Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រុស្ស៊ី នឹងប្រគល់ធ្យូងថ្ម និងអគ្គិសនី ទៅឱ្យអ៊ុយក្រែន

$
0
0

មូស្គូ៖ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក មីទ្រី កូហ្សាក់ (Dmitry Kozak) បានថ្លែងឱ្យដឹងថា រុស្ស៊ី នឹងផ្តល់ធ្យូងថ្ម ប្រ មាណ ៥០ម៉ឺនតោន និងអគ្គិសនីប្រមាណ ៩ពាន់លានគីឡូវ៉ាត់ម៉ោង ទៅឱ្យប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរាយការណ៍នៅអាទិត្យនេះថា លោក កូហ្សាក់ សម្តែងនូវក្តីសង្ឃឹមថា ការផ្តល់នេះនឹង ជួយធានានូវការផ្គត់ផ្គង់ថាមពល ប្រកបដោយទំនុកចិត្តទៅកាន់តំបន់គ្រីមៀ។

លោកឧបនាយករដ្ឋមន្រ្តីថ្លែងថា «ធ្យូងថ្ម ៥០ម៉ឺនតោន នឹងផ្តល់ក្នុង ១ខែម្តង និង៥០ម៉ឺនតោនទៀត អាចផ្តល់ថែម ទៀតដរាបណា កិច្ចព្រមព្រៀងបំពេញបន្ថែម អាចត្រូវបានចុះរវាងប្រទេសទាំងពីរ»។

ការផ្គត់ផ្គង់ចរន្តអគ្គិសនី ទៅកាន់តំបន់គ្រីមៀ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយរដ្ឋាភិបាលទីក្រុងគៀវ កាលពី ថ្ងៃពុធ។

បន្ថែមពីលើនេះ លោក កូហ្សាក់ ក៏បានអះអាងផងដែរថា កិច្ចព្រមព្រៀងស្តីពីការផ្គត់ផ្គង់ចរន្តអគ្គិសនីប្រមាណ ៩ ពាន់លានគីឡូវ៉ាត់ម៉ោង ពីរុស្ស៊ី ទៅកាន់អ៊ុយក្រែន ក៏ត្រូវបានអនុវត្តរួចរាល់អស់ហើយ។

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានណែនាំឱ្យចាប់ផ្តើមផ្គត់ផ្គង់ចរន្តភ្លើង ទោះណាជាកិច្ចព្រមព្រៀងនោះ មិនទាន់បានអនុវត្តឱ្យបានពេញលេញអស់សេចក្តីយ៉ាងណាក្តី។ «ក្តីសង្ឃឹម ពីការផ្តល់លុយថ្លៃភ្លើងទាំងនោះ គឺចាំ ទូទាត់នៅពេលក្រោយ»។

ការផ្តត់ផ្គង់ចរន្តភ្លើង ទៅឱ្យអ៊ុយក្រែននេះ គឺមានតម្លៃធូថ្លៃដូចនៅប្រទេសរុស្ស៊ីដែរ បើធៀបទៅនឹងទីផ្សារនៅអ៊ុយ ក្រែន៕


Viewing all articles
Browse latest Browse all 8042

Trending Articles