Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទំនាក់ទំនង រុស្ស៊ី-អឺរ៉ុប នៅតែជាអាទិភាព នាពេលអនាគត សម្រាប់មូស្គូ

$
0
0

មូស្គូ៖ ទំនាក់ទំនងជាមួយអឺរ៉ុប នឹងតែជាគោល នយោបាយ អទិភាពសម្រាប់ នយោបាយ ការបរទេស របស់រដ្ឋាភិបាល ក្រុងមូស្គូ នេះបើតាមការ គូសបញ្ជាក់ របស់ក្រសួង ការបរទេសរុស្ស៊ី ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរាយការណ៍នៅថ្ងៃអាទិត្យនេះ ឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ី បានចេញផ្សាយសេចក្តី ថ្លែងការណ៍បិទបញ្ចប់ឆ្នាំ (២០១៤)ថា “ទំនាក់ទំនងជាមួយ EU ដែលជាមិត្តភក្រ្តជិត ខាងនិងជាដៃគូពាណិជ្ជកម្ម ដ៏ធំជាងគេបំផុតរបស់យើង នៅតែត្រូវបានកំណត់ នៅវិស័យអាទិភាព នៃនយោបាយការបរទេស របស់រុស្ស៊ី នាឆ្នាំខាងមុខៗ ទៀត” ។

ខណៈដែលបណ្តាបច្ចិមប្រទេស បានដាក់ទណ្ឌកម្ម ជាហូរហែប្រឆាំង រដ្ឋាភិបាលក្រុងមូស្គូ ចំពោះការចោទប្រកាន់ទាំងបំពាន ចំពោះការបង្កឱ្យមានវិបត្តិ នៅក្នុងប្រទេស អ៊ុយក្រែន យ៉ាងណាក្តី ក៏សហគមន៍ ត្រូវបានរដ្ឋាភិបាល ក្រុងមូស្គូជឿថា នឹងនាំមកនូវទំនាក់ទំនង ជាផ្លែផ្កាដល់បណ្តា ប្រទេសជាសមាជិក អឺរ៉ុបដែរ ។

ស្តីពីបញ្ហាទំនាក់ទំនងរុស្ស៊ី-អាម៉េរិកវិញ ក្រសួងការបរទេសរុស្ស៊ីជឿថា ការស្តារឡើងវិញ គឺអាចទៅរួច ប្រសិនណាបើ ក្រុងវ៉ាស៊ីនតោន ត្រៀមចិត្តត្រៀមកាយ រៀបចំឱ្យមានកិច្ចពិភាក្សា ដោយស្មើភាព ជាមួយក្រុងមូស្គូ ជាពិសេសការគោរពផល ប្រយោជន៍គ្នាទៅវិញទៅមក។

ទោះជាបែបណាក្តី ក្រសួងការបរទេសរុស្ស៊ី កត់សម្គាល់ថា នៅក្នុងឆ្នាំ ២០១៤នេះ មិនបានកាត់ផ្តាច់គ្នា ទាំងស្រុងនូវកិច្ចសហប្រតិបត្តិការ របស់ផងខ្លួន លើបញ្ហាអន្តរជាតិធំៗ នោះទេ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles