Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ្នកនាំពាក្យ CNRP អះអាងថា​ ជំនួយការលោក កឹម​ សុខា ចោទប្រកាន់បក្ស ដោយគ្មានមូលដ្ឋាន ច្បាស់លាស់

$
0
0

ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ (CNRP) លោក យ៉ែម បុញ្ញឫទ្ធិ បានប្រតិកម្ម ទៅនឹងការចោទប្រកាន់ របស់លោកស្រី ឡាក់ សុភាព សមាជិក គណៈកម្មាធិការនាយក CNRP និងជាជំនួយការលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលបានទម្លាយជាសាធារណៈ នូវអំពើពុករលួយនៅក្នុងគណបក្ស និង រឿងប្រេះស្រាំផ្ទៃក្នុងបក្ស ដែលកំពុងមានចំហាយក្តៅងំៗ នៅក្នុងប្រទេសកម្ពុជា ។

លោកបានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀល ថ្ងៃសៅរ៍នេះថា «ក្នុងនាមខ្ញុំ ជាអ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ ក៏ដូចជាថ្នាក់ដឹកនាំមួយរូប ខ្ញុំគ្រាន់តែចង់ជំរាបថា (លោកស្រីឡាក់ សុភាព) គាត់ធ្លាប់ដើរនិយាយ ច្រើនកន្លែងណាស់ ប៉ុន្តែឥឡូវនេះ គាត់និយាយជាសាធារណៈ ហើយនៅចំពោះមុខ អ្នកសារព័ត៌មានតែម្តង យើងបានធ្វើការ ណែនាំគាត់មួយលើកជា២លើកហើយ ឱ្យរកភស្តុតាង រកអ្វីដែលជាក់លាក់ មុននឹងនិយាយ ពីព្រោះយើង មិនចង់បិទសិទ្ធិគាត់ទេ គាត់មានសិទ្ធិក្នុងការនិយាយ ក៏ប៉ុន្តែអ្វីទៅជាមូលដ្ឋាន»។

លោកស្រី ឡាក់ សុភាព សមាជិកគណៈកម្មាធិការនាយក នៃគណបក្សសង្រ្គោះជាតិ ដែលជាជំនួយការរបស់លោក កឹម សុខា បានបង្ហើបប្រាប់អ្នកសារព័ត៌មាន នៅពេលដែលលោកស្រី បានទៅចូលរួមពិធីមួយ ដែលរៀបចំដោយ បណ្តាញសង្គមខ្មែរ ដើម្បីខ្មែរ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤នេះថា គណបក្សសង្រ្គោះជាតិ សព្វថ្ងៃនេះ កំពុងប្រេះឆា ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយមេដឹកនាំគណបក្ស CNRP សព្វថ្ងៃនេះ ជាមេដឹកនាំពុករលួយ ដែលមិនអាចឱ្យកូនចៅជឿជាក់បាន ។
លោកស្រីបានមានប្រសាសន៍ថា «ពេលប្រជុំគណៈកម្មាធិការនាយក លោក កឹម សុខា បាញ់ រឿងលុយ ៣០-៤០លានដុល្លារ សម រង្ស៊ី បាន២០លានដុល្លារ»។

ទោះជាយ៉ាងណា លោក យ៉ែម បុញឫទ្ធិ បានអះអាងថា ការដើរនិយាយនេះ គ្រាន់តែបង្កាច់បង្ខូច កេរ្តិ៍ឈ្មោះ របស់គណបក្ស សង្រ្គោះជាតិប៉ុណ្ណោះ ហើយលោក អំពាវនាវឱ្យប្រជាពលរដ្ឋ ពិចារណារឿងនេះដោយខ្លួនឯង មុននឹងដាក់ចិត្តជឿនរណាម្នាក់ ។

លោកថា៖ «រហូតមកដល់ពេលបច្ចុប្បន្ន គាត់(លោកស្រីឡាក់ សុភាព)  មិនដែលបង្ហាញថា គាត់មានអ្វីជាមូលដ្ឋាន ជាក់លាក់ទេ ហើយគាត់នៅតែបន្ត ការដើរនិយាយបែបនេះតទៅទៀត ដូច្នេះខ្ញុំសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋខ្មែរ លោកយល់ដឹងខ្ពស់ ហើយលោកអាចធ្វើការវិនិច្ឆ័យ សម្តីណាពិត សម្តីណាមិនពិតបាន»។

សូមជំរាបថា រឿងអាស្រូវរបស់ គណបក្សសង្រ្គោះជាតិ បានផ្ទុះឡើងខណៈដែល មេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា កំពុងមានវត្តមាននៅក្នុងប្រទេសបារាំង ។ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤នេះដែរ មេដឹកនាំទាំងពីរ ក៏នឹង ធ្វើជំនួបជាមួយអ្នកគាំទ្រទីនោះ ដើម្បីធ្វើការរួបរួមដល់ពួកគេ ខណៈសកម្មជនCNRPនៅប្រទេសបារាំង កំពុងបែងចែកគ្នាជា ២ក្រុម៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>