Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តុលាការជប៉ុន បើកសវនាការជំនុំជម្រះក្តី លើសំណុំរឿងឆបោក ប្រាក់ជាង ២០លានដុល្លារ របស់ជនជាតិជប៉ុន សញ្ជាតិខ្មែរ នៅឆ្នាំ២០១៥

$
0
0

ភ្នំពេញ៖ តុលាការ នៃប្រទេសជប៉ុន នឹងចាប់ផ្តើមបើក សវនាការជំនុំជម្រះក្តីលើសំណុំរឿងឆបោក ដែលមានទឹក ប្រាក់ជាង ២០លានដុល្លារ របស់បុរសជំនួញអចលនទ្រព្យ ជនជាតិជប៉ុន មានសញ្ជាតិខ្មែរ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខ ទោះបីជននេះមិនបានទទួលដីកាកោះក៏ដោយ។

ក្នុងសន្និសីទកាសែត កាលពីពេលថ្មីនេះៗ មេធាវីតំណាងឲ្យជនជាតិជប៉ុន ដែលជាភាគីដើមបណ្តឹង បានឲ្យដឹងថា អ្នកជំនួញរកស៊ីអចលនទ្រព្យ ឈ្មោះ ខុនណូ កក្កដា ដែលបានចូលជាសញ្ជាតិខ្មែរ កាលពីឆ្នាំ២០១៣ បានដើរ បោកប្រាក់ប្រជាជនជប៉ុនប្រមាណ ១០០ករណី គិតជាទឹកប្រាក់ប្រហែលជា ២០លានដុល្លារ។

លោកថា «ការបើសវនាការទៅតុលាការហ្នឹងមានច្រើនករណី ប៉ុន្តែក្នុងហ្នឹងមានមួយករណី ដែលយើងជាអ្នក ទទួលខុសត្រូវ។ ហើយកន្លងមកយើងបានកោះហៅ (ខុនណូ កក្កដា) ឲ្យគាត់ចូលមកឆ្លើយបំភ្លឺហ្នឹង តាមរយៈ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ប៉ុន្តែសាម៉ីខ្លួន មិនបានព្រមទទួលការកោះហៅហ្នឹងនោះទេ»។

មេធាវីការពារក្តីឲ្យជនរងគ្រោះ បានបញ្ជាក់ថា ទោះបីជាជនជាប់ចោទ មិនព្រមមកទទួលដីការកោះហៅ ក៏ដោយ ក៏តុលាការជប៉ុន បានបិទដីការនោះ នៅជាប់នឹងជញ្ជាំងតុលាការ។ ដោយឡែកឯកសារសំខាន់ៗពាក់ព័ន្ធករណី នេះ គឺបានរក្សាទុកនៅក្នុងតុលាការដំបូងក្រុងតូក្យូ។ ទោះបីលោក ខុនណូ មិនមកបំភ្លឺក៏ដោយ ក៏តុលាការបន្តក្តី សុំណុំរឿងនេះជាដដែល។

សូមបញ្ជាក់ថា លោក ខុនណូ កក្កដា ជាជនជាតិជប៉ុន ដែលបានមករកស៊ីនៅកម្ពុជា ក្នុងមុខរបរជាច្រើន មានសេ វាកម្មអចលនទ្រព្យជាដើម៕


Viewing all articles
Browse latest Browse all 8042

Trending Articles