កំពត៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤នេះ លោកបណ្ឌិត កែម ឡី និងលោកបណ្ឌតិ សាម អ៊ីន ដែលជាមេដឹក នាំបណ្តាញប្រជាពលរដ្ឋសកម្ម ដើម្បីអភិវឌ្ឍមូលដ្ឋាន ឬហៅថា ខ្មែរដើម្បី ខ្មែរដែរនោះ បានចុះមកឃុំដងទង់ស្រុក ដងទង់ ខេត្តកំពត ដើម្បីជួបសំណេះសំណាល ពិភាក្សាគ្នាជាមួយក្រុមសកម្មជននយោបាយប្រមាណ ៣០នាក់ មកពីអតីតគណបក្សសិទ្ធិមនុស្ស, អតីតគណបក្សសម រង្ស៊ី, គណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋចូលចិត្ត នយោបាយ។
លោកបណ្ឌិត កែម ឡី និងលោកបណ្ឌិត សាម អ៊ីន បានពន្យល់អំពីស្ថានភាពនយោបាយប្រទេសជាតិ និងអំពីការ បង្កើតគណបក្សមូលដ្ឋាន។
ការជួបពិភាក្សាគ្នានេះ គឺមានសំណួរនិងចម្លើយយ៉ាងផុសផុល ដោយមានអ្នកខ្លះពេញចិត្ត និងអ្នកខ្លះគាំទ្រគំនិតថ្មី ក្នុងការបង្កើតគណបក្សមូលដ្ឋាននេះ។ ជារួមក្រុមសកម្មជន នយោបាយមិនទាន់សម្រេចចិត្តបង្កើតគណបក្សមូល ដ្ឋាននេះឡើង គឺរង់ចាំមើលបន្តិចទៀត។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នា២០១៤ បណ្តាញប្រជាពលរដ្ឋមូលដ្ឋាន បានរៀបចំកម្ម វិធីការជួបជុំថ្នាក់ ជាតិលើកទី១ នៃបណ្តាញសង្គមខ្មែរដើម្បីខ្មែរ ក្នុងឱកាសនោះ គឺសកម្មជន នយោបាយមកពីខេត្តផ្សេងៗបាន សម្រេចចិត្តបង្កើតគណបក្សមូលដ្ឋានសាកល្បងចំនួន២៧ឃុំ៕