បន្ទាយមានជ័យ៖ ចោរស្ទើរភ្លើងម្នាក់ត្រូវបាន ពលរដ្ឋនិងសមត្ថកិច្ចការពារព្រំដែនគោកលេខ៨៩១ ក្របួចបានិងស្វាគមន៍ម្នាក់១ដៃ១ជើង ផងដែរ ហេតុការណ៍នេះនៅមុខប៉ុស្តិ៍ក្បាល ស្ពាន នៃវរការពារព្រំដែនគោកលេខ៨៩១ ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៥ ។
បើតាមប្រភពសាក្សី ពីបានឃើញហេតុ បាន ឲ្យដឹងថា មុនកើតជនសង្ស័យបាន យកម៉ូតូ មកលក់ឲ្យពលរដ្ឋម្នាក់ ក្នុងតម្លៃថោក លុះពេលជិតត្រូវរ៉ូវគ្នា ភាគីទទួលទិញបានសួរថា មានពន្ធទេ ជនសង្ស័យបានឆ្លើយថាអត់ ភ្លាមៗដោយមានការសង្ស័យ ថាជារបស់ចោរមកលក់ ហើយចៃដន្យសមត្ថកិច្ចការពារព្រំដែន បានឃើញបានសួរដេញដោរ ជនសង្ស័យភ័យខ្លាំងពេក បានឆ្លើយថា ខ្ញុំបានលួចម៉ូតូពីបឹងត្រកួន ភ្លាមនោះពលរដ្ឋក៏ស្វាគមន៍ ម្នាក់១ដៃ ១ជើងផងដែរ។
សមត្ថកិច្ចការពារព្រំដែនបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆាយ សុវណ្ណា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅខេត្តសៀមរាប
និងបានសារភាព នៅកន្លែងកើតហេតុថា ខ្លួនបានបានលួចពីច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខណៈម្ចាស់ម៉ូតូ កំពុងចូលទៅកាប់ដំឡូងមី ដោយមានឱកាសល្អ ខ្លួនក៏លួចយកមកម៉ូតូម៉ាកហុង ដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ និង បានដោះស្លាកលេខចោលផងដែរ និងបានធ្វើសកម្មភាពកាលពី៤ថ្ងៃមុនមកម៉្លេះ ព្រមទាំងបានយក ទៅលក់នៅខេត្តសៀមរាបមិនដាច់ ក៏យកមកលក់នៅក្រុងប៉ោយប៉ែតវិញ ក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង បញ្ជូនទៅកាន់វរការពារ ព្រំដែនគោកលេខ៨៩១ ដើម្បីសាកសួរនាំបន្ត ទៀតចាត់ការតាមច្បាប់ ៕