសដៅ សម្រាប់ឆ្នាំ២០១៥

$
0
0

បាត់ដំបង៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ នៅសាលប្រជុំ មហោស្រព ស្ទឹងសង្កែ បានរៀបចំ ពិធីប្រជុំបូក សរុបការងារ ប្រចាំឆ្នាំ២០១៤ និងលើកទិសដៅ សម្រាប់ឆ្នាំ២០១៥ របស់សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក គីម រិទ្ធី អនុប្រធានគណៈកម្មាធិការ កណ្តាល សហភាពសហព័ន្ធ យុវជនកម្ពុជា លោក ច័ន្ទ សុផល អភិបាលខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរង ខេត្តនិងជា ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តបាត់ដំបង។

ពិធីប្រជុំបូកសរុបនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការនានាជុំវិញវិញខេត្ត ប្រធាន អនុប្រធាន សមាជិក សមាជិកា សហភាពសហព័ន្ធ យុវជនកម្ពុជាមកពីបណ្តាស្រុក ក្រុង មន្ទីរស្ថាប័ននានាជុំវិញខេត្ត គ្រិះស្ថានអប់រំ រដ្ឋនិងឯកជន សិស្សនិស្សិតសរុបប្រមាណជិត២.០០០នាក់។

បន្ទាប់ពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត និងជាប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា ខេត្តបាត់ដំបង បានឡើងមតិបើកកិច្ចប្រជុំបូកសរុបការងារស.ស.យ.ក ឆ្នាំ២០១៤ និងលើកទិសដៅ ឆ្នាំ២០១៥ និងមតិស្វាគមន៍ ដល់គណៈអធិបតីរួចមក។

លោក សៀងឯម សត្យា អនុប្រធានប្រចាំការ ស.ស.យ.ក ខេត្តបានឡើងធ្វើរបាយការណ៍ បូកសរុបការងារ ស.ស.យ.ក ប្រចាំឆ្នាំ២០១៤កន្លងមក ដោយគិតតាំងពីដើមឆ្នាំដល់ចុងឆ្នាំ២០១៤នេះ ថ្នាក់ដឹកនាំស.ស.យ.ក គ្រប់ជាន់ថ្នាក់និងសមាជិក សមាជិការ ទាំងអស់បានខិតខំ អនុវត្តការងារ របស់ខ្លួន និងបានចូលរួម ការងារ សង្គមលើ គ្រប់វិស័យបានលទ្ធផល ល្អគួរឲ្យកត់សម្គាល់។ ក្នុងរបាយការណ៍បានបញ្ជាក់ទៀតថា ក្នុងនាម យុវជនជាទំពាំងស្នងឫស្សី សម្រាប់ប្រទេសជាតិ និងជាកម្លាំងស្នូលដ៏រ៉ឹងមាំមួយ សម្រាប់ជួយ ដល់កិច្ចការ សង្គមការងារ មនុស្សធម៌និងជាកម្លាំងដ៏មាន ថាមពលមួយ សម្រាប់បន្តវេន ពីមនុស្សចាស់ បន្ទាប់ពីមនុស្សចាស់ បានបាត់បង់សមត្ថភាព ការងារជាបន្តបន្ទាប់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យុវជនត្រូវខិតខំ រៀនសូត្រ និងបទពិសោធន៍ពីចាស់ៗឲ្យបានច្រើន ដើម្បីយកទៅអនុវត្ត ការងារបន្តវេន ពីពួកគាត់ និងខិតខំកសាង ប្រទេសជាតិឲ្យមានការអភិវឌ្ឍន៍កាន់តែរីកចម្រើននាពេលអនាគត។ថ្នាក់ដឹកនាំ យើងក៏បានប្រមែ ប្រមូលគៀង គរយុវជនយើងនៅតាមសហគមន៍នានា ពីគ្រប់មជ្ឈដ្ឋានដោយប្រកាន់និន្នាការ សាសនា ពណ៌សម្បុរ អ្វីឡើយ ក្នុងគោលបំណងឲ្យយុវជនទាំងនោះបានចូលរួមបម្រើកិច្ចការសង្គមជាតិ និងឲ្យជៀស ឆ្ងាយ ផុតពីអំពើអបាយមុខផ្សេងៗជាដើម។

