បាត់ដំបង៖ បុរសពោះម៉ាយប្រពន្ធសុំលែងចោលម្នាក់ បានតូចចិត្តសម្រចចិត្តចងកសម្លាប់ខ្លួន បញ្ចប់ជីវិត កាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ នៅចុះណុចភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខណពេលឪពុកមិននៅផ្ទះ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះដែលបានធ្វើអត្តឃាតចងក សម្លាប់ខ្លួនឯងមានឈ្មោះ ហោ សុវឌ្ឍនៈ ហៅ បៀ ភេទប្រុស អាយុ៣៤ឆ្នាំ ជាបុរសពោះម៉ាយ ដែលប្រពន្ធបានសុំលែង បានជិត១ឆ្នាំ ហើយ រស់នៅភូមិកើតហេតុខាងលើ។
តាមសម្តីឪពុកជនរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គាត់បានប្រាប់ឱ្យកូនគាត់ នៅចាំផ្ទះមួយភ្លែត គាត់ទៅទិញបបរ ឱ្យហូបពេលព្រឹក ពេលគាត់ត្រឡប់មកវិញ ស្រាប់តែរកមិនឃើញ ក៏ដើររក ស្រាប់ឃើញចងកសម្លាប់ខ្លួន ដោយប្រើខ្សែគោនីឡុង ចងទៅនិងធ្នឹមផ្ទះបាយ បណ្តាលឱ្យស្លាប់ទៅហើយ។ ភ្លាមៗក៏មានការផ្អើលឆោឡោ ដល់អ្នកភូមិបាននាំគ្នា ចោមរោមមើល រួចប្តឹងសមត្ថកិច្ចឱ្យ ចុះមកពិនិត្យមើល និងធ្វើកោសលវិច័យ រួចបានប្រគល់សពជនរងគ្រោះ ឱ្យទៅក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