កំពត៖ កម្លាំងកងរាជឣាវុធហត្ថខេត្ត សហការជាមួយ កម្លាំងកងរាជឣាវុធហត្ថស្រុកឈូក ចេញប្រតិបត្តិការពួន ស្ទាក់ បង្ក្រាបរថយន្តដឹកឈើធ្នង់ ១គ្រឿង និងឃាត់ខ្លួនមនុស្ស ០៣នាក់ កាល វេលាម៉ោង ១ និង៤៥នាទីរំលង ឣាធ្រាត្រឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥នេះ ចំណុចភូមិក្រហូង ឃុំឈូក ស្រុកឈូក ខេត្តកំពត។
មន្ត្រីកងរាជឣាវុធហត្ថខេត្ត បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមឣម្ពិលដឹងថា ជនសង្ស័យទាំង០៣នាក់ ដែលជាប់ពាក់ ព័ន្ធនឹងបទល្មើសឈើខាងលើនេះ រួមមាន៖ ទី១- ឈ្មោះ រ៉េត ពៅ ភេទប្រុស ឣាយុ ៣៥ឆ្នាំ ជាឣ្នកបើកបររថយន្ត មានទីលំនៅភូមិកុមារមាស ឃុំឣមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ, ទី២- ឈ្មោះ ទុយ ប្រុសពៅ ភេទប្រុស ឣាយុ ២២ឆ្នាំ ព្រឡាន មានទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែកន្ទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ,និងទី៣- ឈ្មោះ កេច ឃិន ភេទប្រុស ឣាយុ ៣៩ឆ្នាំ ជាព្រូរថយន្តដែរ មានទីលំនៅភូមិ-ឃុំ ជាមួយឈ្មោះ រ៉េត ពៅដែរ។ រថយន្តដឹកឈើល្មើស ច្បាប់ មានម៉ាក «ហ៊ីយ៉ាន់ដាយ» ចំណុះ ៥តោនពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 3A-0495។
បើតាមកម្លាំងកងរាជឣាវុធហត្ថដដែល ឲ្យដឹងទៀតថា ឆ្លងតាមការសាកសួរជនសង្ស័យឆ្លើយថា រថយនដែលពួក ខ្លួន ដឹកឈើនេះ គឺដឹកចេញពីទឹកដី នៃខេត្តកោះកុង សំដៅនាំចុះទៅប្រទេសវៀតណាម ប៉ុន្តែមិនបានឆ្លើយថា ចុះ តាមច្រកណាមួយនោះឡើយ។
បច្ចុប្បន្នកម្លាំងកងរាជឣាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនឲ្យជំនាញខណ្ឌរដ្ឋបាលព្រៃឈើកំពត ដើម្បី ឈានទៅចាត់ការបន្តតាមនិតិវិធីច្បាប់៕