លោក ជី ស៊ីវត្ថា សមាជិកគណៈកម្មាធិកាកណ្តាលស.ស.យ.ក បានឡើងអានសេចក្តីសម្រេច ទទួលស្គាល់ សមាសភាពរចនាសម្ព័ន្ធ ថ្នាក់ដឹកនាំគណៈកម្មាធិការស.ស.យ.ក ខេត្តថ្មីរួចមក និងមានពិធីប្រគល់ សេចក្តីសម្រេច ជូនថ្នាក់ដឹកនាំ អណត្តិថ្មីនោះផងដែរ។

លោក គីម រិទ្ធី អនុប្រធានគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជន កម្ពុជាបាន ឡើងមានមតិ ក្នុងនាមលោកជា តំណាងឲ្យលោកប្រធាន ហ៊ុន មានី និងក្នុងនាមរូបលោកផ្ទាល់ បានថ្លែងអំណរ គុណនិង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិកស.ស.យ.ក ខេត្តដែលបានខិតខំ ប្រឹងធ្វើការងារ របស់ខ្លួនបានល្អប្រសើរ គួរឲ្យយកតម្រាប់តាមសម្រាប់ ខេត្តបាត់ដំបង។

លោក គីម រិទ្ធី បានបញ្ជាក់ថា ទន្ទឹមនិងការងារយុវជនយើងបានទទួល ជោគជ័យក៏ពិតមែន តែក្នុងនាម យុវជនបន្តវេន គឺត្រូវតែប្រឹងប្រែងហាត់ ពតលត់ដំខ្លួនធ្វើការងារឲ្យបានល្អ ទោះជាយុវជន យើងនៅខ្វះ បទពិសោធន៍ច្រើន មិនដូចមនុស្សចាស់ជំនាន់មុន ក៏ដោយ តែយើងនៅតែទុកពួកគាត់ជារៀមច្បង ជាទីប្រឹក្សា ណែនាំចង្អុកបង្ហាញបទពិសោធន៍ ល្អៗសម្រាប់ពួកយើងផងដែរ។ លោកបញ្ជាក់ទៀតថា បើយើងមិននាំគ្នា ពង្រឹងសមត្ថភាពខ្លួនទេ ប្រទេសជាតិយើង និងមិនអាចប្រឡង ប្រណាំងជាមួយយុវជន នៅលើភិភពលោក និងនៅក្នុងតំបន់ នាសម័យភាវូបនីយកម្ម ទំនើបនោះឡើយ ដូច្នេះយើងនិងខិតខំប្រឹងប្រែ បន្តទៀតក្នុងទិស ដៅការងារឆ្នាំ២០១៥ខាងមុខនេះ។

លោក ច័ន្ទ សុផល អភិបាលខេត្តបានមានប្រសាសន៍បិទនៅក្នុងពិធីប្រជុំបូកសរុបការងារស.ស.យ.ក ឆ្នាំ២០១៤ និងលើកទិសដៅឆ្នាំ២០១៥ថា ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង និងក្នុងនាមលោកផ្ទាល់ សូមសំដែង នូវការអបអរសាទរយ៉ាងក្លៀវក្លា កោតសរសើរនិងវាយតម្លៃ ខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ សមាជិក សមាជិកា ស.ស.យ.ក ខេត្តកន្លងមក ជាពិសេសកិច្ចប្រជុំបូក សរុបនាថ្ងៃនេះបានបញ្ចេញអស់កម្លាំងកាយចិត្ត ស្មារតីក្នុង ការតាមដានពិនិត្យពិចារណា ផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុស និងពិភាក្សាទៅលើ ប្រធានបទនិង សំណួរផ្សេងៗ ព្រទាំងបានបញ្ចេញនូវគំនិតល្អៗដើម្បីឲ្យសម្រេចទិសដៅនិងបេសសកម្មរបស់ស.ស.យ.ក ខេត្តនៅឆ្នាំ២០១៥ ឲ្យទទួលបានជោគជ័យ ទាំងអស់គ្នា។

ជាទីបញ្ចប់គណអធិបតី ក៏បានជូនលិខិត សរសើរនិងថ្លែង អំណរគុណ ដល់សប្បរស់ជន និងជនមានស្នាដៃ ល្អមួយចំនួនផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles