Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សាកលវិទ្យាល័យ ធនធានមនុស្ស ទទួលបាន វិញ្ញាបនបត្រ ទទួលស្គាល់ គុណភាពអប់រំ លើគ្រឹះស្ថាន ឧត្តមសិក្សា ទាំងមូល ដំបូងគេ នៅកម្ពុជាពី ACC

$
0
0

ភ្នំពេញ៖ ជាមោទនភាពដ៏ឧត្តុងឧត្តមបំផុតសម្រាប់គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិត សាកល វិទ្យាល័យទទួលបាន វិញ្ញាបនបត្រទទួលស្គាល់ គុណភាពអប់រំលើគ្រឹះស្ថាន ឧត្តមសិក្សាទាំងមូល កម្រិត១ក (Institutional Accreditation at Provisional) ពីគណៈកម្មាធិការទទួលស្គាល់ គុណភាពអប់រំនៃកម្ពុជា (Accreditation Committee of Cambodia (ACC)) ក្រោយពេលដែល គណៈប្រតិភូរបស់ ACC ចំនួន ០៩រូប បានចុះមកវាយតម្លៃគុណភាពសាកលវិទ្យាល័យធនធាន មនុស្ស សរុបចំនួន១០ថ្ងៃ ដែលជាវិញ្ញាបនបត្រកម្រិតប្រសើរ ជាងគេក្នុងពេលបច្ចុប្បន្ននៅកម្ពុជាព្រោះថា មកដល់ពេលនេះមានតែសាកលវិទ្យាល័យ៤ ប៉ុណ្ណោះ (រដ្ឋ២ ឯកជន២) ដែលទទួលបាន វិញ្ញាបនបត្រនេះ។

ACC ជាស្ថាប័នដែលមានតួនាទីវាយតម្លៃគុណភាពអប់រំ លើគ្រប់គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និង ឯកជន ប្រកបដោយសុក្រឹតភាព និង តម្លាភាពបំផុត។ ប្រភេទ និងចំណាត់ថ្នាក់ដែល ACC ផ្តល់ជូន គ្រឹះស្ថានឧត្តមសិក្សានានា ក្រោយពីបានវាយតម្លៃគុណភាពរួចរាល់ គឺរួមមានតាម ជំហ៊ានពីតូចទៅធំ ជាបន្តបន្ទាប់ដូចជា៖ ជំហ៊ានទី១-វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំហ៊ានទី២-វិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំបេក្ខភាពលើគ្រឹះស្ថានឧត្តមសិក្សាទាំងមូល ជំហ៊ានទី៣-វិញ្ញាបនបត្រ ទទួលស្គាល់គុណភាពអប់រំបណ្តោះអាសន្នលើគ្រឹះស្ថានឧត្តមសិក្សាទាំងមូល និងជំហ៊ានទី៤-ដែល ខ្ពស់ជាងគេ គឺវិញ្ញាបនបត្រទទួលស្គាល់ គុណភាពអប់រំពេញសិទ្ធិលើគ្រឹះស្ថានឧត្តមសិក្សាទាំងមូល ។

ការទទួលបាននូវការទទួលស្គាល់ គុណភាពដ៏មានសក្តានុពលនេះ គឺដោយសារតែ សាកល វិទ្យាល័យធនធានមនុស្ស បានបំពេញនូវលក្ខខណ្ឌទាំងអស់ នៃលក្ខណៈសម្បត្តិក្នុង សូចនាករចំនួន ១៦៥ នៃស្តង់ដារសរុបទាំង ០៩ ដែលកំណត់ដោយ ACC រួមមាន ៖
ស្តង់ដារទី០១ ៖ បេសកកម្ម
ស្តង់ដារទី០២ ៖ រចនាសម្ព័ន្ធគ្រប់គ្រង ការគ្រប់គ្រង និង គម្រោងផែនការ
ស្តង់ដារទី០៣ ៖ កម្មវិធីសិក្សា
ស្តង់ដារទី០៤ ៖ បុគ្គលិកសិក្សា (សាស្រ្តាចារ្យ)
ស្តង់ដារទី០៥ ៖ និស្សិត និងសេវានិស្សិត
ស្តង់ដារទី០៦ ៖ សេវាសិក្សា
ស្តង់ដារទី០៧ ៖ ទីតាំងសម្ភាររូបវ័ន្ត
ស្តង់ដារទី០៨ ៖ គម្រោងផែនការ និងការគ្រប់គ្រងថវិកា
ស្តង់ដារទី០៩ ៖ ការផ្សព្វផ្សាយ

សូមបញ្ជាក់ថាសាកលវិទ្យាល័យធនធានមនុស្ស មានកត្តាសក្តានុពលជាច្រើនទៀតដូចជា ៖
- មានផែនការយុទ្ធសាស្រ្តច្បាស់លាស់រួមមាន៖ ចក្ខុវិស័យ បេសកកម្ម គោលដៅ ទិសដៅ និង សកម្មភាពសុទ្ធតែឆ្លុះបញ្ចាំង ពីឆន្ទៈក្នុងការចូលរួមចំណែក ក្នុងការអភិវឌ្ឍជាតិ ហើយធានាថានិស្សិត ដែលបានបញ្ចប់ការសិក្សា ពិតជាទទួលបាននូវជំនាញពិតប្រាកដ (Soft skill និងHard skill ) និង ទទួលបានទីផ្សារការងារ ទីផ្សារមុខរបរខ្ពស់ ។
-មានដៃគូអន្តរជាតិចំនួនសាកលវិទ្យាល័យ១២៩ល្បីៗលើពិភពលោក។
-កំពុងសាងសង់អគារសាកលវិទ្យាល័យថ្មី ដែលមានវិសាលភាពបណ្តុះបណ្តាល និស្សិត ចំនួនជា ២ម៉ឺននាក់ បំពាក់ដោយជណ្តើរយន្ត វិនិយោគក្នុងទឹកប្រាក់ជាង ១០លានដុល្លា។
-កម្មវិធីបណ្តុះបណ្តាលជាប្រព័ន្ធក្រេឌីត ដោយមានការទទួលស្គាល់ជាអន្តរជាតិ។
- មានសាស្រ្តាចារ្យបណ្ឌិត និងអនុបណ្ឌិត ដែលមានបទពិសោធន៍ច្បាស់លាស់លើឯកទេសបង្រៀន។
-មានមជ្ឈមណ្ឌលស្រាវជ្រាវ ដែលមានសមត្ថភាពស្រាវជ្រាវលើគម្រោងគ្រប់ប្រភេទ។
-និស្សិតមានឱកាសការងារ និងទីផ្សារមុខរបរខ្ពស់ ។


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>